ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​អ្នក​ស្លា.ប់ក្រោយ​លិច​នាវា​នៅ​ថៃហើយ តែ…

5 ឆ្នាំ មុន

ប្រទេស​ថៃ​ ៖ ​បណ្ដា​អ្នក​ទទួលខុសត្រូវ​ថៃ​បាន​​និយាយ​កាលពី​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០១៨ ​នេះ​ថា ការ​លិច​នាវា​ទេសចរណ៍​មួយ​គ្រឿងក្នុង​ដែនទឹក​នៃ​កោះ​ភូ​កេ​ត​ថៃ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៤១​នាក់ រួច​មនុស្ស​១៥​នាក់​​ផ្សេង​ទៀត​នៅ​តែ​បាត់​ខ្លួន​​រក​ពុំ​ទាន់​ឃើញ​ទេ។ នាវាដែល​លិច​ខាង​លើ​នេះ ​ឈ្មោះ…

ប្រទេស​ថៃ​ ៖ ​បណ្ដា​អ្នក​ទទួលខុសត្រូវ​ថៃ​បាន​​និយាយ​កាលពី​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០១៨ ​នេះ​ថា ការ​លិច​នាវា​ទេសចរណ៍​មួយ​គ្រឿងក្នុង​ដែនទឹក​នៃ​កោះ​ភូ​កេ​ត​ថៃ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៤១​នាក់ រួច​មនុស្ស​១៥​នាក់​​ផ្សេង​ទៀត​នៅ​តែ​បាត់​ខ្លួន​​រក​ពុំ​ទាន់​ឃើញ​ទេ។

នាវាដែល​លិច​ខាង​លើ​នេះ ​ឈ្មោះ PHOENIX ដែល​ដឹក​អ្នកទេសចរ​ចិន​៩៣​នាក់់​ និង​សមា​ជិក​ក្រុម​នាវិក​១២​នាក់ ​ព្រមទាំង​បណ្ដា​មគ្គុទ្ទេសក៍​ថៃទៀត បាន​លិច​កាលពី​ថ្ងៃ​ទី​៥​កក្កដា ​ក្នុង​ទឹកសមុទ្រ​ដែល​មាន​រលក​ធំ​ៗ ដែល​នោះ​ជា​គ្រោះថ្នាក់​ដ៏​ធ្ងន់ធ្ងរ​មួយ​ក្នុង​ចំណោម​​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ទាំងឡាយ​ បាន​កើត​មាន​នា​ពេល​ថ្មី​ៗ​នេះ​នៅ​ប្រទេស​ថៃ​។

បើ​តាម​អាជ្ញាធរ​និយាយ​ថា​ កន្លែង​តម្កល់សព​នៃ​មន្ទីរពេទ្យ​កោះ​ភូ​កេ​ត ​ចាប់ផ្ដើម​ខ្វះ​កន្លែង ហើយ​បញ្ជាក់​ថា ​មនុស្ស​៤៩​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​។​ ហើយ​​នាវា​ PHOENIX បាន​​លិច​ក្រោយ​ពី​រង​ការ​វាយប្រហារ​ដោយ​រលក​ធំ​ៗ​កម្ពស់​ដល់​៥​ម៉ែត្រ ពេល​មាន​ព្យុះ​មួយ​​ក្នុង​ដែនទឹក​នៃ​កោះ​ភូ​កេ​ត​។

ក្រុមហ៊ុន​ទេសចរណ៍​មួយ​ចំនួន​ដាក់​ជាសំនួ​រថា ហេតុ​អី​​បាន​ជា​នាវា​នោះ​នៅ​តែ​ស្ថិត​ក្នុង​សមុទ្រ ​ខណៈ​ពេល​គេ​បាន​ប្រកាស​ពី​ស្ថានភាព​ឧតុនិយម​លំបាក​រួច​ហើយ​នោះ​។ រីឯ​រដ្ឋា​ភិបាល​​ចិន​ក៏​បាន​អំពាវនាវ​ឲ្យ​មានការ​បំភ្លឺ​ ដោយ​ឆាប់រហ័ស​អំពី​​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ​៕

គួរ​រំលឹកថា ៖ ភូ​កេ​ត​ថៃ​… ជួប​គ្រោះ​ទៀត​ហើយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ