ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​ធំ​បញ្ជា​ឲ្យ​ឈប់​មាន​ត្រីងៀត​ឆ្លៀត​ពង​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​សារព័ត៌មាន​កោះសន្តិភាព​បាន​ចុះ​ផ្សាយ​ថា ប្រព័ន្ធ​លូ​បង្ហូរ​ទឹកធំ​មួយ​ខ្សែ​មានមុខ​កាត់​១​ម៉ែត្រ​លាតសន្ធឹង​ក្នុងភូមិ​ឬ​ស្សី ភូមិ​ឬ​ស្សី​៣ និង​ភូមិ​នានា​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ​ត្រូវ​បាន​អ្នកបច្ចេកទេស​ចុះ​ដាក់​ខុស​លក្ខណៈ​បច្ចេកទេស ដោយ​មិនឃើញ​មាន​មន្ត្រី​ជំនាញ​ណា​ចុះ​ត្រួតពិនិត្យ​ត្រូវ​បាន​ប្រជាពលរដ្ឋ​រស់នៅ​អម​សងខាង​រអ៊ូរទាំ តាំងពី​ដើមភូមិ​ដល់​ចុង​ភូមិ ចំពោះ​ក្រុម​កម្មករ​ទទួល​ម៉ៅ​ការ​បាន​ទារ​លុយ​ថ្លៃ​ភ្ជាប់​បណ្តាញ​លូ​ចូល​ផ្ទះ…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​សារព័ត៌មាន​កោះសន្តិភាព​បាន​ចុះ​ផ្សាយ​ថា ប្រព័ន្ធ​លូ​បង្ហូរ​ទឹកធំ​មួយ​ខ្សែ​មានមុខ​កាត់​១​ម៉ែត្រ​លាតសន្ធឹង​ក្នុងភូមិ​ឬ​ស្សី ភូមិ​ឬ​ស្សី​៣ និង​ភូមិ​នានា​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ​ត្រូវ​បាន​អ្នកបច្ចេកទេស​ចុះ​ដាក់​ខុស​លក្ខណៈ​បច្ចេកទេស ដោយ​មិនឃើញ​មាន​មន្ត្រី​ជំនាញ​ណា​ចុះ​ត្រួតពិនិត្យ​ត្រូវ​បាន​ប្រជាពលរដ្ឋ​រស់នៅ​អម​សងខាង​រអ៊ូរទាំ តាំងពី​ដើមភូមិ​ដល់​ចុង​ភូមិ ចំពោះ​ក្រុម​កម្មករ​ទទួល​ម៉ៅ​ការ​បាន​ទារ​លុយ​ថ្លៃ​ភ្ជាប់​បណ្តាញ​លូ​ចូល​ផ្ទះ និង​ទារ​លុយ​ថ្លៃ​ចាក់​បំពេញ​ដីខ្សាច់​នៅ​មុខ​ផ្ទះ​ក្នុង​តម្លៃ​ចាប់ ពី​៣​ម៉ឺន​ទៅ​៥​ម៉ឺន​រៀល​ក្នុង​១​ឡាន​ដូច​ត្រីងៀត​ពង​នោះ​ត្រូវ​បាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បញ្ជា​ផ្ទាល់​ទៅ​ក្រុមហ៊ុន​ទទួល​ម៉ៅ​ការ​ឲ្យ​មានការ​កែសម្រួល​បច្ចេកទេស និង​បញ្ឈប់​ការ​យក​លុយ​ពី​ប្រជាពលរដ្ឋ​ជា​បន្ទាន់​។

លោក​សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ឲ្យ​កោះសន្តិភាព​ដឹង​តាម​រយៈ​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៨​នេះ​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​នេះ​ភ្លាម​លោក​បាន​ចាត់​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ជាក់ស្តែង​នូវ​តាំង​ដាក់​លូ​នោះ​។

លោក បាន​ទទួលស្គាល់​ថា ការ​ដាក់​លូ​នោះ​មាន​ចំណុច​ខ្វះខាត​ខ្លះ​ដែល​ជា​ការ​ធ្វេសប្រហែស​របស់​ក្រុម​កម្មករ ប៉ុន្តែ​ទោះជា​យ៉ាងណា​លោក​បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន​ទទួល​ម៉ៅ​ការ​នោះ​បាន​កែសម្រួល​ឡើង​វិញ និង​ឲ្យ​បញ្ឈប់​ឲ្យ​កម្មករ​យក​លុយ​ពី​ប្រជាពលរដ្ឋ​ជា​បន្ទាន់​ចាប់ពី​ពេល​នេះ​តទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ