តម្លៃ​ផ្ទះ​នៅ​ទីក្រុង​ធំ​ៗ​​​ធ្លាក់​ចុះ​9​ខែ​ជាប់​គ្នា


ទីក្រុង​ស៊ី​ដ​នី ៖ តម្លៃ​ផ្ទះ​ក្នុង​ទីក្រុង​ធំ​ៗ​នៃ​ប្រទេស​អូស្ត្រាលី​បាន​ធ្លាក់​ចុះ​អស់​៩​ខែ​ជាប់​ៗ​គ្នា​មក​ហើយ ព្រោះតែ​ការ​រឹត​បន្ដឹង​ស្តង់ដា​ផ្តល់​ប្រាក់​កម្ចី​បាន​ប៉ះពាល់​ដល់​តម្រូវការ​ក្នុង​ទីក្រុង Sydney និង​Melbourne ។

ក្រុមហ៊ុន​ប្រឹក្សា​យោបល់ CoreLogic បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ស​ន្ទ​ស្សន៍​តម្លៃ​ផ្ទះ​ក្នុង​ទីក្រុង​ធំ​ៗ​បាន​ធ្លាក់​ចុះ​០,៣%​កាលពី​ខែ​មុន បន្ទាប់​ពី​ធ្លាក់​ចុះ​អស់​០,១%​កាលពី​ខែឧសភា ។ តម្លៃ​ផ្ទះ​ក្នុង​រដ្ឋធានី​បាន​ធ្លាក់​ចុះ​១,៦%​ក្នុងឆ្នាំនេះ ខណៈ​តម្លៃ​ក្នុង​តំបន់​កើនឡើង​២,២% ធ្វើ​ឲ្យ​តម្លៃ​ផ្ទះ​ក្នុង​ប្រទេស​ធ្លាក់​ចុះ​០,៨% បើ​ធៀប​នឹង​ខែមិថុនា ឆ្នាំ​មុន ។

ស្រប​ទៅ​នឹង​ការ​រឹត​បន្តឹង​ពី​រដ្ឋាភិបាល ធនាគារ​ក៏​បាន​បង្កើន​ស្តង់ដា​សម្រាប់​ការ​ផ្តល់​ប្រាក់​កម្ចី​ដែរ ខណៈ​មានការ​បែកធ្លាយ​ពី​ការ​ធ្វេសប្រហែស និង​យោបល់​ផ្នែក​ហិរញ្ញវត្ថុ​ពី​វិទ្យាស្ថាន​ធំ​ៗ​ជា​ច្រើន ។ លទ្ធផល​នេះ​បាន​បង្ក​ឲ្យ​តម្រូវការ​ក្នុង​ទីផ្សារ Sydney និង Melbourne ធ្លាក់​ចុះ និង​បញ្ចប់​កំណើន​តម្លៃ​ផ្ទះ​ដែល​បាន​បន្ត​អស់​៥​ឆ្នាំ​មក​ហើយ​។

លោក Tim Lawless ប្រធាន​ផ្នែក​ស្រាវជ្រាវ​ក្នុង​CoreLogic បាន​និយាយ​ថា ៖« ការ​រឹត​បន្តឹង​ផ្នែក​ហិរញ្ញវត្ថុ និង​ការ​ធ្លាក់​ចុះ​នៃ​សកម្មភាព​វិនិយោគ គឺជា​កត្តា​ជំរុញ​ធំ​ៗ​បង្ក​ឲ្យ​ទីផ្សារ​ផ្ទះ​អន់​ថយ ហើយ​ពួក​យើង​គិត​ថា កត្តា​ទាំង​ពីរ​នេះ​នឹង​មិន​ផ្លាស់​ប្តូរ​ក្នុង​ឆមាស​ទី​២ ឆ្នាំ​នេះ​ទេ » ។

គួរ​បញ្ជាក់​ដែរ​ថា តម្លៃ​ក្នុង​ទីផ្សារ Sydney និង Melbourne ស្មើ​៦០%​នៃ​ទីផ្សារ​ផ្ទះ​ប្រទេស​អូស្ត្រាលី ។ តម្លៃ​ផ្ទះ​ក្នុង Sydney បាន​ធ្លាក់​ចុះ​០,៣%​កាលពី​ឆ្នាំ​មុន និង​ធ្លាក់​ចុះ​៤,៥%​ក្នុងឆ្នាំនេះ​។ តម្លៃ​ផ្ទះ​ក្នុង​Melbourne វិញ​បាន​ធ្លាក់​ចុះ​០,៤%​ខណៈ​អត្រា​លូតលាស់​ប្រចាំឆ្នាំ​ធ្លាក់​ចុះ​១% ។

លោក Lawless បាន​កត់​សម្គាល់ថា បើ​ទោះជា​មានការ​ធ្លាក់​ចុះ​ក្នុង​ទីក្រុង​ធំ​ៗ​ពិតមែន ប៉ុន្តែ​តម្លៃ​ផ្ទះ​ទូ​ទាំង​ប្រទេស​នៅ​តែ​កើនឡើង​៣២% ក្នុង​រយៈពេល​៥​ឆ្នាំ​មកនេះ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កិច្ចការជំនួញ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ