ផ្ទះ​មួយ​ខ្នង​ត្រូវ​បាន​អគ្គិភ័យ​ឆេះ​អស់ ខណៈ​ម្ចាស់ផ្ទះ​ចាក់សោ​ចោល


រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់ ថ្ងៃ​ទី​៨ ខែកក្កដា​ឆ្នាំ​២០១៨​នេះ មាន​ករណី​គ្រោះ​អគ្គិភ័យ​មួយ​បាន​កើតឡើង បណ្ដាល​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​ខូចខាត​ទាំងស្រុង​។ តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា ផ្ទះ​ដែល​បាន​ឆាបឆេះ​កាលពី​វេលា​ខាងលើ គឺជា​ប្រភេទ​ផ្ទះ​ក្រោម​ថ្ម លើ​ឈើ មាន​ទំហំ​ប្រមាណ ៤​ម៉ែត្រ គុណ​នឹង​៧​ម៉ែត្រ​។ ស្ថិត​នៅ​ភូម​ក្រាំង​អង្ក្រង​ទី​១ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

ដើមហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​ករណី​នេះ​កើតឡើង ដំបូង​ឡើយ​ម្ចាស់ផ្ទះ​បាន​ចាក់សោ​ផ្ទះ​ចោល ហើយ​នាំ​គ្នា​ទៅ​ធ្វើការ​រៀង​ៗ​ខ្លួន លុះដល់​វេលា​កើតហេតុ អ្នក​ជិតខាង​បានឃើញ​ផ្សែងហុយ​ៗ​ពី​កន្លែង​កើតហេតុ មួយសន្ទុះ​ក្រោយមក​ក៏​មាន​អណ្ដាតភ្លើង ឆេះ​ឡើង​សន្ធោសន្ធៅ ទើប​នាំ​គ្នា​ដងទឹក​មក​ជះ​ពន្លត់​។ ហើយ​បាន​ទាក់ទង​ទៅ​ខាង​ភ្នាក់ងារ​រថយន្ត ពន្លត់​អគ្គិភ័យ​ឲ្យ​ជួយ​ធ្វើការ​បាញ់​ពន្លត់ តែ​ទម្រាំ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ដល់ ផ្ទះ​ត្រូវ​បាន​ឆេះ​អស់ទាំង​ស្រុង​បាត់​ទៅ​ហើយ​។

តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ជា​ជំហាន​ដំបូង បាន​ឲ្យ​ដឹង​ថា ក្នុង​ករណី​ឆាបឆេះ​នេះ​បាន​ធ្វើ​ឲ្យ​ខូចខាត​ទាំងស្រុង និង​ទ្រព្យសម្បត្តិ​មួយ​ចំនួន ទំនងជា​ទុ​ស្សេ​ចរន្តអគ្គិសនី​ទើប​បានជា​ឆាបឆេះ​បែប​នេះ​។ នៅ​ពេល​ដែល​រថយន្ត​អគ្គិភ័យ​ទាំង​២​គ្រឿង​មក​ដល់ បាន​ត្រឹមតែ​ពន្លត់​រងើកភ្លើង​ប៉ុណ្ណោះ​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សន្ដិសុខ​សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ