ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៀតហើយ… ស្ទឹងត្រែងយើងអើយ

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​ រួម​ជាមួយ​គ្រឿង​ញៀន​ប្រមាណ​ជា​១​គីឡូក្រាម បញ្ជូន​​មក​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​ ដើម្បី​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​អយ្យការ​អម​ដា​លា​ដំបូង​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី​ ។​ សេចក្តីរាយការណ៍បន្តថា ជនសង្ស័យ​​​ឈ្មោះ​ភី​ន​​រិ​ទ្ធ…

ខេត្តស្ទឹងត្រែង​ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​ រួម​ជាមួយ​គ្រឿង​ញៀន​ប្រមាណ​ជា​១​គីឡូក្រាម បញ្ជូន​​មក​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​ ដើម្បី​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​អយ្យការ​អម​ដា​លា​ដំបូង​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី​ ។​

សេចក្តីរាយការណ៍បន្តថា ជនសង្ស័យ​​​ឈ្មោះ​ភី​ន​​រិ​ទ្ធ អាយុ​​៤១​ឆ្នាំ​ បច្ចុប្បន្ន​រស់នៅ​ភូមិ​ថ្មី ឃុំ​ខ្សាច់អណ្ដែត​​ស្រុក​ឆ្លូង ​ខេត្តក្រចេះ ។ ដោយឡែក ​វត្ថុ​តាងគ្រឿងញៀន ក្រាម​ពណ៌​ស​ថ្លា​ចំនួន​​១​កញ្ចប់​ធំ ​(​ប្រហែល​១​គីឡូ​ក្រាម​) ។

មន្ត្រី​នគរបាល​ប្រឆាំង​គ្រឿងញៀន​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​បាន​បញ្ជាក់​ថា​ ករណី​នេះ​ជំនាញ​ការិយាល័យ​ប្រឆាំង​ខេត្តស្ទឹងត្រែង​ ​សហការ​ជាមួយ​ការិយាល័យ​ប្រឆាំង​ខេត្តក្រចេះ​ បាន​បង្ក្រាប​ចាប់
ខ្លួន​ជនសង្ស័យ​ម្នាក់​ រួម​ជាមួយ​ថ្នាំ​ញៀន​មួយ​ដុំ​ធំ​ កាលពី​វេលា​ម៉ោង​០៥ និង​៤៥នាទី​ថ្ងៃ​ទី​០៦ កក្កដា ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧៣​ ត្រង់​ចំណុច​ភូមិ​ព្រែក​តា​អាំ ឃុំ​បុស​លាវ ស្រុក​ចិត្ត្រ​បូ​រី ខេត្តក្រចេះ​ ។

ព័ត៌មានលម្អឹត​នឹង​មាន​ផ្សាយជូនបន្តលើទំព័រកាសែតកោះសន្តិភាព  ។

 

អត្ថបទសរសេរ ដោយ