ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មែរ​នៅ​អា​មេ​រិ​ក​ចូលរួម​ខួបកំណើត CPP លើក​ទី​៦៧

5 ឆ្នាំ មុន

សហរដ្ឋ​អាម​រិ​ក​-​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា ៖ ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក​ដែល​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ប្រមាណ​ជាង​៤០០​នាក់​ចូលរួម​ខួបកំណើត​បក្ស​លើក​ទី​៦៧​បើក​យុទ្ធនាការ​ឃោសនាបោះឆ្នោត​កាលពី​ថ្ងៃ​ទី​៦ ​ខែ​ក​ក្ក​ដា​ ឆ្នាំ​២០១៨ ​នៅ​ភោជនីយ​ដ្ឋាន ​(LALUNE)​ទីក្រុង​ឡុ​ង​ប៊ិ​ច ​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា​។  លោក ចៅ…

សហរដ្ឋ​អាម​រិ​ក​-​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា ៖ ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក​ដែល​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ប្រមាណ​ជាង​៤០០​នាក់​ចូលរួម​ខួបកំណើត​បក្ស​លើក​ទី​៦៧​បើក​យុទ្ធនាការ​ឃោសនាបោះឆ្នោត​កាលពី​ថ្ងៃ​ទី​៦ ​ខែ​ក​ក្ក​ដា​ ឆ្នាំ​២០១៨ ​នៅ​ភោជនីយ​ដ្ឋាន ​(LALUNE)​ទីក្រុង​ឡុ​ង​ប៊ិ​ច ​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា​។  លោក ចៅ ជី​អាន ប្រធាន​ការងារ​រៀបចំ​អង្គការ​ចាត់តាំង​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​រដ្ឋ​កាលី​ហ្វ​័រ​ញ៉ា​បាន​ប្រាប់​ថា​ ​ក្នុង​ឱកាស​ខួបកំណើត​គណបក្ស​ប្រជាជន​កម្ពុជា​លើក​ទី​៦៧​បើក​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាង​រា​ស្ត្រ​នីតិកាល​ទី​៦​ ឆ្នាំ​២០១៨​នេះ​ មាន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ទីក្រុង​
ឡុ​ង​ប៊ិ​ច ​រដ្ឋ​កាលី​ហ្វ​័រ​ញ៉ាស​​ហ​រដ្ឋ​អា​មេ​រិ​ក​ប្រមាណ​ជាង​៤០០​នាក់​បាន​ចូលរួម​។លោក​បាន​បញ្ជាក់​ថា​ ​ទោះជា​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក​នៅ​ឯនាយ​សមុទ្រ​យ៉ាងណា​ក្តី​នៅ​តែ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ជា​ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា សម្តេច​ក្រឡាហោម ស ខេ​ង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ដឹកនាំ​គោលនយោបាយ​គណបក្ស​ប្រជាជន​កម្ពុជា​បង្រួបបង្រួម​ជាតិ មាន​សុខ​សន្តិភាព រក្សា​ការពារ​ឯករាជ្យ អធិបតេយ្យ និង​បូរណភាព​ទឹកដី អោយ​បាន​គង់វង្ស ការពារ​សន្តិភាព ស្ថិរភាព និង​សន្តិសុខ​ជាតិ​យ៉ាង​រឹង​មាំ ដើម្បី​ធានា​ដំណើរការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម ដោយ​ចីរភាព និង​ការ​រស់នៅ​ដ៏សុខសាន្ត​របស់​ប្អូន​ប្រជាពលរដ្ឋ​នៅ​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ