ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តស្វាយរៀង​មាន​បក្ស​ប្រជាជន​ចេញ​ឃោសនា ឯ​បក្ស​ដទៃ​ចាក់​មេក្រូ​នៅ​ស្ងៀម

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៧ ខែកក្កដា ឆ្នាំ​២០១៨​នេះ ជា​ថ្ងៃ​នៃ​យុទ្ធនាការ​ឃោសនា​រក​សម្លេង​ឆ្នោត​ថ្ងៃ​ដំបូង ដើម្បី​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​ឆ្នាំ​២០១៨ សរុប​១​ម៉ឺន​នាក់ រថយន្ត​តូច​ធំ​៣៥០​គ្រឿង ម៉ូតូ​១,០០០​គ្រឿង…

ខេត្តស្វាយរៀង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៧ ខែកក្កដា ឆ្នាំ​២០១៨​នេះ ជា​ថ្ងៃ​នៃ​យុទ្ធនាការ​ឃោសនា​រក​សម្លេង​ឆ្នោត​ថ្ងៃ​ដំបូង ដើម្បី​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​ឆ្នាំ​២០១៨ សរុប​១​ម៉ឺន​នាក់ រថយន្ត​តូច​ធំ​៣៥០​គ្រឿង ម៉ូតូ​១,០០០​គ្រឿង ។

សម្រាប់​ខេត្តស្វាយរៀង​លោក​ជំទាវ កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ខេត្តស្វាយរៀង និង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ស្វាយ​រៀង​បាន​ដឹកនាំ​សមាជិក សមាជិកា ចូលរួម​ដង្ហែ​ក្បួន​ឃោសនា​ជិត​១​ម៉ឺន​នាក់ (​តាម​បណ្តា​ស្រុក​ក្រុង​ទាំ​៨​នៅ​ទូ​ទាំង​ខេត្ត​ក៏​បាន​ដង្ហែ​យុទ្ធនាការ​យ៉ាង​គគ្រឹកគគ្រេង​ផង​ដែរ​) ។

ថ្លែង​នៅ​ក្នុង​ពិធី​នេះ​លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន បាន​អំពាវនាវ​ឱ្យ​សមាជិក​បក្ស និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ខេត្តស្វាយរៀង​អញ្ជើញ​ទៅ​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​លេខ​រៀង​ទី​២០ នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ដើម្បី​គាំទ្រ​សម្តេច​តេ​ជោ ហ៊ុន សែន ធ្វើ​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​នៅ​អាណត្តិ​ទី​៦ និង​អាណត្តិ​ជា​បន្តបន្ទាប់​ទៀត​ក្នុង​ការ​ទទួល​បានការ​អភិវឌ្ឍ​រីក​ចម្រើន​លើ​គ្រប់​វិស័យ​បន្ថែម​ទៀត​។ តាម​កត់សម្គាល់​មាន​តែ​គណបក្ស​ប្រជាជន​មួយ​ប៉ុណ្ណោះ​ហែ​ក្បួន​ឃោសនា ឯ​បក្ស​ដទៃ​ទៀត​គ្រាន់​ចាក់​មេក្រូ​តាម​ទីស្នាក់ការ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ