ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតាទេនេះ… ឆ្មក់ចូល​ទីតាំងផលិតគ្រឿងញៀ.ន​មួយ​ក្នុងបុរី​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ សេចក្តីរាយការណ៍ឱ្យដឹងថា កម្លាំង​នគរបាល​នៃ​មន្ទី​ប្រឆាំង​គ្រឿងញៀនក្រសួងមហាផ្ទៃ ​សហ​ការ​​ជាមួយ​កម្លាំង​នគរបាល​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​និង​នគរបាល​ប៉ុស្តិ៍​កន្ទោក​ធ្វើការ​ប​ង្ក្រាប​​ទីតាំង​ដឹក​ជញ្ជូន ​និង​ផលិត​កែ​ច្នៃ​គ្រឿងញៀន​មួយ​កន្លែង ​​ដោយ​ក្នុង​ប្រតិបត្តិការ​នោះ ឃាត់​ខ្លួន​​ជន​សង្ស័យម្នាក់ ព្រមទាំង​ដកហូត​បាន​ម្សៅ​ក្រាម…

រាជធានី​ភ្នំពេញ ​៖ សេចក្តីរាយការណ៍ឱ្យដឹងថា កម្លាំង​នគរបាល​នៃ​មន្ទី​ប្រឆាំង​គ្រឿងញៀនក្រសួងមហាផ្ទៃ ​សហ​ការ​​ជាមួយ​កម្លាំង​នគរបាល​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​និង​នគរបាល​ប៉ុស្តិ៍​កន្ទោក​ធ្វើការ​ប​ង្ក្រាប​​ទីតាំង​ដឹក​ជញ្ជូន ​និង​ផលិត​កែ​ច្នៃ​គ្រឿងញៀន​មួយ​កន្លែង ​​ដោយ​ក្នុង​ប្រតិបត្តិការ​នោះ ឃាត់​ខ្លួន​​ជន​សង្ស័យម្នាក់ ព្រមទាំង​ដកហូត​បាន​ម្សៅ​ក្រាម ដែល​សង្ស័យ​ថា ​ជា​សារធាតុ​ញៀនជា​គ្រឿងផ្សំ​ជា​ច្រើន និង​ឧបករណ៍​ សម្រាប់​ផលិត​គ្រឿងញៀន​ផង​ដែរ​ ។ ​

ការបង្ក្រាប ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១០​ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៧ កក្កដា ស្ថិត​នៅ​ក្នុង​បុរី​ពិភព​ថ្មី ក្នុង​ភូមិ​ត្រពាំង​គល់ សង្កាត់​កន្ទោក ខណ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។ ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​​ឈ្មោះ ឃិ​ន ម៉ា​ប់ អាយុ​ជាង​៣០​ឆ្នាំ រស់នៅ​ភូមិ​កោះ​កែវ ខេត្តពោធិសាត់ ​។ ដោយឡែក ​វត្ថុ​តាង​​ដកហូត​នោះ​រួម​មាន ម្សៅ​ក្រាម​ ​ជា​សារធាតុ​ញៀន​ចំនួន​៨៩​កញ្ចប់ ​ក្នុង​នោះ​មាន​កញ្ចប់​ធំ​ល្ម​ចំនួន​៦៩​កញ្ចប់​ និង​កញ្ចប់​ធំ​ ដែល​ច្រក​ក្នុង​កញ្ចប់​តែ​ចំនួន​២០​កញ្ចប់​ ​រួម​និង​គ្រឿង​ផ្សំ​ព្រមទាំង​ឧបករណ៍ ​សម្រាប់​ផលិត​គ្រឿងញៀន​ជា​ច្រើន​ទៀត​។

ប្រភព​ដដែល​បន្ត​​ថា មុន​​​ឈាន​ដល់​ការ​​បង្ក្រាប​នេះ ​កម្លាំង​នគរបាល​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួង​មហាផ្ទៃ​ បាន​ធ្វើការ​ស្រាវជ្រាវ​និង​ស៊ើបអង្កេត​យូរ​មក​ហើយ​រហូត​កំណត់​បាន​ទីតាំង​ ដែល​សង្ស័យ​មាន​ការ​ដឹក​ជញ្ជូន​និង​ផលិត​កែ​ច្នៃ​គ្រឿងញៀន​មួយ​នេះ​ច្បាស់លាស់ ​។​ បន្ទាប់​មក ​កម្លាំង​នគរបាល​ខាងលើ​ ក្រោម​ការ​សម្របសម្រួល​ដោយ​លោក សៀង សុខ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​និង​នគរបាល​ប៉ុស្តិ៍​កន្ទោក​ធ្វើការ​បង្ក្រាប​តែ​ម្ដង​​ ។

អត្ថបទសរសេរ ដោយ