ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណុំរឿង​ពពោះ​​ជំនួស​ ឃុំខ្លួន​ស្ត្រីពោះធំ33នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចៅក្រម​សើ​ុ​ប​សួរ​សាលាដំបូង​រាជធានី លោក កោ វ​ណ្ឌី កាលពី​ល្ងាច​ថ្ងៃ​ទី​៥ កក្កដា បាន​ចេញ​ដីកា​សម្រេច​ឃុំខ្លួនស្ត្រី​៣៣​នាក់ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន…

រាជធានី​ភ្នំពេញ ៖ ចៅក្រម​សើ​ុ​ប​សួរ​សាលាដំបូង​រាជធានី លោក កោ វ​ណ្ឌី កាលពី​ល្ងាច​ថ្ងៃ​ទី​៥ កក្កដា បាន​ចេញ​ដីកា​សម្រេច​ឃុំខ្លួនស្ត្រី​៣៣​នាក់ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ជួញ ដូរ​មនុស្ស​ឆ្លង​ដែន​ដោយ​ខុសច្បាប់ និង​បទ​អន្តរ​ការ​រវាង​អ្នក​សុំ​កូន និង​ស្ត្រី​ពពោះ តាម​មាត្រា​១៦ ស្តី​ពី​ការ​បង្ក្រាប​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន តាម​មាត្រា​៣៣២ នៃ​ក្រមព្រហ្មទណ្ឌ ។

ស្ត្រី​ជាប់ចោទ​ទាំង​៣៣​នាក់ ១-​ឈ្មោះ ញូ​ច ស្រី​វឿ​ន​, ២-​ឈ្មោះ លឹ​ម សុខ​នាង​, ៣-​ឈ្មោះ លីវ ចាន់​ណា​ក់​, ៤-​ឈ្មោះ ឆេ​ង ផល្លា​, ៥-​ឈ្មោះ រ៉​ង សោ​ប​, ៦-​ឈ្មោះ ក្រូច ស្រី​ពេជ្រ​, ៧-​ឈ្មោះ ហេង សុខ​ម៉ុ​ន​, ៨-​ឈ្មោះ ឡេ​ង ខេ​ម៉ា​, ៩-​ឈ្មោះ យ​ន ផា​ន់​ណា​, ១០-​ឈ្មោះ តាំង ជី​មុ​ី​, ១១-​ឈ្មោះ អៀម ស្រី​មី​ុ​, ១២-​ឈ្មោះ ខៀវ ស្រី​នោ​, ១៣-​ឈ្មោះ វិ​ន វី​ន​, ១៤-​ឈ្មោះ ផៃ សុ​ផា​, ១៥-​ឈ្មោះ សុខ ណា​វី​, ១៦-​ឈ្មោះ ហួ​ន សុខ​រស់​, ១៧-​ឈ្មោះ ផ​ន ផល្លា​, ១៨-​ឈ្មោះ អុ​ឹ​ង ស្រី​ពេជ្រ​, ១៩-​ឈ្មោះ វុន ហូ​, ២០-​ឈ្មោះ រី លី​, ២១-​ឈ្មោះ សាន់ សុ​ជាតិ​, ២២-​ឈ្មោះ គិត សុ​ី​នួន​, ២៣-​ឈ្មោះ ឌូ សុផល​, ២៤-​ឈ្មោះ កែវ លី​តា​, ២៥-​ឈ្មោះ យ៉ុ​ម រ៉ុ​ម​, ២៦-​ឈ្មោះ សិទ្ធ ស្រី​មុំ​, ២៧-​ឈ្មោះ ពៅ វិ​ន​, ២៨-​ឈ្មោះ សោម ស្រី​មុំ​, ២៩-​ឈ្មោះ ហ៊ុន ដា​ណែ​ត​, ៣០-​ឈ្មោះ ហេ​ន ស្រី​រ័​ត្ន​, ៣១-​ឈ្មោះ បៀ​ន ស្រស់​, ៣២-​ឈ្មោះ មាន សុ​ភ័​ក្រ និង​៣៣-​ឈ្មោះ សេង ច័ន្ទ​ណា​វី​។ ក្រុម​ស្ត្រី​ទាំងនេះ​ជាប់​ពាក់​ពន្ធ​លើ​សំណុំរឿង​ពពោះ​ជំនួស ដើម្បី​យក​កូន​លក់​នៅ​បរទេស ។

ជនសង្ស័យ​ទាំង​៣៣​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​រាជធានី​ភ្នំពេញ ចុះ​បង្ក្រាប​និង​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២១ មិថុនា នៅ​ចំណុច​ផ្ទះ​លេខ​២A និង ៩A ភូមិ​៤ សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។ ពេល​ឃាត់ខ្លួន​ដំបូង​សមត្ថកិច្ច​បាន​កំណត់​មុខសញ្ញា​ជនសង្ស័យ​តែ​៥​នាក់ ដែល​ថា​ជា​អ្នក​រៀបចំ និង​ចាត់ចែង​បង្កើត​ឲ្យ​មាន​បទល្មើស​នេះ ហើយ​ជនសង្ស័យ​ទាំង​៥​នាក់​នោះ ត្រូវ​បាន​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​រួច​ហើយ​ដែរ ។

ចំណែក​ស្ត្រី​ពពោះ​ជំនួស​៣៣​នាក់​នេះ ដំបូង​សមត្ថកិច្ច​បាន​ចាត់​ទុក​ពួក​គេ​ជា​ជន​រង​គ្រោះ និង​បាន​ប្រគល់​ទៅ​ឲ្យ​ខាង​សង្គមកិច្ច​គ្រប់គ្រង ។ ក្រោយ​ពី​ឃុំខ្លួន​ជនសង្ស័យ​៥​នាក់​នោះ ស្រាប់តែ​នៅ​ថ្ងៃ​ទី​៤ ទី​៥ កក្កដា ចៅក្រម​សើ​ុ​ប​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​តម្រូវ​ឲ្យ​សមត្ថកិច្ច សហការ​ជាមួយ​អង្គការ​មេត្រី​អន្តរជាតិ នាំ​ខ្លួន​ពួក​គេ​មក​សាកសួរ និង​ក្រោយ​ពី​សាកសួរ​ហើយ ទើប​សម្រេច​ចោទប្រកាន់​ទាំង​៣៣​នាក់​នោះ​ដាក់​ពន្ធនាគារ ។

ប៉ុន្តែ​ដោយសារ​ជនសង្ស័យ​សុទ្ធតែ​មាន​ផ្ទៃពោះ ខាង​ពន្ធនាគារ​បាន​តម្រូវ​យក​ពួក​គេ​ទៅ​ឃុំ​នៅ​មន្ទីរពេទ្យ​១៦៨ រាជធានី​ភ្នំពេញ ដើម្បី​ងាយស្រួល​ក្នុង​ការ​តាមដាន​សុខភាព​ពួក​គេ ៕

អត្ថបទសរសេរ ដោយ