ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្ក​ការ​(ILO) សាទរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អង្គការ​អន្តរជាតិ​ខាង​ការងារ​ហៅ​កាត់​ថា​(ILO) បាន​អបអរសាទ​ចំពោះ​រាជ ដ្ឋា​ភិ​បាល​កម្ពុជា ដែល​បាន​អនុវត្ត​ប្រកបដោយ​ជោគជ័យ​នូវ​ក្រប​ខណ្ឌ​គោលនយោបាយ គាំ ពារ​សង្គម​នៅ​កម្ពុជា​។ ការ​អបរ​អរសាទ​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​ពិភាក្សា​ទ្វេរ​ភាគី​ជាមួយ​រវាង​លោក អ៊ិ​ត…

រាជធានី​ភ្នំពេញ ៖ អង្គការ​អន្តរជាតិ​ខាង​ការងារ​ហៅ​កាត់​ថា​(ILO) បាន​អបអរសាទ​ចំពោះ​រាជ ដ្ឋា​ភិ​បាល​កម្ពុជា ដែល​បាន​អនុវត្ត​ប្រកបដោយ​ជោគជ័យ​នូវ​ក្រប​ខណ្ឌ​គោលនយោបាយ គាំ ពារ​សង្គម​នៅ​កម្ពុជា​។ ការ​អបរ​អរសាទ​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​ពិភាក្សា​ទ្វេរ​ភាគី​ជាមួយ​រវាង​លោក អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជាមួយ​លោក Graeme Buckley នាយក​ការិយាល័យ​អង្គការ អន្តរជាតិ ខាង​ការងារ (ILO) ប្រចាំ​ប្រទេស​កម្ពុជា ឡាវ និង​ថៃ នា​ទីស្តីការក្រសួង កាលពី​ថ្ងៃ​ទី​០៦ ខែកក្កដា ឆ្នាំ​២០១៨​កន្លង​មក​។

ក្នុង​ជំនួប​ពិភាក្សា​លោក អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​លើក​ឡើង​ពី​វឌ្ឍនភាព​នៃ​កិច្ច​សហប្រតិបត្តិការ​ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​អង្គការ​អន្តរជាតិ ខាង​ការងារ ដែល​រហូត​មក​ទល់​ពេល​នេះ សមិទ្ធផល​ជា​ផ្លែផ្កា​ជា​ច្រើន​ដូច​ជា ការ​ធានា​បា ន​នូវ​លក្ខខណ្ឌ​ការងារ​ល្អ សិទ្ធ​សេរីភាព​អង្គការ​វិជ្ជាជីវៈ ច្បាប់​ស្តី​ពី​ប្រាក់​ឈ្នួល​អប្បបរមា ការ​រៀប ចំ​នូវ​បទដ្ឋាន​នានា​បន្ថែម​ទៀត ដើម្បី​ធានា​ដល់​ការ​អនុវត្ត​ឲ្យ កាន់តែ​មាន​ប្រសិទ្ធភាព នូវ​ច្បាប់​ស្តី​ពី​សហជីព និង​ការ​ត្រៀម​រៀបចំ​បន្ត​កម្មវិធី​ការងារ សមរម្យ​សម្រាប់​ប្រទេស កម្ពុជា​ពី​ឆ្នាំ​២០១៩-២០២៣​។ ចំណែក​លោក Graeme Buckley បាន​សម្ដែង​នូវ​ការ​ស្វាគមន៍ និង​អបអរសាទរ​នូវ​វឌ្ឍនភាព​ទាំង​អស់នេះ ដែល​កម្ពុជា​ខិតខំ​ប្រឹងប្រែង​អនុវត្ត​ប្រកប​ដោ យ​ឆន្ទៈ​មោះមុត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​សម្រេច​បាន​ជោគជ័យ​។

លោក​បាន​សាទរ​ចំពោះ រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​អនុវត្ត​ប្រកបដោយ ជោគ ជ័យ​នូវ​ក្រប​ខ​ណ្ខ​គោលនយោបាយ​គាំពារ​សង្គម និង​ការ​រៀបចំ​ឱ្យ​មាន​វិសោធនកម្ម​ច្បាប់ ស្តី​ពី​ការងារ​ដើម្បី​កែសម្រួល​បញ្ញា​ត្តិ​មាត្រា​៨៩ ស្តី​ពី​ការ​ទូទាត់​ប្រាក់​បំណាច់ បណ្តេញចេញ និង មាត្រា​ពាក់ព័ន្ធ​នៃ​ច្បាប់​ស្តី​ពី​ការងារ​ក្នុង​គោលបំណង​រក្សា​ផលប្រយោជន៍​ជូន​កម្មករ និយោជិត និង​និយោជក​។ លោ​ក៏​បាន​អះអាង​ថា​អង្គការ ILO នឹង​បន្ត​ជួយ​ដល់​សេចក្តីព្រាងច្បាប់​ស្តី​ពី​របប សន្តិសុខ​សង្គម ហើយ​លោកនាយក​ក៏​រីករាយ​បន្ត​រួម​សហការ​ជាមួយនឹង ក្រសួង​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​ធ្វើ​ឲ្យ​សុខដុម​នី​យ​កម្ម ទំនាក់ទំនង​វិជ្ជា​ជី វៈ​នៅ​កម្ពុជា​កាន់តែ​មាន ភាពល្អ​ប្រសើរ​បន្ត​ទៀត​។

សូម​ជម្រាប​ថា នៅ​ក្នុង​ឆ្នាំ​២០១៩ ភាគី​ទាំង​ពីរ​បាន​ឯកភាព​ក្នុង​ការ ត្រៀម​រៀបចំ​ឱ្យ​មាន​ជា​ព្រឹ​ត្ត​ការណ៍​ដ៏​ធំ​មួយ​នៅ​កម្ពុជា ដើម្បី​អបអរសាទរ​ដល់​ពិធី​ប្រារព្ធ​ខួប​អ នុ​ស្សាវ​រី​យ៍​១០០​ឆ្នាំ នៃ​ការ​បង្កើត​អង្គការ​អន្តរជាតិ​ខាង​ការងារ (១៩១៩-២០១៩) និង​ខួប​៥០​ឆ្នាំ (១៩៦៩-២០១៩) នៃ​ការ​ចូល​ជា​សមាជិក​អង្គការ​អន្តរជាតិ​ខាង​ការងារ​របស់​កម្ពុជា ដើម្បី​បង្ហាញ ឱ្យ​ឃើញ​ពី​សមិទ្ធផល​នានា ដែល​កើត​ចេញពី​កិច្ច​សហប្រតិបត្តិការ​ប្រកបដោយ​ភាព​ជា​ដៃគូរ នេះ​ដូច​ជា​ការ​វិវត្តន៍​រីក​ចម្រើន​នៃ​សិទ្ធិ​ការងារ​សិទ្ធិ​សេរីភាព​អង្គការ​វិជ្ជាជីវៈ សិទ្ធិ​សេរីភាព​ក្នុង ការ​បង្កើត​សមាគម ព្រមទាំង​បង្ហាញ​ឱ្យ​ឃើញ​ផង​ដែរ​នូវ​ផល​លាភ​ដែល​បាន​រួមចំណែក​ដល់ ការ​អភិវឌ្ឍន៍​សង្គម និង​សេដ្ឋកិច្ចជាតិ​របស់​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ