ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណើរនៃការ​សង្គ្រោះក្មេង៤នាក់យប់មិញ ​ធ្វើដូចម្តេច​ខ្លះ?

5 ឆ្នាំ មុន

តាម​ប្រភពពី​ Bangkok Post បាន​ឱ្យ​ដឹង​ថា ក្មេង​ប្រុស​កីឡាករ​៤​នាក់ ក្នុង​ចំណោម​ក្មេង​ៗ​ទាំង​១២​នាក់ ត្រូវ​បាន​គេ​យក​ចេញពី​រូងភ្នំ មក​ខាងក្រៅ​បាន​សម្រេច កាលពី​យប់​ថ្ងៃអាទិត្យ ​។…

តាម​ប្រភពពី​ Bangkok Post បាន​ឱ្យ​ដឹង​ថា ក្មេង​ប្រុស​កីឡាករ​៤​នាក់ ក្នុង​ចំណោម​ក្មេង​ៗ​ទាំង​១២​នាក់ ត្រូវ​បាន​គេ​យក​ចេញពី​រូងភ្នំ មក​ខាងក្រៅ​បាន​សម្រេច កាលពី​យប់​ថ្ងៃអាទិត្យ ​។

នៅ​វេលា​ម៉ោង​៦​យប់​ ក្មេង​ប្រុស​២​នាក់​ត្រូវ​បាន​យក​ចេញ​មក​មុនគេ​ ។ ក្មេង​ប្រុស​ទី​មួយ ​ដំបូង​គេ​មាន​ឈ្មោះ​​​ថា Mongkol Boonpiem អាយុ​១៣​ឆ្នាំ​ ។ សម្រាប់​ឈ្មោះ​អ្នក​ផ្សេង​នាក់​ទៀត គេ​មិន​ទាន់​បាន​ប្រាប់​ឱ្យ​​ដឹង​នៅឡើយ​ ។

ក្មេង​ប្រុស​ទាំង​២​នាក់ ដំបូង​នេះ​ បាន​បញ្ជូន​តាម​រថយន្ត​សង្គ្រោះ​បន្ទាន់​ទៅ​កាន់​មន្ទីរពេទ្យ Chiangrai Prachanukroh នៅ​ស្រុក Muang ដើម្បី​ធ្វើការ​សង្គ្រោះ​។

ក្មេង​ប្រុស​ទី៣ ​ត្រូវ​បាន​យក​ចេញ​មក​នៅ​វេលា​ម៉ោង៧ ​និង​១៥​នាទី ខណៈ​ដែល​ក្មេង​ប្រុស៣​នាក់​ទៀត​កំពុង​តែ​ស្ថិត​នៅ​រូងភ្នំ​ទី​៣ ដើម្បី​ទទួល​ការ​ពិនិត្យ​សុខភាព​ មុន​ពេល​យក​ចេញ​មក​ក្រៅ​ ។ សម្រាប់​ក្មេង​ប្រុស​ទី​៤​វិញ ចេញ​មក​នៅ​វេលា​ម៉ោង០៧ ​និង​៤៧​នាទី ​។ ពួក​គេ​ត្រូវ​បាន​ដឹក​ដោយ​ឧទ្ធម្ភាគចក្រ​ទៅ​កាន់​មន្ទីរពេទ្យ​ដូច​ខាងលើ​។

នេះ​ជា​ការ​រាយការណ៍​តាម​ប្រភពពី​ Bangkok Post​ ។ បើ​តាម​ការ​ប្រាប់​ពី​ខាង​យោធា​វិញ គឺថា​ មាន​ក្មេង​ប្រុស​៥​នាក់​ហើយដែល​បាន​ចេញ​មក ខណៈ​ដែល​ប្រភព​ខ្លះ​ថា​ ក្មេង​ប្រុស​ទី​៦ កំពុង​តែ​ត្រៀមខ្លួន​​នឹង​ចេញ​មក​​ដែរ​ហើយ​ ។

អត្ថបទសរសេរ ដោយ