ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ក្រឡាហោម ដឹកនាំ​ឃោសនា​នៅ​បាត់ដំបង

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ នា​ព្រឹក​ថ្ងៃ​ទី​០៧ កក្កដា ឆ្នាំ​២០១៨​នេះ គណបក្ស​ប្រជាជន​កម្ពុជា​បាន​បើក​យុទ្ធនាការ​ឃោសនា​ដង្ហែ​ក្បួន​យ៉ាង​ធំ​នៅ​ក្រុង​បាត់ដំបង ដោយ​ផ្តើម​ចេញពី​សួន​នាគ​បាញ់​ទឹក​ឆ្ពោះទៅ​គ្រប់​ទិស​ទី​ក្នុង​ក្រុង​ដែល​មាន​សមាជិក​គណបក្ស​ប្រជាជន​ជាង​១​ម៉ឺន​នាក់ បាន​មក​ចូលរួម ក្រោម​អធិបតីភាព​សម្តេច​ក្រឡាហោម ស…

ខេត្តបាត់ដំបង ៖ នា​ព្រឹក​ថ្ងៃ​ទី​០៧ កក្កដា ឆ្នាំ​២០១៨​នេះ គណបក្ស​ប្រជាជន​កម្ពុជា​បាន​បើក​យុទ្ធនាការ​ឃោសនា​ដង្ហែ​ក្បួន​យ៉ាង​ធំ​នៅ​ក្រុង​បាត់ដំបង ដោយ​ផ្តើម​ចេញពី​សួន​នាគ​បាញ់​ទឹក​ឆ្ពោះទៅ​គ្រប់​ទិស​ទី​ក្នុង​ក្រុង​ដែល​មាន​សមាជិក​គណបក្ស​ប្រជាជន​ជាង​១​ម៉ឺន​នាក់ បាន​មក​ចូលរួម ក្រោម​អធិបតីភាព​សម្តេច​ក្រឡាហោម ស ខេ​ង អនុប្រធាន​នៃ​គណ​កម្ម​ធិ​ការ​គណបក្ស​ប្រជាជន​នៃ​ប្រទេស​កម្ពុជា ដោយ​បាន​បង្ហាញ​តំណាងរាស្ត្រ​ដែល​សកម្ម​ការងារ​ឈរឈ្មោះ​ជាប់​ជា​ច្រើន​អាណត្តិ​មក​នោះ​នៅ​ក្នុង​កម្មវិធី​នោះ​ផង​ដែរ ។

ក្រោយ​ពី​បាន​ស្តាប់​ប្រសាសន៍​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែងការណ៍​ក្នុង​ឱកាស​បើក​យុទ្ធនាការ​ឃោសនា​ផ្សាយ​បន្ត​ផ្ទាល់​ពី​កោះ​ពេជ្រ​ទីក្រុង​ភ្នំពេញ​រួច​មក សម្តេច​ក្រឡាហោម ស ខេ​ង បាន​បញ្ជាក់​ថា សូម​សមាជិក​គ្រប់​គណបក្ស​ទាំងអស់​ត្រូវ​គោរព​ទៅ​តាម​នីតិវិធី​ច្បាប់​នៃ​ការ​បោះ​ឆ្នោត​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​ពេល​ចេញ​ក្បួន​ដង្ហែ​ត្រូវ​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​ចៀសវាង​ការ​អួតអាង​របស់​បក្ស​នីមួយ​ៗ ដែល​នាំ​ឲ្យ​ប៉ះពាល់​ជួប​គ្នា​ម្តង​ៗ កើត​មាននូវ​អំពើ​ហិង្សា ហើយ​ត្រូវ​គោរព​ទៅ​តាម​ការ​កំណត់​ដែល​សល់​ពេល​២១​ថ្ងៃ​ទៀត ។

គឺ​ក្បួន​ដង្ហែ​ឃោសនា​ត្រូវធ្វើ​បាន​រយៈពេល​៤​ដង​ក្នុង​២១​ថ្ងៃនេះ ហើយ​ក្នុង​ពេល​ដង្ហែ​បាន​ម្តង​ត្រូវ​រាប់​ចាត់​ទុក​ពី​មាន​ឡាន​២​គ្រឿង ម៉ូតូ​២០​គ្រឿង មនុស្ស​២០​នាក់​យ៉ាងតិច ដូច្នោះ​សូម​សមាជិក​ទាំងអស់​គោរព​ច្បាប់ និង​បែងចែក​ពេលវេលា​ឲ្យ​បាន​ច្បាស់លាស់​ព្រោះ​មាន​អ្នក​សង្កេតការណ៍​កំពុង​ឃ្លាំចាំ​មើល​រាល់​កើត​មាន​កំហុស គឺ​ត្រូវ​ប្តឹង​ទៅ​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ដែល​បាន​ចេញ​ច្បាប់​មក​ឲ្យ​គ្រប់​គណបក្ស​នយោបាយ​គោរព​តាម ឲ្យ​មាន​ប្រសិទ្ធិ​ភាព​បំផុត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ