ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​មាន​សុវត្ថិភាព​ទេ ​បើសិនចង់​រួម​ភេទ​ក្នុង​ពេល​មាន​ផ្ទៃពោះ ?

5 ឆ្នាំ មុន

ជា​ទូទៅ​ការ​រួម​ភេទ​គឺជា​រឿង​ហាមប្រាម​ក្នុង​ត្រីមាស​ដំបូង និង​ម្តងទៀត​នៅ​រយៈពេល​៤​ស​ប្តា​ហ៍​ចុង​ក្រោយ​នៃ​ការ​មាន​ផ្ទៃពោះ ។ យក​ល្អ វា​គួរតែ​ជា​រឿង​ដែល​ត្រូវ​និយាយ​ជាមួយ​គ្រូពេទ្យ​ជា​សិន​មុន​នឹង​ចាប់ផ្តើម​រឿង​នេះ ហើយ​ក៏​ត្រូវ​តែ​ពិនិត្យ​សុខភាព​ឲ្យ​បាន​ច្បាស់លាស់​ដែរ​មុន​នឹង​ធ្វើ​សកម្ម​ភាព​ផ្លូវភេទ​គ្រប់យ៉ាង​ក្នុង​ពេល​មាន​ផ្ទៃពោះ ។ បើសិនជា​សុខភាព​មិនល្អ ស្ត្រី​ក៏​មិន​អាច​រីករាយ​នឹង​ការ​រួម​ភេទ​ក្នុង​ពេល​មាន​ផ្ទៃពោះ​ដែរ ។…

ជា​ទូទៅ​ការ​រួម​ភេទ​គឺជា​រឿង​ហាមប្រាម​ក្នុង​ត្រីមាស​ដំបូង និង​ម្តងទៀត​នៅ​រយៈពេល​៤​ស​ប្តា​ហ៍​ចុង​ក្រោយ​នៃ​ការ​មាន​ផ្ទៃពោះ ។ យក​ល្អ វា​គួរតែ​ជា​រឿង​ដែល​ត្រូវ​និយាយ​ជាមួយ​គ្រូពេទ្យ​ជា​សិន​មុន​នឹង​ចាប់ផ្តើម​រឿង​នេះ ហើយ​ក៏​ត្រូវ​តែ​ពិនិត្យ​សុខភាព​ឲ្យ​បាន​ច្បាស់លាស់​ដែរ​មុន​នឹង​ធ្វើ​សកម្ម​ភាព​ផ្លូវភេទ​គ្រប់យ៉ាង​ក្នុង​ពេល​មាន​ផ្ទៃពោះ ។ បើសិនជា​សុខភាព​មិនល្អ ស្ត្រី​ក៏​មិន​អាច​រីករាយ​នឹង​ការ​រួម​ភេទ​ក្នុង​ពេល​មាន​ផ្ទៃពោះ​ដែរ ។

ឧទាហរណ៍ បើសិនជា​ស្ត្រី​មាន​ប្រវត្តិ​រលូត​កូន​ម្តង​ហើយ​ម្តងទៀត ឬ​សម្រាលកូន​មិន​គ្រប់​ខែ​ពី​មុន នាង​ទំនងជា​ត្រូវ​បាន​ណែនាំ​មិន​ឲ្យ​រួម​ភេទ​ពេញ ៩​ខែ​តែ​ម្តង​ហើយ ។ យ៉ាងណាមិញ បើសិនជា​អ្នក​កំពុង​តែ​មាន​ផ្ទៃពោះ​ប្រកបដោយ​សុខភាព​ល្អ និង​មិន​មាន​ផលវិបាក​អ្វី​សោះ​នោះ វា​ក៏​គ្មាន​ហេតុផល​អ្វី​ដែល​អ្នក​គួរ​តម​ការ​រួម​ភេទ​ដែរ ។

ហេតុផល​ដែល​អ្នក​គួរ​តម​ការ​រួម​ភេទ​ក្នុង​ត្រីមាស​ដំបូង​គឺ​ដោយសារ​តែ​វា​ជា​ដំណាក់កាល​មួយ​ដែល​សុក​កំពុង​តែ​កាច់​សម្បុក ហើយ​ទារក​ក៏​កំពុង​តែ​បង្កើត​ជាស​រី​រាង្គ​សំខាន់​ៗ​ផង​ដែរ ​។ ការ​ដែល​មាន​សកម្មភាព​ផ្លូវភេទ​ច្រើន​ក្នុង​ពេល​នេះ អាច​ធ្វើ​ឲ្យ​ប្រឈម​នឹង​ការ​រលូត​កូន​បាន ។

ជាមួយ​គ្នា​នេះ​ដែរ បើសិនជា​អ្នក​រួម​ភេទ​ដោយ​មិន​មានការ​ការពារ​មុន​ពេល​សម្រាលកូន​ទេ ជា​ពី​សេស​បែក​ទឹកភ្លោះ​ទៀត វា​អាច​ប្រឈម​ខ្ពស់​នឹង​ការ​ឆ្លង​រោគ​ទៅ​ទារក​បាន ហើយ​នេះ​ក៏​ជា​ករណី​ដែល​ធ្ងន់ធ្ងរ​ផង​ដែរ ៕ ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ