ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញនាងតូច​ទ្រាំមិនបាន​ល្បួងចូល​ក្នុង​រោង…៥ថ្ងៃ​ក្រោយបែកធ្លាយ​

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ សេចក្ដីរាយការណ៍​មួយបានឱ្យ​ដឹង​ថា នគរបាល​ក្រុង​ស្ទឹង​ត្រែង កាលពី​ថ្ងៃ​ទី​៤ ខែកក្កដា​កន្លង​ទៅ បាន​ឃាត់ខ្លួន​យុវជន​ម្នាក់ ពាក់ព័ន្ធ​នឹង​បណ្តឹង​របស់​អាណាព្យាបាល​ក្មេង​ស្រី​ជា​អនីតិជន​ម្នាក់​ពី​បទ​រំលោភ​សេពសន្ថវៈ ។ ជនសង្ស័យ​ឈ្មោះ…

ខេត្តស្ទឹងត្រែង ៖ សេចក្ដីរាយការណ៍​មួយបានឱ្យ​ដឹង​ថា នគរបាល​ក្រុង​ស្ទឹង​ត្រែង កាលពី​ថ្ងៃ​ទី​៤ ខែកក្កដា​កន្លង​ទៅ បាន​ឃាត់ខ្លួន​យុវជន​ម្នាក់ ពាក់ព័ន្ធ​នឹង​បណ្តឹង​របស់​អាណាព្យាបាល​ក្មេង​ស្រី​ជា​អនីតិជន​ម្នាក់​ពី​បទ​រំលោភ​សេពសន្ថវៈ ។

ជនសង្ស័យ​ឈ្មោះ ឌៀប ផុង អាយុ​២២​ឆ្នាំ ជា​កម្មករ​ធ្វើ​ឡឥដ្ឋ ស្នាក់​នៅ​ក្នុង​សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ។ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ក្មេង​ស្រី​ថា កាលពី​វេលា​ម៉ោង​២​និង​១០​នាទីរសៀល​ថ្ងៃ​ទី​២៩ ខែមិថុនា​កន្លង​ទៅ ជនសង្ស័យ​បាន​លួងលោម​កូនស្រី​គាត់​ដែល​មាន​អាយុ​៧​ឆ្នាំ​ចូល​ក្នុង​រោង​កម្មករ​ស្នាក់​នៅ​ឡឥដ្ឋ ហើយ​ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ ។

ព័ត៌មាន​បឋម​បាន​បញ្ជាក់ ជនសង្ស័យ​ក៏​បាន​សារភាព​ដែរ​ថា ខ្លួន​ពិតជា​បាន​រួម​ភេទ​ជាមួយ​ក្មេង​ស្រី​អាយុ​៧​ឆ្នាំ​នោះ​ប្រាកដ​មែន ប៉ុន្តែ​មិន​បាន​សុ​ី​ជម្រៅ​ទេ ។ បើ​ទោះជា​យ៉ាងណា​ក្តី យោងតាម​ពាក្យបណ្តឹង​និង​ចម្លើយ​គ្រប់គ្រាន់​លើ​ធាតុ​ផ្សំ​បទល្មើស សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​សាលាដំបូង​ខេត្ត​តាម​នីតិវិធី ពី​បទ​អំពើ​រួម​ភេទ​ជាមួយ​អនីតិជន​អាយុ​ក្រោម​១៥​ឆ្នាំ តាម​មាត្រា​៤២​នៃ​ច្បាប់​ស្តីពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​និង​អំពើ​ធ្វើអាជីវកម្ម​ផ្លូវភេទ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ