រដ្ឋាភិបាល​ស្នើ​ឱ្យ​បង្កើន​ពន្ធ​អចលនទ្រព្យ


ទីក្រុង​សេ​អ៊ូ​ល ៖ រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ពួក​គេ​មាន​គម្រោង​បង្កើន​ពន្ធ​អចលនទ្រព្យ ដើម្បី​កាត់​បន្ថយ​ចន្លោះ​ប្រាក់​ចំណូល​ដែល​កំពុង​តែ​កើនឡើង ទម្លាក់​តម្លៃ​ផ្ទះ និង​បង្កើន​ភាព​យុត្តិធម៌​ផ្នែក​ពន្ធ ។

ក្រសួង​ហិរញ្ញវត្ថុ​បាន​និយាយ​ថា សំណើ​ឲ្យ​មានការ​បង្កើន​ពន្ធ​នេះ ផ្តោត​សំខាន់​លើ​ការ​បង្កើន​ពន្ធ​សម្រាប់​ម្ចាស់ផ្ទះ​ដែល​មាន​តម្លៃ​ខ្ពស់​ៗ និង​ម្ចាស់ផ្ទះ​មានផ្ទះ​ច្រើន រួម​ទាំង​បង្កើន​ចំនួន​អចលនទ្រព្យ​ដែល​អាច​យកពន្ធ​បាន​ដែរ ។

ក្រោម​សំណើ​នេះ អត្រាពន្ធ​សម្រាប់​អចលនទ្រព្យ​ដែល​មាន​តម្លៃ​ស្មើ​៥៣​ម៉ឺន​៥​ពាន់​ដុល្លារ ឬ​ក្រោម​នេះ នឹង​មិន​ផ្លាស់​ប្តូរ​ទេ គឺ​ស្មើនឹង​០,៥% ប៉ុន្តែ​អត្រាពន្ធ​សម្រាប់​អចលន​ទ្រព្យ​ដែល​មាន​តម្លៃលើស​ពី​៥៣​ម៉ឺន​៥​ពាន់​ដុល្លារ នឹង​កើនឡើង​ស្មើនឹង​២% ។

ក្រសួង​ខាងលើ​ក៏​បាន​និយាយ​ថា សំណើ​កំណើន​ពន្ធ​នេះ នឹង​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ប្រមាណ​៣៥​ម៉ឺន​នាក់ និង​ព្យាករ​ថា អាច​បង្កើន​ប្រាក់​ចំណូល​ពន្ធ​ប្រមាណ​៦៦០​លាន​ដុល្លារ​ឯណោះ ។

ក្រសួង​នេះ​បាន​បន្ថែម​ថា ពួក​គេ​នឹង​សម្រេច​លើ​សំណើ​នេះ​នៅ​ចុងខែ ហើយនឹង​ដាក់​ស្នើ​ទៅ​កាន់​សភាជាតិ​នៅ​ខែកញ្ញា ។

ការ​យោគយល់​ពន្ធ​អចលនទ្រព្យ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៥ ក្រោម​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី Roh Moo-hyun​។ ការ​យកពន្ធ​លើ​ម្ចាស់ផ្ទះ​ដែល​មាន​តម្លៃ​ខ្ពស់ និង​ម្ចាស់ផ្ទះ​ដែល​មានផ្ទះ​ច្រើន​បាន​ជួប​ប្រទះ​នឹង​ការ​រិះគន់​យ៉ាង​ខ្លាំង ។

ប៉ុន្តែ​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី Moon Jae-in បច្ចុប្បន្ន​បាន​សន្យា​ថា នឹង​ដាក់​ពន្ធ​ខ្ពស់​លើ​ម្ចាស់ផ្ទះ​ទាំងនេះ ដែល​ត្រូវ​បាន​គិត​ថា ជា​កត្តា​ជំរុញ​ឲ្យ​តម្លៃ​ផ្ទះ​កើនឡើង​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង ៕​

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កិច្ចការជំនួញ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ