ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​២​នាក់​ក្នុង​ករណី​គ្រោះថ្នាក់​​ពី​កន្លែង​ផ្សេង​គ្នា

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​ចំពោះ​ករណី​ទី ១-​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២០​និង​០០​នាទី​យប់​ថ្ងៃ​ទី​០៧ ខែកក្កដា ឆ្នាំ​២០១៨ លើ​ផ្លូវជាតិ​លេខ​៦ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៤៧-១៤៨ ស្ថិត​ក្នុងភូមិ​ជី​មាឃ ឃុំ​កកោះ ស្រុក​ស​ន្ទុ​ក…

ខេត្តកំពង់ធំ ៖​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​ចំពោះ​ករណី​ទី ១-​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២០​និង​០០​នាទី​យប់​ថ្ងៃ​ទី​០៧ ខែកក្កដា ឆ្នាំ​២០១៨ លើ​ផ្លូវជាតិ​លេខ​៦ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៤៧-១៤៨ ស្ថិត​ក្នុងភូមិ​ជី​មាឃ ឃុំ​កកោះ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បង្ក​ឡើង​ដោយ​រថយន្ត​បុក​ម៉ូតូ ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់ (​ប្រុស​) ជន​រង​គ្រោះ​ជិះ​ម៉ូតូ C125 ពណ៌​ខ្មៅ​ពាក់​ស្លាក លេខ​កំពង់ធំ​1F- 2955 (​បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​) ដោយ​ឈ្មោះ ជ័យ សុក​ជា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រង​របួសធ្ងន់ ហើយ​ត្រូវ​ស្លាប់​នៅ​ពេល​ដែល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ (​មិន​ពាក់មួក​សុវត្ថិភាព​) ។ ចំណែក​រថយន្ត​បង្ក ពណ៌​បៃតងចាស់ ស្លាក​លេខ ភ្នំពេញ 2AK- 6360 (​បើកបរ​ទិស​ពី​ត្បូង​ទៅ​ជើង​) ដោយ​ឈ្មោះ យ៉ យ៉ាំ​ង​ថេរ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ និង​អ្នក​រួម​ដំណើរ​ជាមួយ​ឈ្មោះ យ៉ យ៉ាំ​ង​ធី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ត្រូវជា​កូន អ្នក​ទាំង​ពីរ​រស់នៅ​ភូមិ ឃុំ​ជាមួយ​គ្នា ក្នុងភូមិ​ដៃ​នៀ​ត ឃុំ​មេទឹក ស្រុក​បាកាន ខេត្តពោធិ៍សាត់ ត្រូវ​បាន​ឃាត់ខ្លួន​នាំ​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស​ន្ទុ​ក​) ។

រីឯ​អ្នក​រួម​ដំណើរ​និង​អ្នកបើកបរ​រថយន្ត ហើយ​វត្ថុ​តាង​យក​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ស​ន្ទុ​ក​ចាត់ការ​តាម​នីតិវិធី ។ សមត្ថកិច្ច​បញ្ជាក់​ថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​មូលហេតុ​ជាបឋម​បង្ក​ដោយ​អ្នកបើកបរ​រថយន្ត​បើក​មិន​ប្រកាន់​ស្តាំ ។ ចំណែក​សព​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

ករណី​ទី​២ – បាន​កើតឡើង​នៅ​វេលា​ម៉ោង​២០​និង​០០​ដដែល​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០១៨ នៅ​លើ​ផ្លូវជាតិ​លេខ​៦ ចន្លោះ​គីឡូម៉ែត្រ​លេខ​៩៤-៩៥ ភូមិ​សូ​យោង ឃុំ​សូ​យោង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ បង្ក​ដោយ​រថយន្ត​បុក​អ្នក​ថ្មើរជើង​ក្នុង​ទិ​ដៅ​ស្របគ្នា​ពី​ត្បូង​មក​ជើង បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់​(​ប្រុស​) ដែល​រថយន្ត​បង្ក​ពណ៌​បៃតងចាស់ ពាក់​ស្លាក​លេខ ភ្នំពេញ 2I- 0766 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​បាន​រត់គេច​ខ្លួន​បាត់ បន្ទាប់​ពី​បង្កហេតុ​រួច ឯ​អ្នក​ថ្មើរជើង ឈ្មោះ​និង​អាសយដ្ឋាន​សមត្ថកិច្ច​យើង​នៅ​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ពីព្រោះ​គាត់​ជា​ជនអនាថា បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ ។

វត្ថុ​តាង​វិញ​រថយន្ត​យក​មក​រក្សា​ទុក​អធិការដ្ឋាន​នគរ​ស្រុក​បារាយណ៍ ចំណែក​សព​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ខ្លុយ ភូមិ​ខ្លុយ​កើត ឃុំ​សូ​យោង ស្រុក​បារាយណ៍ ដើម្បី​ស្វែងរក​គ្រួសារ មូលហេតុ​ជាបឋម​បង្ក​ពី​អ្នក​ថ្មើរជើង​ដើរ​តាម​ផ្លូវ ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ