ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃោសនាបោះឆ្នោត​របស់​គណបក្ស​ប្រជាជន​ខេត្តកំពត

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ ២០១៨ នេះ គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពត បាន​រៀបចំ​ពិធី​ដង្ហែ​ក្បួន​ឃោសនាបោះឆ្នោត ដែល​ជួបជុំ​សមាជិក​សមាជិកា​នៅ​រង្វង់​មូល​ទុរេន​ខេត្តកំពត…

ខេត្តកំពត ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ ២០១៨ នេះ គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពត បាន​រៀបចំ​ពិធី​ដង្ហែ​ក្បួន​ឃោសនាបោះឆ្នោត ដែល​ជួបជុំ​សមាជិក​សមាជិកា​នៅ​រង្វង់​មូល​ទុរេន​ខេត្តកំពត ។ ក្នុង​កម្មវិធី​ដ៏​មហោឡា​រឹក​នា​ថ្ងៃ​រៀបចំ​ក្បួន​ដង្ហែ​ឃោសនាបោះឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពត​នា​ព្រឹក​នេះ ក្រោម​វត្តមាន​ចូលរួម​ជា​អធិបតី​លោក​បណ្ឌិត​ប៉ែន ស៊ី​ម៉​ន អនុប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ពង្រឹង​ខេត្តកំពត លោក​ជាវ តា​យ សមាជិក​កណ្តាល​គណៈក​ម្មា​ធិ​ការ​បក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មាធិការ​បក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពត និង​មានការ​អញ្ជើញ​ចូលរួម​ពី​លោក លោក​ជំទាវ សមាជិក​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្តកំពត​ជា​ច្រើន​រូប​ទៀត​។ ជាមួយ​គ្នា​នេះ​ដែរ នៅ​ក្នុង​ពិធី​ដង្ហែរ​ក្បួន​ឃោសនាបោះឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពត​នា​ថ្ងៃនេះ​ផង​ដែរ​ក៏​មាន​វត្តមាន​ចូលរួម​ពី​ថ្នាក់ដឹកនាំ​បក្ស​មូលដ្ឋាន និង​សមាជិក​សមាជិកា​បក្ស​មូលដ្ឋាន​មក​ចូលរួម​ពីរ​ស្រុក​ផង​ដែរ​គឺ​ស្រុក​ទឹកឈូ និង​ក្រុង​កំពត សរុប​សមាជិ​ក​ចូលរួម​ប្រមាណ​ជា​៥​ពាន់​នាក់​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ