ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនបរទេស​ប្រើ​វិធី​ពង្រាង​ដាន​…​អស់លក្ខណ៍​ត្រឹម​កាមេរ៉ា

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៨ កក្កដា ឆ្នាំ​២០១៨ អធិការ​ក្រុង​កំពត បាន​ឃាត់​ឈ្មោះ MICHILS THOMAS GEORGES…

ខេត្តកំពត ៖ កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៨ កក្កដា ឆ្នាំ​២០១៨ អធិការ​ក្រុង​កំពត បាន​ឃាត់​ឈ្មោះ MICHILS THOMAS GEORGES FREDDY ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ជនជាតិ​បារាំង កាន់​លិខិតឆ្លងដែន​លេខ ១៧EK៦៨៤៤៩៧ ស្នាក់​នៅ ភូមិ​បឹង​ទូក ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្តកំពត ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​បាន​លួច​ម៉ូតូ​នៅ​ភូមិ​១ ឧសភា សង្កាត់​កំពង់​កណ្ដាល ក្រុង​កំពត កាលពី​វេលា​ម៉ោង​១២​និង​៥១​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​៧ កក្កដា ឆ្នាំ​២០១៨ របស់​ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​ឈ្មោះ​ហែម ស៊ុន​នី ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ នៅ​ភូមិ​សុវណ្ណ​សាគរ សង្កាត់​កំពង់​កណ្ដាល ក្រង​កំពត ។ ម៉ូតូ​១​គ្រឿង​របស់​ជន​រង​គ្រោះ​ម៉ាក អ៊ា​បា​ឡែ​ត ស៊េរី​ឆ្នាំ​២០១៦ ព​ណ៍​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ​១CS-១៦១៦ ។

រឿង​នេះ​ដំបូង​ស្មានថា គាត់​ច្រ​លំ​ម៉ូតូ លុះ​ម្ចាស់​ចាំ​ដល់​ព្រឹក​នៅ​តែ​មិនឃើញ​មាន​អ្នក​យក​ម៉ូតូ​មក​សង ក៏​ពិនិត្យ​កាមេរ៉ា គឺ​ឃើញ​ជនជាតិបារាំង​ខាងលើ​ចូល​មក​យក​ទៅ​បាត់​។ ក្រោយ​ពី​យក​បាន​ម៉ូតូ​ហើយ នៅ​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​៧ កក្កដា ឆ្នាំ​២០១៨ ជន​នេះ​បាន​ប្តូរ​សម្លៀក​បំពាក់​មក​ជួល​ម៉ូតូ​ថែម​១​គ្រឿង​ទៀត ដើម្បី​ពង្វាង​ដាន ហើយ​ម៉ូតូ​ដែល​យក​ទៅ​នោះ​បាន​ប្តូរ​ស្លាក​ជួល​ជា​យីហោ​របស់​ខ្លួន​ទៅ​វិញ​ ។ ដោយ​ជន​នេះ មានគំនិត​ទុច្ចរិត ទើប​សមត្ថកិច្ច​ឃាត់ខ្លួនចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ