ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញស្រស់ៗពេកគ្រប់គ្នាមិន​អស់ចិត្ត​ហៅ​ក្រុម​សង្គ្រោះ…លទ្ធផលគួរ​ឱ្យ​រន្ធត់​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ បន្ទាប់​ពី​រថយន្ត​បែន​បើក​ឆ្លងផ្លូវ​មក​បុក​ម៉ូតូ​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា​ចំ​ពីមុខ​ពេញទំហឹង បង្ក​ការ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​៥០​នាទី​យប់​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ភូមិ​ព្រៃ​កី ខ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ បន្ទាប់​ពី​រថយន្ត​បែន​បើក​ឆ្លងផ្លូវ​មក​បុក​ម៉ូតូ​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា​ចំ​ពីមុខ​ពេញទំហឹង បង្ក​ការ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​៥០​នាទី​យប់​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ភូមិ​ព្រៃ​កី ខ សង្កាត់​ពងទឹក ខណ្ឌដង្កោ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ខា​យ កំ​សេន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​ជាងភ្លើង ស្នាក់​នៅផ្ទះ​ជួល​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ មានស្រុក​កំណើត ភូមិ​ស្រឡូង​ទី​១ ឃុំ​អ​ង្គរ​ទ្រេត ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ។ ម៉ូតូ​មួយ​គ្រឿង​របស់​ជន​រង​គ្រោះ​ម៉ាក​ហុងដា សេ​១២៥ ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១CN-០៩៧០ ។ ចំណែក​រថយន្ត​បង្ក ត្រូវ​បាន​ប្រជាពលរដ្ឋ​អះអាង​ថា​ជា​រថយន្ត​បែន​កង់​៦ ក្រោយ​កើតហេតុ​បាន​បើក​គេច​ទៅ​បាត់ ។

តាម​ប្រភព​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ រថយន្ត​បង្ក​បើក​ពី​ជើង​ទៅ​ត្បូង លុះដល់​ចំណុច​កើតហេតុ​បាន​បត់​ឆ្លងផ្លូវ​ក៏​ជ្រុល​ទៅ​បុក​ចំ​ពីមុខ​ម៉ូតូ​ជន​រង​គ្រោះ​ដែល​បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​បោក​ក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង រីឯ​ម៉ូតូ​ខ្ទេច​មួយ​កំណាត់​មុខ ចំណែក​រថយន្ត​បង្ក​បាន​បើក​កាត់​តាម​ផ្លូវ​បេតុង​ក្នុងភូមិ​គេចខ្លួន​បាត់​ស្រមោល ។

ដោយ​ពលរដ្ឋ​មិន​អស់ចិត្ត ឃើញ​នៅ​ស្រស់​ៗ​ពេក បាន​ហៅ​រថយន្ត​សង្គ្រោះ​១១៩​ដើម្បី​មក​ពិនិត្យ​ជាក់ស្តែង ក្រោយពេលពិនិត្យ​ឃើញ​ថា​ជន​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ និង​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឱ្យ​ចុះ​មក​ពិនិត្យ​កន្លែង​កើតហេតុ ។

ក្រោយ​កើតហេតុ សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ស្រាវជ្រាវ​រក​សាច់ញាតិ ដើម្បី​មក​ទទួលយក​សព​​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត ។ រីឯ​ម៉ូតូ​ ត្រូវបាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​ជា​បណ្តោះអាសន្ន​រង់​​ចាំ​ប្រគល់​ជូន​សាច់ញាតិ​វិញ​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ