ចឹ​ង​តើ ! បានជា​មនុស្ស​ច្រើន​ពពាក់ពពូន​គ្នា


ខេត្តកំពង់ស្ពឺ ៖ កម្លាំង​នគរបាល​ស្នងការដ្ឋាន​ខេត្តកំពង់ស្ពឺ​នៅ​រសៀល​ថ្ងៃ​ទី​០៧ ខែកក្កដា ឆ្នាំ​២០១៨​នេះ​បាន​ឆ្មក់​ចូល​ក្នុងផ្ទះ​សំណាក់​«​ចន្ទ​រះ​» និង​បាន​បង្ក្រាប​ក្រុម​អ្នក​ញៀន​ល្បែង​មួយ​ក្រុម​ដែល​យក​ទីតាំង​នេះ​ធ្វើ​ជា​កន្លែង​លេងល្បែង​យ៉ាង​រំភើយ​រាប់​ឆ្នាំ តែ​ក៏​ត្រូវ​បាន​បង្ក្រាប និង​បង្ហាញមុខ​ក្រុម​អ្នក​ញៀន​ល្បែងស៊ីសង​ល្មើស​ទាំងនេះ ។

លោក​ឧត្តមសេនីយ៍ទោ សម សា​មួន ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​បាន​ឲ្យ​ដឹង​ថា ករណី​បង្ក្រាប​ក្រុម​ញៀន​ល្បែង​នេះ​មាន​មនុស្ស​ច្រើន​ណាស់ ក៏​ប៉ុន្តែ​បាន​រត់គេច​ខ្លួន​អស់ ហើយ​កម្លាំង​នគរបាល​បាន​ឃាត់​បាន​មនុស្ស​ចំនួន​០៤​នាក់​ទី​១ – ឈ្មោះ ចាន់ សីហា អាយុ​៣១​ឆ្នាំ ជា​ម្ចាស់ផ្ទះ​រស់នៅ​ភូមិ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ,​ទី​២ -​ឈ្មោះ ឈាង ស្រ៊ឺ អាយុ​៥៤​ឆ្នាំ ជា​អ្នកលេង , ទី​៣- ឈ្មោះ រិ​ន ចាន់​តារា អាយុ​២៥​ឆ្នាំ អ្នកលេង , និង​ទី​៤ – ឈ្មោះ មួ​ង ចាន់​ថន អាយុ​៣៨​ឆ្នាំ ជា​អ្នកលេង ។

លោកស្នងការ​បាន​បន្ថែម​ថា តាម​ការ​ដកហូត​បាន​វត្ថុ​តាង​នៅផ្ទះ​សំណាក់​ខាងលើ​នោះ​មាន​មនុស្ស​ពពាក់ពពូន​លេងល្បែង​រាល់ថ្ងៃ និង​មានការ​ប្រមូលផ្តុំ​លេង​យ៉ាង​ធំ​ៗ​រាល់ថ្ងៃ​ព្រមទាំង​មានការ​លាក់បាំង​ពី​សមត្ថកិច្ច​ផង​ដែរ ។

លោកស្នងការ​បញ្ជាក់​ទៀត​ថា ក្រោយ​បែកការ​ដឹង​ថា សមត្ថកិច្ច​ចុះ​បង្ក្រាប​ក្រុម​អ្នកលេង​ល្បែង​បាន​រត់ និង​គេចខ្លួន​បាត់​អស់​តែ​កម្លាំង​បាន​ដកហូត​បាន​ម៉ូតូ​ចំនួន​១០​គ្រឿង មេអាប៉ោង បៀរ កម្រាល​លេង ស្បែង​ជើង​ជា​ច្រើន​គូ ដែល​បញ្ជាក់​បាន​ថា មាន​មនុស្ស​លួច​លេង​ជា​ច្រើន​នាក់​ក្នុង​មួយ​ថ្ងៃ​ៗ ។ ពេល​នេះ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​អនុវត្ត​នីតិវិធី​បន្ត ។ ដោយនៅ​រសៀល​ថ្ងៃ​ទី​០៨ កក្កដា ២០១៨​នេះ​ដែរ ក្រោយ​ការ​បង្ក្រាប​ហើយ មាន​ប្រភព​ក្រៅផ្លូវការ​មួយ​បាន​បង្ហើប​ថា មាន​អ្នក​រត់ការ​ខ្វែងខ្វាត់ ដើម្បី​អន្តរាគមន៍​សុំ​ដោះ​ជនសង្ស័យ​ឲ្យ​បាន នៅ​ក្រៅ​ឃុំ​ផង​ដែរ​តែ​ត្រូវ​បាន​លោកស្នងការ​បដិសេធ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ