ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ម៉ូតូ​ធំ​FDR និង​ក្រុម​ម៉ូតូ​ធំ​CFR ធ្វើ​សប្បុរសធម៌​នៅ​ខេត្តកំពង់ឆ្នាំង

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់​ពី​មានការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម ស្តី​ពី​ជីវិត​ដ៏​កម្សត់​របស់ បុរស​ពោះម៉ាយ​ក្រីក្រ​ចិញ្ចឹម​កូន​៤​នាក់ និង​កំពុង​កើត​ជំងឺ​ទាច​ទឹក ក្នុង​កម្រិត​ធ្ងន់ធ្ងរ ដែល​សុំ​អំពាវនាវ​ដល់​សប្បុរសជន​នានា មេត្តា​ជួយ​រូប​គាត់ និង​កូន​ៗ…

ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់​ពី​មានការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម ស្តី​ពី​ជីវិត​ដ៏​កម្សត់​របស់ បុរស​ពោះម៉ាយ​ក្រីក្រ​ចិញ្ចឹម​កូន​៤​នាក់ និង​កំពុង​កើត​ជំងឺ​ទាច​ទឹក ក្នុង​កម្រិត​ធ្ងន់ធ្ងរ ដែល​សុំ​អំពាវនាវ​ដល់​សប្បុរសជន​នានា មេត្តា​ជួយ​រូប​គាត់ និង​កូន​ៗ ក្នុង​ជីវិត​ចុង​ក្រោយ​របស់​គាត់​រួច​មក ។ នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៨ សប្បុរសជន​ក្រុម​ម៉ូតូ​ធំ ចំនួន​ប្រមាណ​៤០​នាក់ បាន​នាំ​អំណោយ​ជា​ថវិកា និង​សម្ភារ​ទៅ​ផ្តល់​ជូន​បុរស​ខាងលើ​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង​។

លោក ភក្តី តំណាង​ឲ្យ​ក្រុម​ម៉ូតូ​ធំ FDR និង​លោក ឡាយ ទិ​ត្យា តំណាង​ឲ្យ​ក្រុម​ម៉ូតូ​ធំ CFR បាន​ប្រាប់​ឲ្យ​ដឹង​ថា​៖ ក្រុម​សប្បុរសជន​ម៉ូតូ​ធំ ២​ក្រុម របស់​ពួក​លោក​រស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ មាន​សមាជិក​៣៥​ម៉ូតូ មនុស្ស​ជាង​៤០​នាក់ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ពី​បណ្តាញ​សង្គម​ហ្វេ​ស​បុក មក នៅ​ថ្ងៃនេះ​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ធំ​មក​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង ដើម្បី​នាំ​យក​អំណោយ​ផ្ទាល់ខ្លួន និង​អំណោយ​របស់​សប្បុរសជន​ក្នុង និង​ក្រៅប្រទេស​ជា​មិត្តភក្តិ មក​ផ្តល់​ជូន​លោកពូ សំ ឈុ​ន​ហាក់ អាយុ​៤០​ឆ្នាំ ជា​បុរស​ពោះម៉ាយ​មានកូន​៤​នាក់ រស់នៅ​ក្នុងភូមិ​ត្រពាំង​អញ្ចាញ ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង គាត់​មាន​ជំងឺ​ក្រិន​ថ្លើម (​ទាច​ទឹក​)​។

ពួក​លោក​បាន​បញ្ជាក់​ថា អំណោយ​ទាំងនោះ​មាន អង្ករ​៣០​គីឡូ មី​៣​កេះ ទឹកស៊ីអ៊ីវ​១​យួរ ទឹក​ផ្លែ​ឈើ​១​កេះ ទឹក​សុទ្ធ​១​កេះ សាប៊ូ​២​ថង់ ប៊ី​ចេ​ង​ថង់ និង ថវិកា​ចំនួន​៣០០​ដុល្លា​។ ក្រោយ​ពី​បាន​ទទួល​អំណោយ​របស់​សប្បុរ​ជន​រួច​មក លោកពូ សំ ឈុ​ន​ហាក់ និង​កូនស្រី បាន​សម្តែង​ទឹកចិត្ត​រីករាយ និង​បាន​ថ្លែងអំណរគុណ និង​សូម​ជូនពរ​ដល់​សប្បុរសជន ជា​ក្រុម​ម៉ូតូ​ធំ​ទាំងអស់​សូម​ជួប​ប្រទះ​តែ​សេចក្តីសុខ​គ្រប់​ប្រការ និង​ពរ​៤​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ និង​ពលៈ​កុំបី​ឃ្លៀងឃ្លាត​ឡើយ ។

សូម​បញ្ជាក់​ដែរ​ថា នៅ​ព្រឹក​នោះ​ដែរ ក្រោយ​ពី​ទទួល​ដំណឹង​ភ្លាម​ថា មាន​ជន​ក្រីក្រ​២​គ្រួសារ ដែល​កំពុង​សម្រាក​ក្នុង​មន្ទីរពេទ្យ​នោះ​ដែរ ក្រុម​ម៉ូតូ​ធំ​ខាង​បាន​ជួយ​ឧ​ប​ត្ថ​ម បន្ថែម​ទៀត​មាន​១​ស្រី្ត ឈ្មោះ គឹ​ម ស៊ីនួន អាយុ​៤០​ឆ្នាំ ពិការ​ស្វិតជើង​ពី​តូច និង​មាន​ផ្ទៃពោះ​៨​ខែ រស់នៅ​ក្នុងភូមិ​ខ្វិត​ធំ ឃុំ​តុង​រ៉ុ​ង ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​។ បាន​រង​គ្រោះ​ធ្លាក់​ពីលើ​ម៉ូតូ បណ្តាល​ឲ្យ​កូន​ក្នុង​ពោះ​លែង​កម្រើក បាន​ទទួល​ថវិកា ១១​ម៉ឺន​រៀល​។

២.​លោកយាយ អិត កាន អាយុ​៨៥​ឆ្នាំ រស់នៅ​ភូមិ​ជ្រៃ​កោង​កើត ឃុំ​ខ្នារ​ឆ្មា ស្រុក​សាមគ្គី​មាន​ជ័យ ខេត្តកំពង់ឆ្នាំង លោកយាយ​មាន​របួស​ដំបៅ​ដៃ​ខាងឆ្វេង​ជាង​៦​ខែ​មក​ហើយ​មើល​មិនជា​ព្រោះតែ​ក្រីក្រ ត្រូវ​បាន​ព្រះសង្ឃ​មួយ​អង្គ​ជួយ​នាំ​មក​កាន់​មន្ទីរពេទ្យ​ខេត្ត ទទួល​បាន​ថវិកា ចំនួន​១៣​ម៉ឺន​រៀល​ផង​ដែរ​។ គួរ​រំលឹក​ដែរ​ថា ក្រោយ​ពី​បណ្តាញ​សង្គម​បាន​ផុស​ពី​ជីវិត​បុរស សំ ឈុ​ន​ហាក់ រួច​មក លោក​ជំទាវ អភិបាលខេត្ត និង​លោកស្រី​ភរិយា​ប្រធាន​មន្ទីរពេទ្យ​ខេត្ត​បាន​ទៅ​ដឹក​បុរស​ខាង​យក​មក​ព្យាបាល​នៅ​មន្ទីរ ពេទ្យ​ខេត្ត​ដោយ​ឥត​គិតថ្លៃ ដែល​មក​ដល់​ពេល​នេះ​រយៈពេល​ជិត​១​ស​ប្តា​ហ៍​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ