ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រំសាយ​នុយក្លេអ៊ែរ… ​ព្យុ​ង​យ៉ាង​បដិសេធ​វិធីសាស្ត្រ​អា​មេ​រិ​ក

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក​ និង​កូរ៉េ​ខាងជើង​៖ ​បើ​តាម​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ទី​៧​ ខែកក្កដា ២០១៨ ​បាន​បដិសេធ​នូវ​វិធីសាស្ត្រ​បែប​អ្នកលេង​របស់​សហរដ្ឋអាមេរិក ដើម្បី​ចរចា​ពី​ការ​រំសាយ​នុយក្លេអ៊ែរ ក្រោយ​រយៈពេល​២​ថ្ងៃ​នៃ​ការ​ពិភាក្សា​គ្នា​នៅ​ក្រុង​ព្យុ​ង​យ៉ាង​ ដែល​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​លោក MIKE…

សហរដ្ឋអាមេរិក​ និង​កូរ៉េ​ខាងជើង​៖ ​បើ​តាម​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ទី​៧​ ខែកក្កដា ២០១៨ ​បាន​បដិសេធ​នូវ​វិធីសាស្ត្រ​បែប​អ្នកលេង​របស់​សហរដ្ឋអាមេរិក ដើម្បី​ចរចា​ពី​ការ​រំសាយ​នុយក្លេអ៊ែរ ក្រោយ​រយៈពេល​២​ថ្ងៃ​នៃ​ការ​ពិភាក្សា​គ្នា​នៅ​ក្រុង​ព្យុ​ង​យ៉ាង​ ដែល​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​លោក MIKE POMPEO យល់​ថា​ មាន​លក្ខណៈ​ស្ថាបនា​បំផុត​។

ក្រោយ​ការ​ចេញដំណើរ​របស់​លោក POMPEO​ មក​កាន់​ក្រុង​តូ​ក្យូ ជា​កន្លែង​ដែល​លោក​ត្រូវ​លើក​ពីការ​ចរចា​ទាំងនោះ​ជាមួយ​សម​ភាគី​​ជប៉ុន​ និង​កូរ៉េ​ខាងត្បូង​ក្រសួង​ការ​បរទេស​​កូរ៉េ​ខាងជើង​និយាយ​ថា អាកប្បកិរិយា​គួរ​ឲ្យ​សោកស្ដាយ​បំផុត​របស់​អា​មេ​រិ​ក​ក្នុង​ពេល​ចរចា បាន​រំលោភ​បំពាន​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ថ្ងៃ​ទី​១២ ​មិថុនា ​នៅ​សិង្ហ​បុរី រវាង​មេ​ដឹកនាំ​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ ត្រាំ​ និង​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម ​ជុង​អ៊ុ​ន​។​

ក្រសួង​នោះ​បាន​បរិហារ​សំណើ​ជា​ឯកតោភាគី​និង​គឃ្លើន​របស់​សហរដ្ឋអាមេរិក​សំដៅ​រំសាយ​នុយក្លេអ៊ែរ​។ តាម​រយៈ​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​កូរ៉េ​ខាងជើង​KCNA របប​ក្រុង​ព្យុង​​យ៉ាង​បាន​ព្រមាន​ថា សហរដ្ឋអាមេរិក​បាន​ប្រព្រឹត្ត​ការ​ខុសឆ្គង​យ៉ាង​ធំ​មួយ ប្រសិន​បើ​ខ្លួន​ចាត់​ទុក​ថា​ កូរ៉េ​ខាងជើង​ត្រូវធ្វើ​តាម​បណ្ដា​សំណើ​ដែល​ឆ្លុះ​បញ្ចាំង​ពី​ចរិត​អ្នកលេង​របស់​ខ្លួន​នោះ​។

ក្រុង​ព្យុ​ង​យ៉ាង​បាន​លើក​ពី​ប្រការ​ដែល​ថា​ខ្លួន​បាន​កម្ទេច​ចោល​រួច​ហើយ​ទីតាំង​សាក​ល្បង​នុយក្លេអ៊ែរ​មួយ ជា​ការ​ធ្វើ​សម្បទាន​មួយ​ដែល​លោក​ត្រាំ​បាន​អបអរសាទរ​ថា​ ជា​ជ័យជម្នះ​មួយ​ ដើម្បី​សន្តិភាព ហើយ​និយាយ​ថា ​លោក ​POMPEO​ ពុំ​ត្រៀម​ធ្វើ​ដូច​គ្នា​នេះ​ជាមួយ​បណ្ដា​សម្បទាន​អា​មេ​រិ​ក​ឡើយ​។

កូរ៉េ​ខាងជើង​ចាត់​ទុក​បទបញ្ជា​ជា​ឯកតោភាគី របស់​លោក​ត្រាំ​ផ្អាក​សមយុទ្ធ​យោធា​រួម​រវាង​អា​មេ​រិ​ក ​និង​កូរ៉េ​ខាងត្បូង​ថា ជា​សម្បទាន​ក្លែងក្លាយ​ ហើយ​ងាយ​ប្រែ​ក្រឡាស់​វិញ​បំផុត ហើយ​សម្ដែង​ការ​សោកស្ដាយ​ដែល​ពួក​អ្នក​ចរចា​អា​មេ​រិ​ក ពុំ​និយាយ​សោះ​ពី​ការ​បញ្ចប់សង្គ្រាម​កូរ៉េ​ឆ្នាំ​១៩៥៣​។

ជា​លក្ខណៈ​ឯកជន​ពួក​អ្នកការទូត​អា​មេ​រិ​ក​យល់​ថា ប្រតិកម្ម​នោះ​របស់​កូរ៉េ​ខាងជើង​ជាតា​ក់​ទិ​កមួយ​នៃ​ការ​ចរចា​។ ​ទោះបី​យ៉ាងណា ក្រោយ​រយៈពេល​២​ថ្ងៃ​នៃ​ការ​ជួប​គ្នា​ដោយ​មិត្តភាព​នៅ​ក្រុង​ព្យុ​ង​យ៉ាង ឥរិយាបថ​នោះ​ហាក់ដូចជា​កំណត់​ពី​ការ​វិល​ទៅ​រក​ជំហរ​ដើម​វិញ​របស់​កូរ៉េ​ខាងជើង​។ ហើយ​ប៉ុន្មាន​ម៉ោង​មុន​នេះ ​គឺ​មុន​មក​កាន់​ក្រុង​តូ​ក្យូ​ប្រមុខ​ការទូត​អា​មេ​រិ​កបាន​លើក​ពី​ការ​ចរចា​ថា​ មាន​លក្ខណៈ​ស្ថាបនា​បំផុត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ