ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​មិនមែន​ជា​សត្វ​ធាតុ​ទេ ម៉េច​កា.ប់​បែប​នេះ​ទៅ​វិញ​!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​មាន​ទំនាស់​ជាមួយ​ប្រពន្ធ ប៉ុន្តែ​ពុំ​មាន​នរណា​ម្នាក់​បានដឹង​ថា ផ្ដើម​ចេញពី​រឿង​អ្វី​នោះ​ឡើយ ស្រាប់តែ​បុរស​នេះ​បាន​កាប់​ប្រហារ​ទៅ​លើ​ស្ត្រី​ជា​ប្រពន្ធ បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១២​និង​៤០​នាទី​រសៀល…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​មាន​ទំនាស់​ជាមួយ​ប្រពន្ធ ប៉ុន្តែ​ពុំ​មាន​នរណា​ម្នាក់​បានដឹង​ថា ផ្ដើម​ចេញពី​រឿង​អ្វី​នោះ​ឡើយ ស្រាប់តែ​បុរស​នេះ​បាន​កាប់​ប្រហារ​ទៅ​លើ​ស្ត្រី​ជា​ប្រពន្ធ បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១២​និង​៤០​នាទី​រសៀល ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ក្នុង​បន្ទប់​ជួល ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ខណៈនោះ​អ្នក​ជិតខាង​មិន​បានដឹង​ភ្លាម​ៗ​នោះ​ឡើយ ចំណែក​ជន​ដៃដល់​ដែល​ជា​ប្ដី ក្រោយ​កាប់​ប្រពន្ធ​រួច បាន​បី​នាង​ចេញពី​បន្ទប់ ហើយ​មុន​ដំបូង​ស្មានថា នាង​ខ្យល់គ ប៉ុន្តែ​ពេល​សួរនាំ​ទើប​ដឹង​ថា នាង​ត្រូវ​ប្ដី​កាប់ ហើយ​មិន​មាន​នរណា​ហ៊ាន​ឃាត់ខ្លួន​ប្ដី​ឡើយ បន្ទាប់​មក​ប្ដី​កំណាច​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ជនសង្ស័យ​ដែល​បាន​កាប់​ប្រហារ​ប៉ុនប៉ង​សម្លាប់​ប្រពន្ធ​របស់​ខ្លួន​នោះ​ត្រូវបានស្គាល់ហើយឈ្មោះ ហន រិ​ទ្ធី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មានស្រុក​កំណើត ភូមិ​វាល​ពន់ ឃុំ​ព្រៃ​មិច ស្រុក​ថ្ពង ខេត្ដកំពង់ស្ពឺ ។ ចំណែក​ប្រពន្ធ​ដែល​ជា​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់​តាម​រយៈ​កាត​ការងារ​មានឈ្មោះ ត្រេ​ន ពៅ អាយុ​៣៣​ឆ្នាំ មុខរបរ​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ ស្នាក់​នៅ​ក្នុង​បន្ទប់​ជួល បាន​រង​របួស​ក្បាល និង​ក​ញ្ចឹ​ង​.​ក​ជា​ច្រើន​កន្លែង មិនតែប៉ុណ្ណោះ​នៅ​ក្នុង​បន្ទប់​នោះ​មាន​ឈាម និង​សក់​ក្បាល​របស់​ស្ត្រី​រង​គ្រោះ​ដោយសារ​ប្ដី​កាប់​ដាច់ ហើយ​ក៏​បន្សល់​ទុក​នៅ​កាំបិត​ផ្គាក់​មួយ​នៅ​ក្បែរ​ថ្លុកឈាម​នោះ​ផង​ដែរ ។

អ្នក​ជិតខាង​បាន​និយាយ​ថា ពួក​គាត់​មិន​បានដឹង​ថា ប្ដី​ប្រពន្ធ​១​គូ​នេះ​មាន​ទំនាស់​គ្នា ព្រោះតែ​រឿង​អ្វី​ទេ​ព្រោះ​មិន​បានឮ​អ្នក​ទាំង​២​ទាស់​គ្នា​ឡើយ ដោយនៅ​ក្នុង​បន្ទប់​ស្នាក់​នៅ​របស់​ពួក​គេ​មានការ​ស្ងប់ស្ងាត់​ជា​ធម្មតា ។
ដោយឡែក​នៅ​មុន​ពេល​មានការ​ភ្ញាក់ផ្អើល​ពុំ​មាន​នរណា​បានដឹង​ថា បុរស​នេះ​ដាច់​ចិត្ត​កាប់​ប្រហារ​ប្រពន្ធ​បែប​នេះ​ដែរ ប៉ុន្តែ​រហូត​ដល់​ពេល​កើតហេតុ ស្រាប់តែ​ឃើញ​បុរស​ជា​ប្ដី​បី​ប្រពន្ធ​ចេញពី​ក្នុង​បន្ទប់​ដោយ​នាង​ស្ថិត​នៅ​ក្នុង​អាកា​រៈ​ធ្ងន់ធ្ងរ​ទៅ​ហើយ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ​ពួក​គាត់​ស្មានថា នាង​ខ្យល់គ​ក៏​នាំ​គ្នា​សួរ ហើយ​ខណៈនោះ​បុរស​ជា​ប្ដី​មិន​បាន​ឆ្លើយ​តប​ទេ ប៉ុន្តែ​នាង​ជា​ប្រពន្ធ​បាន​និយាយ​តិច​ៗ​ថា ត្រូវ​ប្ដី​កាប់ ។ បន្ទាប់​មក​ប្ដី​នោះ​បាន​បី​ប្រពន្ធ​ទៅ​កាន់​គ្លីនិក​ជិត​នោះ ប៉ុន្តែ​ដោយសារ​តែ​របួសធ្ងន់​ពេក​អ្នក​ជិតខាង​បាន​នាំ​គ្នា​ហៅ​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី ដើម្បី​ដឹក​យក​ទៅ​កាន់​មន្ទីរពេទ្យ ។ ហើយ​ឆ្លៀតពេល​នោះ​ជន​ដៃដល់​ជា​ប្ដី​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​មិន​មាន​នរណា​ហ៊ាន​ឃាត់ខ្លួន​នោះ​ឡើយ លុះ​ក្រោយមក​ទើប​រាយការណ៍​ជូន​នគរបាល​ឲ្យ​ចុះ​ទៅ​ធ្វើការ​ស្រាវជ្រាវ ដើម្បី​ចាប់ខ្លួន​ជន​នេះ​ចាត់ការ​តាម​ច្បាប់ ដោយឡែក​នាងរង​គ្រោះ​បាន​សន្លប់​បាត់ស្មារតី​មិន​អាច​និយាយ​កើត​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ