ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​តូចចិត្ត​ប្រពន្ធ​រត់​ចោល ចាក់​សាំង​ដុត​សម្លា.ប់​ខ្លួន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​មាន​វិបត្តិ​ផ្លូវចិត្ត​បន្ទាប់​ពី​រូប​គាត់​ប្រើប្រាស់​គ្រឿងញៀន និង​រករឿង​ប្រពន្ធ ញឹកញាប់​ពេក ធ្វើ​ឲ្យ​ប្រពន្ធ​អស់​និស្ស័យ​រស់នៅ​ជាមួយ​លែង​កើត សម្រេចចិត្ត​រត់​ចោល​តែ​ម្ដង​។ បន្ទាប់​មក​បាន​ធ្វើ​ឲ្យ​បុរស​នេះ​ខូចចិត្ត​យ៉ាង​ខ្លាំង​រហូត​គិត​ខ្លី​លែង​ចង់​រស់នៅ​តទៅ​ទៀត​ក៏​សម្រេចចិត្ត​ធ្វើ​អត្តឃាត​ដោយ​យក​ប្រេងសាំង​ចាក់​ស្រោច​ខ្លួន​រួច​ដុត​សម្លាប់​ខ្លួនឯង​។ ប៉ុន្តែ​មិន​បាន​បណ្ដាល​ឲ្យ​ស្លាប់ តាម​បំណង​ឡើយ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​មាន​វិបត្តិ​ផ្លូវចិត្ត​បន្ទាប់​ពី​រូប​គាត់​ប្រើប្រាស់​គ្រឿងញៀន និង​រករឿង​ប្រពន្ធ ញឹកញាប់​ពេក ធ្វើ​ឲ្យ​ប្រពន្ធ​អស់​និស្ស័យ​រស់នៅ​ជាមួយ​លែង​កើត សម្រេចចិត្ត​រត់​ចោល​តែ​ម្ដង​។ បន្ទាប់​មក​បាន​ធ្វើ​ឲ្យ​បុរស​នេះ​ខូចចិត្ត​យ៉ាង​ខ្លាំង​រហូត​គិត​ខ្លី​លែង​ចង់​រស់នៅ​តទៅ​ទៀត​ក៏​សម្រេចចិត្ត​ធ្វើ​អត្តឃាត​ដោយ​យក​ប្រេងសាំង​ចាក់​ស្រោច​ខ្លួន​រួច​ដុត​សម្លាប់​ខ្លួនឯង​។ ប៉ុន្តែ​មិន​បាន​បណ្ដាល​ឲ្យ​ស្លាប់ តាម​បំណង​ឡើយ ព្រោះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅ​ជិត​នោះ​ជួយ​ពន្លត់​ទាន់ និង​ហៅ​រថយន្ត​សង្គ្រោះ​អង្គភាព ៧១១ ដឹក​យក​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ដែរ​។

ហេតុការណ៍​នេះ​បាន​កើត ឡើង កាលពី​វេលា​ម៉ោង​៥ និង​៤៥​នាទី​ល្ងាច ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ខាងក្រោយ​សាលា បឋម​សិក្សា ជម្ពូ​វ័ន ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា បុរស​ដែល​ព្យាយាម​ដុត​សម្លាប់​ខ្លួន​នេះ​ឈ្មោះ ព្រំ ដា​វិ​ន អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ហើយ​បាន​រង​របួស​ធ្ងន់ធ្ងរ​ណាស់​។ នៅ​មុន​ពេល​កើតហេតុ គេ​បានឃើញ បុរស​នេះ​យក​ដប​សាំង​មក​ចាក់​ស្រោច​ខ្លួន​បន្ទាប់​មក​បាន​យក​ដែកកេះ ដុត​ខ្លួន​បណ្ដាល ឲ្យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​តែ​ម្ដង​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ខណៈនោះ​អ្នក​ជិតខាង​មានការ ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ហើយ​បាន​នាំ​គ្នា​ជួយ​ពន្លត់​រហូត​រលត់​ទៅ​វិញ បន្ទាប់​មក​បាន​ហៅ​រថយន្ត​សង្គ្រោះ អង្គភាព​៧១១ ទៅ​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​។ មូលហេតុ​ដែល​បុរស​នេះ ព្យាយាម​ធ្វើ​អត្តឃាត​ដុត​សម្លាប់​ខ្លួន​បែប​នេះ​ក៏​ព្រោះតែ​គាត់​ពិបាកចិត្ត​មួយ​រយៈពេល​មក​ហើយ ដោយសារ​តែ​ប្រពន្ធ​រត់​ចោល​។ ម្យ៉ាងទៀត​រឿង​ដែល​ប្រពន្ធ​រត់​ចោល​ព្រោះតែ​អស់​និស្ស័យ រស់នៅ​ជាមួយ គាត់ ដោយ​គាត់​ប្រើប្រាស់​គ្រឿងញៀន ហើយ​តែងតែ​រករឿង​ប្រពន្ធ​ញឹកញាប់​ពេក​។

ពេល​នេះ​មិន​ទាន់​ដឹង​ថា គាត់​អាច​គេច​ផុត​ពី​សេចក្ដីស្លាប់ ឬ​អត់​នៅឡើយ​ទេ ព្រោះ​របួស​ធ្ងន់ធ្ងរ​ណាស់ ហើយ​ក្រុម​គ្រូពេទ្យ​កំពុង​ជួយ​សង្គ្រោះ​បន្ទាន់ ទោះជា​បែប​ណា​ក៏​សូម​ជូនពរ​ឲ្យ​គាត់​រួច​ផុត​ពី​គ្រោះថ្នាក់​ដល់​ជីវិត​ទៅ​ចុះ​៕


https://youtu.be/rc2Gnyl8Cus

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ