ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​ជា​ប្រធាន​ត្រូវ​មាន៤​ចំណុច​នេះ​ក្នុង​ខ្លួន​ជា​និច្ច

5 ឆ្នាំ មុន

តាម​ឫស​របស់​ស័ព្ទ ប្រធាន​ជា​ភាសាសំស្ក្រឹត ឯ​ភាសាបាលី​ប្រើ​ជា​បធាន​។ បធាន ប្រែ​ថា សេចក្តី​ព្យាយាម ការ​ខំប្រឹង​ប្រែង ការ​ឧស្សាហ៍ ការ​សំភី​។ ក្នុង​ព្រះពុទ្ធ​សាសនា…

តាម​ឫស​របស់​ស័ព្ទ ប្រធាន​ជា​ភាសាសំស្ក្រឹត ឯ​ភាសាបាលី​ប្រើ​ជា​បធាន​។ បធាន ប្រែ​ថា សេចក្តី​ព្យាយាម ការ​ខំប្រឹង​ប្រែង ការ​ឧស្សាហ៍ ការ​សំភី​។ ក្នុង​ព្រះពុទ្ធ​សាសនា ប្រធាន ឬ​សេចក្តី​ព្យាយាម​នេះ​មាន​៤​ប្រការ​គឺៈ

១-​សំវរ​បធាន សេចក្តី​ព្យាយាម ប្រយ័ត្ន​ការពារ មិន​ឱ្យ​អំពើ​បាប អំពើ​អកុសល ពំ​ពើ​អាក្រក់ បញ្ហា​នានា ដែល​មិន​ទាន់​កើត កុំឱ្យ​កើតឡើង​បាន ។

២-​ប​ហាន​បធាន សេចក្តី​ព្យាយាម​លះបង់ ឬ​កម្ចាត់​បំផ្លាញ​អំពើ​បាប​អកុសល អំពើអាក្រក់ និង​បញ្ហា​នានា​ដែល​កើតឡើង​ហើយ ឱ្យ​អស់​ទៅ​វិញ​។

៣-​ភាវនា​បធាន ព្យាយាម​ចម្រើន បង្កើត​បង្កើន​នូវ​អំពើ​ល្អ កុសល​បុណ្យ សេចក្តីសុខ​ដែល​មិន​ទាន់​កើត​មាន​ឱ្យ​មាន​ឡើង​។

៤-​អនុរក្ខ​នា​បធាន ព្យាយាម​រក្សា អភិរក្ស ការពារ​គ្រប់គ្រង ថែទាំ​កុសលធម៌ សេចក្តី​ល្អ សេ​ក្តី​សុខ ដែល​កើតឡើង​ហើយ ឬ​ដែល​កំពុង​មាន​នោះ​ឱ្យ​គង់វង្ស និង​រឹតតែ​ចម្រើន​ឡើង​ៗ​ថែម​ទៀត ។

ពិនិត្យ​មើលទៅ​លើ​ការ​ប្រើ​ពាក្យ​ប្រធាន​នេះ គឺ​សម្រាប់​សម្គាល់​អ្នក​ដែល​ធំ​លើសគេ​។ ដែល​គួរ​ហៅ​ថា​ជា​ប្រធាន​នោះ ព្រោះ​ត្រូវ​មាន​សេចក្តី​ព្យាយាម​ទាំង​៤​យ៉ាងនេះ ជា​លក្ខណៈ​សម្គាល់ គឺ​ព្យាយាម​កុំឱ្យ​សេចក្តី​ទុក្ខ និង​បញ្ហា​ផ្សេង​ៗ កើតឡើង​ក្នុង​សង្គម​ខ្លួន ព្យាយាម​កម្ចាត់​នូវ​សេចក្តី​ទុក្ខ​ដែល​សង្គម​កំពុង​ជួប​ប្រទះ ឱ្យ​អស់​ទៅ ព្យាយាម​បង្កើត​រក​សេចក្តីសុខ​ស្រួល​ឱ្យ​បាន​ច្រើន​ជាទី​បំផុត​ដល់​សង្គម និង​ព្យាយាម​ថែរក្សា គ្រប់គ្រង​កុំឱ្យ​សេចក្តីសុខ​នោះ​បាត់បង់​ទៅ​វិញ​។

ក្នុង​សម័យ​បច្ចុប្បន្ន​នេះ យើង​ប្រើ​ទាំង​ពាក្យ​ប្រធាន និង​ប្រធានាធិបតី ដោយ​ពាក្យ​ប្រធានាធិបតី សម្រាប់​សម្គាល់​អ្នកដឹកនាំ​ថ្នាក់​កំពូល​នៃ​ប្រទេស​ណាមួយ ជា​ពិសេស ក្នុង​របប​ប្រជាធិបតេយ្យ​។ បើ​តាម​ន័យ​នេះ ប្រធានាធិបតី ប្រែ​ថា ជា​ធំ​លើ​ប្រធាន ឬ​ប្រធាន​លើ​ប្រធាន​។

បើ​យក​ជា​ន័យ​វិញ ប្រ​ធានា​ធ​បតី គឺ​អ្នក​ដែល​មាន​សេចក្តី​ព្យាយាម​ក្នុង​ព្យាយាម​ទាំង​៤​នេះ​ដ៏​លើសលប់​លើ​គេឯង​ទាំង​ថ​អស់ ។