ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​ថ្ងៃ​ដំបូង​ឃើញ​មាន​តែ​បក្ស​មួយ​ចេញ​ឃោសនា

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ក្នុង​ថ្ងៃ​ចាប់ផ្តើម​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី​០៦ ដែល​បាន​ចាប់ផ្តើម​ដំបូង​នា​ព្រឹក​ថ្ងៃ​ទី​០៧ ខែកក្កដា ឆ្នាំ​២០១៨ គណៈ​ប្រជាជន​ខេត្ត​ព្រះ​សីហ​នុ​គ្រប់​សង្កាត់ និង​ក្រុង​បាន​មក​ប្រមូលផ្តុំ​គ្នា​នៅ​វេទិកា​បុណ្យ​ជាតិ​០៧​មក​រា ដែល​មាន​ទីតាំង​ស្ថិត​នៅ​សង្កាត់​លេខ​០៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​មុន…

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ក្នុង​ថ្ងៃ​ចាប់ផ្តើម​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី​០៦ ដែល​បាន​ចាប់ផ្តើម​ដំបូង​នា​ព្រឹក​ថ្ងៃ​ទី​០៧ ខែកក្កដា ឆ្នាំ​២០១៨ គណៈ​ប្រជាជន​ខេត្ត​ព្រះ​សីហ​នុ​គ្រប់​សង្កាត់ និង​ក្រុង​បាន​មក​ប្រមូលផ្តុំ​គ្នា​នៅ​វេទិកា​បុណ្យ​ជាតិ​០៧​មក​រា ដែល​មាន​ទីតាំង​ស្ថិត​នៅ​សង្កាត់​លេខ​០៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​មុន និង​ចាប់ផ្តើម​ដង្ហែ​ក្បួន​ចេញ​ទៅ​តាម​វិ​ថី​ឯករាជ្យ​ឆ្ពោះទៅ​តាម​ទីប្រជុំជន​នានា តាម​សង្កាត់​-​ក្រុង ។

ដោយ​មាន​មន្ត្រីរាជការ បុគ្គលិក​កម្មករ​-​កម្ម​ការ​នី ក្មួយ​ៗ​ជា​សិស្សានុសិស្ស និស្សិត​ដែល​គ្រប់​អាយុ​មាន​សិទ្ធ​ក្នុង​ការ​បោះ​ឆ្នោត បងប្អូន​ប្រជាពលរដ្ឋ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​មិន​នឹក​ស្មាន​ដល់​បាន​ចំណាយ​ពេលវេលា​ដ៏​មាន​តម្លៃ​របស់​ខ្លួន​មក​ចូលរួម​នៅ​ក្នុង​ថ្ងៃ​យុទ្ធនាការ​ដំបូង ដែល​ជា​ការ​ចូលរួម​អបអរ​សារ​ទរ​សម្រាប់​ការ​បោះ​ឆ្នោត​ដែល​កាន់តែ​រំកិល​ខិត​ជិត​មក​ដល់​ក្នុង​ពេលវេលា​ដ៏​ខ្លី​ខាង​មុខ​នេះ នា​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ។ តាម​កត់សម្គាល់​ឃើញ​មាន​តែ​បក្ស​កាន់​អំណាច​តែ​ប៉ុណ្ណោះ​ដែល​ហែ​ក្បួន​ឃោសនា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ