ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិបត្តិការ​នាំ​កុមារ​១២​នាក់​ជាប់​ក្នុង​រូងភ្នំ​ទឹក​លិច​ចេញ​ចាប់ផ្ដើម​ហើយ

5 ឆ្នាំ មុន

ប្រទេស​ថៃ​ ៖​ ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០១៨ នេះ​ជា​ថ្ងៃ​ដ៏​ពិសេស​បំផុត ដោយ​ប្រតិបត្តិការ​នាំ​កុមារ​១២​នាក់ ​និង​គ្រូបង្វឹក​បាល់ទាត់​ពួក​គេ ជាប់​ក្នុង​រូងភ្នំ​ទឹក​លិច​ចាប់តាំងពី​១៥​ថ្ងៃ​មក​ហើយ​នៅ​ថៃ ​ទីបំផុត​ចាប់ផ្ដើម​នា​ថ្ងៃ​ទី​៨…

ប្រទេស​ថៃ​ ៖​ ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០១៨ នេះ​ជា​ថ្ងៃ​ដ៏​ពិសេស​បំផុត ដោយ​ប្រតិបត្តិការ​នាំ​កុមារ​១២​នាក់ ​និង​គ្រូបង្វឹក​បាល់ទាត់​ពួក​គេ ជាប់​ក្នុង​រូងភ្នំ​ទឹក​លិច​ចាប់តាំងពី​១៥​ថ្ងៃ​មក​ហើយ​នៅ​ថៃ ​ទីបំផុត​ចាប់ផ្ដើម​នា​ថ្ងៃ​ទី​៨ ​កក្កដានេះហើយ​។

ក្រោយ​រយៈពេល​ច្រើន​ថ្ងៃ​នៃ​ការ​ពន្យារពេល មក​ពី​គ្រោះថ្នាក់​ខ្លាំង​បំផុត​ជាមួយ​ការ​ត្រូវ​ធ្វើ​ដំណើរ​ប្រើ​ពេល​យូរ​ដោយ​មុជទឹក ក្មេង​ទាំងនេះ​ត្រូវ​ត្រៀម​ប្រឈម​គ្រប់​ឧបសគ្គ​។ ​នេះ​ជា​ការ​អះអាង​របស់​លោក NARONGSAK OSOTTANAKORN ប្រមុខ​ប្រតិបត្តិការ​ជួយ​​សង្គ្រោះ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​។​

អ្នក​ទទួលខុសត្រូវ​រូប​នោះ​​បាន​បញ្ជាក់​ថា ​កុមារ​ដំបូង​គេ​ត្រូវ​នាំ​ចេញ​នា​វេលា​ម៉ោង​២១​យប់​​ម៉ោង​ក្នុងស្រុក​។​ ហើយ​លោក​ប្រកាស​ពី​ការ​ចេញដំណើរ​ទៅ​រក​កុមារ​ទាំងនោះ​របស់​អ្នកឯកទេស​កម្រិត​ពិភពលោក​ចំនួន​១៣​នាក់ ​ដែល​មក​ពី​ប្រទេស​មាន​ឯកទេស​ខាង​គុហាវិទ្យា​។

រហូត​មក​ទល់​ពេល​នេះ ​គេ​ត្រូវ​ប្រើ​ពេល​ដល់​ទៅ​១១​ម៉ោង​សម្រាប់​អ្នក​មុជទឹក​ពូកែ​ម្នាក់​ទៅ​ឲ្យ​ដល់​កុមារ​ទាំង​១២​នាក់​ហើយ​ត្រឡប់​មក​វិញ គឺ​៦​ម៉ោង​ទៅ​និង​៥​ម៉ោង​មក​។​ ផ្លូវ​នាំ​ពួក​គេ​ចេញ​មាន​ប្រវែង​ជាច្រើន​គីឡូម៉ែត្រ​ កាត់​ច្រក​ប្រកបដោយ​គ្រោះថ្នាក់​ក្រោម​ទឹក​។​ក្នុង​​ចំណោម​កុមារ​ទាំងនេះ​ដែល​មាន​អាយុ​ពី​១១​ទៅ​១៦​ឆ្នាំ មួយ​ភាគ​ធំ​ពុំ​ចេះ​ហែល​ទឹក​ហើយ​ពុំ​មាន​នរណា​ម្នាក់​ធ្លាប់​មុជទឹក​ឡើយ​។

សម្រាប់​ពេល​នេះ​ក្រុម​ជួយ​សង្គ្រោះ​វិនិច្ឆ័យ​ថា បណ្ដា​លក្ខខណ្ឌ​សម្រាប់​នាំ​មនុស្ស​ចេញ​មាន​លក្ខណៈ​ប្រសើរ​បំផុត ពិសេស​ទាក់ទិន​ដល់​កម្រិត​ទឹក​ក្នុង​រូង​។ កាលពី​ថ្ងៃ​ទី​៧​ កក្កដា ​កុមារ​ទាំង​១២​នាក់​ជាប់​ក្នុង​រូងភ្នំ​១៥​ថ្ងៃ​មក​ហើយ បាន​ផ្ញើ​សំបុត្រ​តាម​ពួក​អ្នក​ជួយ​សង្គ្រោះ​មក​កាន់​ឪពុក​ម្ដាយ​ពួក​គេ ​ចំណែក​ពួក​អ្នក​ជួយ​សង្គ្រោះ​លើក​ពី​ការ​ប្រើ​ពេល​៣​ទៅ​៤​ថ្ងៃ ​ដើម្បី​នាំ​ពួក​គេ​ចេញ​មុន​ពេល​ភ្លៀង​ធ្លាក់​ថ្មី​ៗ​។

ពួក​អ្នក​ជួយ​សង្គ្រោះ​បាន​ត​ទុ​យោជាច្រើន​គីឡូម៉ែត្រ​ ដើម្បី​ប​ញ្ចូ​ល​អុក​ស៊ី​ហ្សែ​ន​ចូល​ទៅ​កាន់​កន្លែង​ដែល​ក្រុម​នេះរ​ត់ទៅ​។ ហើយ​​កម្រិត​អុក​ស៊ី​ហ្សែ​ន​មាន​គ្រប់គ្រាន់​ក្នុង​រូងភ្នំ​ ក៏​ប៉ុន្តែ​កម្រិត​អុក​ស៊ី​ត​ដឹ​កា​បោ​ន ​គឺជា​កត្តា​មួយទៀត​ដែល​ត្រូវ​គិតដល់​។

កាលពី​យប់​ថ្ងៃ​ទី​៧ ​កក្កដា​ មាន​ភ្លៀង​ធ្លាក់​កន្លះ​ម៉ោង ដែល​នាំ​ឲ្យ​គេ​ប្រញាប់​​ប្រញាល់​នាំ​ក្មេង​ៗ​ចេញពី​រូងនោះ ពេល​នោះ​ក៏​​មាន​អ្នកកាសែត​ដល់​ទៅ​រូង​ភ្នំ​នោះ​​ជាង​១១០០​នាក់​ ហើយ​ក្រាញ់ននៀល​ចាំ​យក​ព័ត៌មាន​ពី​ការ​នាំ​ក្មេង​ចេញ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ