ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​ទេសចរណ៍​មួយ​ថា នារី​ធាត់​ៗ​ចូល​កម្សាន្តមិន​គិតថ្លៃ​ទេ

5 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា តំបន់​ទេសចរណ៍​នៅ​ទីក្រុង​ស៊ី​អាន ដែល​តុបតែង​ដូច​ទៅ​នឹង​ជំនាន់​រាជវង្ស​ថា​ង បាន​ចេញ​ប្រ​ម៉ូ​សិន​ពិសេស ដែល​អនុញ្ញាត​ឲ្យ​នារី​ធាត់​ៗ ចូល​លេង​ដោយ​មិន​គិតថ្លៃ​។…

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា តំបន់​ទេសចរណ៍​នៅ​ទីក្រុង​ស៊ី​អាន ដែល​តុបតែង​ដូច​ទៅ​នឹង​ជំនាន់​រាជវង្ស​ថា​ង បាន​ចេញ​ប្រ​ម៉ូ​សិន​ពិសេស ដែល​អនុញ្ញាត​ឲ្យ​នារី​ធាត់​ៗ ចូល​លេង​ដោយ​មិន​គិតថ្លៃ​។

នៅ​ចន្លោះ​ពី​ថ្ងៃ​ទី​១៥ ដល់ ថ្ងៃ​ទី​១៩ តំបន់​ទេសចរណ៍​ឋានសួគ៌​រាជវង្ស​ថា​ង នឹង​ឲ្យ​សំបុត្រ​មិន​គិតថ្លៃ​ដល់​នារី​ចំនួន​៦១៨​នាក់​ដំបូង ដែល​មាន​ទម្ងន់​លើស​ពី ៦១,៨​គីឡូក្រាម​។

មូលហេតុ​ដែល​គេ​ធ្វើ​ដូចនេះ គឺ​ដោយសារ​តែ​គេ​ចង់​ធ្វើ​ឲ្យ​ដូច​ជំនាន់​មុន​។ កាលពី​ជំនាន់​ស្តេច​ថា​ង គេ​និយម​នារី​ធាត់​ៗ ដោយ​គេ​យល់​ឃើញ​ថា ភាពធាត់​គឺជា​សញ្ញា​នៃ​ការ​សម្បួរ​ហូប មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ហូរហៀរ​។

បើ​នៅ​សម័យនេះ គេ​និយម​អ្នក​ស្គម​ៗ ព្រោះ​គេ​គិត​ថា ពួក​គេ​ចេះ​ថែ​សុខភាព​។ តែបើ​គិត​ទៅ ធាត់​ក៏​បាន​ស្គម​ក៏​បាន ឲ្យ​តែ​មាន​សុខភាព​ល្អ និង​ជា​មនុស្ស​ល្អ​ក្នុង​សង្គម​។ ស្អាត​ឬ​មិន​ស្អាត គឺ​គ្រាន់តែ​ជា​អ្វី​ដែល​ប្រែប្រួល​ទៅ​តាម​មនុស្ស​ឲ្យ​និយម​ន័យ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ