ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេលភ្លៀង ត្រូវតែ​ប្រយ័ត្នទើបបាន…!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា មានការ​ភ្ញាក់​​នៅ​វេលា​ម៉ោង០៦ ​និង​២៥​នាទី​យប់ថ្ងៃ​ទី​៨ ​កក្កដា​ ស្ថិត​នៅ​លើ​ចិញ្ចើម​ផ្លូវ​ជាប់​របង​ផ្សារ​EON ​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ខណៈ​មាន​ភ្លៀង​មួយ​មេ​ធំ​លាយឡំ​មាន​ខ្យល់​កន្ត្រាក់​…

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា មានការ​ភ្ញាក់​​នៅ​វេលា​ម៉ោង០៦ ​និង​២៥​នាទី​យប់ថ្ងៃ​ទី​៨ ​កក្កដា​ ស្ថិត​នៅ​លើ​ចិញ្ចើម​ផ្លូវ​ជាប់​របង​ផ្សារ​EON ​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ខណៈ​មាន​ភ្លៀង​មួយ​មេ​ធំ​លាយឡំ​មាន​ខ្យល់​កន្ត្រាក់​ បណ្តាល​​​រលំ​របង​​សង្កត់​លើ​រថយន្ត​មួយ​គ្រឿង ​និង​រទេះ​លក់​ម្ជូ​រ រង​ការ​ខូចខាត​ខ្ទេចខ្ទី ​សំណាងល្អមិនបង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ ។

សេចក្តីរាយការណ៍បន្តថា ​ក្រោយហេតុការណ៍នេះ កម្លាំងសមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​មក​ដល់ ​រួច​ទាក់ទង​ទៅ​សន្តិសុខ​ផ្សារ​ទំនើប​EON ​ចុះ​មក​កន្លែង​កើតហេតុ​ទើប​សន្តិសុខ​​ប្រាប់​ថា ​មែន​មិនមែន​ជា​របង​​របស់​ផ្សារ
ទេ ។ ដោយសារ​តែ​មិន​ចង់​ខាត​ពេល​ម្ចាស់​រថយន្ត​ ដែល​ខូចខាត​តិចតួច​ដែរ​ បាន​បើករថយន្ត​ចេញ​ទៅ​បាត់ បន្សល់​ទុក​រទេះ​ដែល​របង​ដែក​នោះ​សង្កត់​លើ​រង់ចាំ​ម្ចាស់​យក​ទៅ​ជួសជុល​ជា​ថ្មី​ឡើង​​វិញ ។

ទន្ទឹមនឹងនេះ ក៏បាន​​បាក់​ដើម​ត្របែកព្រៃ​និង​ដើម​ជ្រៃ​រលំ​ចំ​បង្គោល​ភ្លើង​បាក់​អស់​៣ រួម​នឹង​ម៉ូតូ​៣​គ្រឿង ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​228​ កែង​ផ្លូវ​ព្រះ​មុនី​វង្ស ​នៅ​ចំណុច​មុខ​ផ្ទះ​129 ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ មេឃ​បាន​ធ្លាក់​ភ្លៀង​មួយ​មេ​ធំ​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់​យ៉ាង​ខ្លាំង​ បង្ក​អោយ​បាក់​ដើមឈើ​អស់​២​ដើម គឺ​ដើម​ជ្រៃ​មួយ​ដើម​និង​ដើម​ត្របែកព្រៃ​សង្កត់​ម៉ូតូ​ចំនួន​៣​គ្រឿង​នឹង​រលំ​ចំ​បង្គោល​ភ្លើង​៣​អស់​បង្គោល សំណាងល្អ​មិន​មាន​អ្នក​រង​របួស​នោះ​ទេ គ្រាន់តែ​ខូចខាត​សម្ភារ​តែ​ប៉ុណ្ណោះ ប្រជាពលរដ្ឋ​ក៏​បាន​លើក​ឡើង​ថា ​ដើមឈើ​២​ដើម​នេះ​មាន​អាយុកាល​ជា​យូរ​ឆ្នាំ​មក​ហើយ ។

អត្ថបទសរសេរ ដោយ