ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះ​ជា​បំណែក​ដែល​សល់​ពី​ការ​បែងចែក​នាំ​ចេញ​ទៅ​ក្រៅប្រទេស​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ កម្លាំង​នគរបាល​ចំនួន​ពីរ​ខេត្ត​បាន​សហការ​បង្កា​ទប់ស្កាត់ និង​បង្ក្រាប​ករណី​ជួញដូរ​ថ្នាំ​ញៀន​ដោយ​ខុសច្បាប់​ព្រមទាំង​បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្សពួក​ម្នាក់​ទៀត​នៅ​កន្លែង​កើតហេតុ ហើយ​បញ្ជូន​ទៅ​ស្នងការដ្ឋាន​គ​របាល​ខេត្តក្រចេះ ដើម្បី​សាកសួរ​រក​អត្តសញ្ញាណ​មេខ្លោង​នៅ​ពីក្រោយ​ការ​បញ្ជា ។ មន្ត្រី​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​បាន​ឲ្យ​ដឹង​ថា ការ​បង្ក្រាប​ករណី​ជួញដូរ​ថ្នាំ​ញៀន​ខាងលើ​កម្លាំង​នគរបាល​ជំនាញ​ខេត្តស្ទឹងត្រែង​បាន​ពន្លាត​ដែនដី​ដោយ​មានការ​ចូលរួម​សហការ​ពី​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ​បន្ទាប់​ពី​ក្តាប់​មុខសញ្ញា​ចរាចរណ៍​គ្រឿងញៀន​ពី​ជនសង្ស័យ​ម្នាក់​ទៅ​កាន់​មនុស្ស​ម្នាក់​ទៀត កាលពី​វេលា​ម៉ោង​១៧​និង​៤៥​នាទី​ថ្ងៃ​ទី​៦…

ខេត្តស្ទឹងត្រែង ៖ កម្លាំង​នគរបាល​ចំនួន​ពីរ​ខេត្ត​បាន​សហការ​បង្កា​ទប់ស្កាត់ និង​បង្ក្រាប​ករណី​ជួញដូរ​ថ្នាំ​ញៀន​ដោយ​ខុសច្បាប់​ព្រមទាំង​បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្សពួក​ម្នាក់​ទៀត​នៅ​កន្លែង​កើតហេតុ ហើយ​បញ្ជូន​ទៅ​ស្នងការដ្ឋាន​គ​របាល​ខេត្តក្រចេះ ដើម្បី​សាកសួរ​រក​អត្តសញ្ញាណ​មេខ្លោង​នៅ​ពីក្រោយ​ការ​បញ្ជា ។

មន្ត្រី​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​បាន​ឲ្យ​ដឹង​ថា ការ​បង្ក្រាប​ករណី​ជួញដូរ​ថ្នាំ​ញៀន​ខាងលើ​កម្លាំង​នគរបាល​ជំនាញ​ខេត្តស្ទឹងត្រែង​បាន​ពន្លាត​ដែនដី​ដោយ​មានការ​ចូលរួម​សហការ​ពី​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ​បន្ទាប់​ពី​ក្តាប់​មុខសញ្ញា​ចរាចរណ៍​គ្រឿងញៀន​ពី​ជនសង្ស័យ​ម្នាក់​ទៅ​កាន់​មនុស្ស​ម្នាក់​ទៀត កាលពី​វេលា​ម៉ោង​១៧​និង​៤៥​នាទី​ថ្ងៃ​ទី​៦ កក្កដា ២០១៨ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧៣ ភូមិ​ព្រែក​តា​អាំ ឃុំ​បុស​លាវ ស្រុក​ចិត្រ​បូ​រី ខេត្តក្រចេះ ។

ប្រភព​ដដែល​បន្ត​ថា កម្លាំង​នគរបាល​ទាំង​ពីរ​ខេត្ត​បាន​តាមដាន​ឃ្លាំមើល និង​លាក់ខ្លួន​យ៉ាង​សម្ងាត់ ដើម្បី​ចាប់ខ្លួន​ជនសង្ស័យ ។ ស្ថិត​ក្នុង​សកម្មភាព​ក្រុម​ជនសង្ស័យ​បាន​ណាត់គ្នា ដើម្បី​ដោះ​ដូរ​ដោយ​ជនសង្ស័យ​ឈ្មោះ ភី​ន ឃុន​ណា​រិ​ទ្ធ ហៅ ភី​ន រិ​ទ្ធ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​ថ្មី ឃុំ​ខ្សាច់​អណ្តែត ស្រុក​ឆ្លូង​ខេត្តក្រចេះ ធ្វើ​ដំណើរ​តាម​ម៉ូតូ​នាំ​ថ្នាំ​ញៀន​មួយ​កញ្ចប់​ធំ​មក​ប្រគល់​ឲ្យ​ជនសង្ស័យ​ម្នាក់​ទៀត​ជិះ​រថយន្ត ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​២AQ-៩០៨១ តែ​ដោយសារ​ការ​បង្ក្រាប​មិន​អំណោយផល​ជនសង្ស័យ​ដែល​រថយន្ត​មក​ទទួល​ថ្នាំ​ញៀន​បាន​រត់គេច​ខ្លួន​បន្សល់​រថយន្ត​មួយ​គ្រឿង និង​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​រួម​ថ្នាំ​ញៀន​មួយ​កញ្ចប់​ធំ​នាំ​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ​ក្រោម​ការ​សម្របសម្រួល​ពី​លោក កែវ សុ​ជាតិ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តក្រចេះ ។ ក្រោម​បញ្ចប់​នីតិវិធី​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្តស្ទឹងត្រែង​ដែល​ជា​ម្ចាស់​ករណី​បាន​បញ្ជូន​ជនសង្ស័យ​រួម​វត្ថុ​តាង​ចាប់​យក​នាំ​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​ដើម្បី​ចំណាត់​បន្ត ។ លុះ​ព្រឹក​ថ្ងៃ​ទី​៧ កក្កដា ២០១៨ ទើប​នគរបាល​ប្រឆាំង​គ្រឿងញៀន​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​បន្ត​ហែក​កញ្ចប់​ថ្នាំ​ញៀន​ធ្វើតេស្ត​នៅ​ចំពោះ​មុខ​ជនសង្ស័យ​ក្រោម​ការ​ចូលរួម​សម្របសម្រួល​ពី​លោក​គឹ​ម ហុង​សាន ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត និង​ក្រឡាបញ្ជី ។

លោក​វរៈសេនីយ៍ទោ ម៉ៃ ឥនឌូ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​បាន​ចាប់ខ្លួន​ឈ្មោះ ភី​ន ឃុន​ណា​រិ​ទ្ធ ហៅ ភី​ន រិ​ទ្ធ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​ថ្មី ត្រូវ​កម្លាំង​នគរបាល​ចាប់ខ្លួន​គ្រា​កំពុង​ដោះ​ដូរ​ថ្នាំ​ញៀន​ជាមួយ​ជនសង្ស័យ​ម្នាក់​ទៀត​ដែល​បាន​គេចខ្លួន ។ លោក​បន្ត​ថា បន្ទាប់​ចាប់ខ្លួន​ជនសង្ស័យ​កម្លាំង​ជំនាញ​បាន​ដកហូត​ថ្នាំ​ញៀន​មួយ​កញ្ចប់​ធំ ទម្ងន់​សរុប​ចំនួន​១០៣២.៦​ក្រាម ទូរស័ព្ទ​ដៃ​មួយ​គ្រឿង និង​រថយន្ត​មួយ​គ្រឿង ។

មន្ត្រីជាន់ខ្ពស់​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​បាន​និយាយ​ថា ថ្នាំ​ញៀន​ទាំងនេះ​គ្រាន់​ជា​បំណែក​មួយ​ដែល​ក្រុម​ឧក្រិដ្ឋជន​បាន​នាំ​ចេញពី​ប្រទេស​ឡាវ​ឆ្លងកាត់​ខេត្តស្ទឹងត្រែង​ទៅ​កាន់​ភ្នំពេញ ហើយ​ធ្វើការ​បង្វិល​ចែកចាយ​តាម​បណ្តា​ខេត្ត​ប៉ុណ្ណោះ តែ​ចំនួន​ធំ គឺ​ដឹក​តាម​កា​ប៉ា​ល់​នាំ​ចេញ​ទៅ​ប្រទេស​ទី​៣​បន្ត ។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត ដើម្បី​បន្ត​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ