ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​រួម​ភេទ​មិន​ត្រឹមតែ​ធ្វើ​ឲ្យមាន​អារម្មណ៍ល្អថែម​ទាំង​ជួយ​រក្សា​ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នក​ឱ្យ​រឹង​មាំ

5 ឆ្នាំ មុន

ការ​រួម​ភេទ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​អ្នកសុខ​ស្រួល និង​មាន​អារម្មណ៍ល្អ​នោះ​ទេ ប៉ុន្តែ​វា​ក៏​អាច​ល្អ​សម្រាប់​សុខភាព​ទូទៅ​របស់​អ្នកផង​ដែរ ​។ ទាំងនេះ​គឺជា​អ្វី​ដែល​ជីវិត​ផ្លូវភេទ​ដែល​មាន​សុខភាព​ល្អ​អាច​ជួយ​លោក​អ្នក​បាន ។ លោក Yvonne K….

ការ​រួម​ភេទ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​អ្នកសុខ​ស្រួល និង​មាន​អារម្មណ៍ល្អ​នោះ​ទេ ប៉ុន្តែ​វា​ក៏​អាច​ល្អ​សម្រាប់​សុខភាព​ទូទៅ​របស់​អ្នកផង​ដែរ ​។ ទាំងនេះ​គឺជា​អ្វី​ដែល​ជីវិត​ផ្លូវភេទ​ដែល​មាន​សុខភាព​ល្អ​អាច​ជួយ​លោក​អ្នក​បាន ។

លោក Yvonne K. Fulbright អ្នកឯកទេស​ខាង​សុខភាព​ផ្លូវភេទ​បាន​និយាយ​ថា អ្នក​ដែល​មាន​សកម្មភាព​ផ្លូវភេទ​ល្អ​ប្រសើរ និង​ឈឺ​តិច​ជាង​មុន ។ មនុស្ស​ដែល​មានការ​រួម​ភេទ​ច្រើន នឹង​បង្កើន​កម្រិត​ថាមពល​អង្គ​ការពារ​រាង​កាយ​របស់​អ្នក ដើម្បី​ប្រយុទ្ធ​ប្រឆាំង​មេរោគ​វីរុស និង​ជំងឺ​ឈ្លានពាន ផ្សេង​ៗ​ទៀត ។

អ្នក​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ Wilkes Pennsylvania បាន​រក​ឃើញ​ថា សិស្ស​មហា​វិទ្យា​ល័យ​ដែល​បាន​រួម​ភេទ​ម្តង​ឬ​ពីរ​ដង​ក្នុង​មួ​យស​ប្តា​ហ៍ មាន​កម្រិត​អង់​ទី​ករ​ជាក់លាក់​មួយ​ខ្ពស់ បើ​ប្រៀបធៀប​ទៅ​នឹង​សិស្ស​ដែល​រួម​ភេទ​បាន​តិចតួច ។

យ៉ាងណាមិញ អ្នក​គួរតែ​ធ្វើអ្វី​ៗ​ផ្សេង​ទៀត ដើម្បី​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នកមាន​ភាព​សប្បាយ​រីករាយ និង​ខ្លាំងក្លា​ដូច​ជា ៖
•​ញ៉ាំ​អាហារ​ត្រឹមត្រូវ
•​ធ្វើខ្លួន​ឲ្យ​សកម្ម
•​គេង​ឲ្យ​បាន​គ្រប់គ្រាន់
•​បន្ត​ការ​ចាក់​ថ្នាំ​បង្ការ
•​ប្រើប្រាស់​ស្រោមអនាម័យ ប្រសិនបើ​អ្នក​មិនដឹង​ពី​ស្ថានភាព​ជំងឺ​ដៃគូ​របស់​អ្នក ៕ ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ