ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ចប់​មន្ទិលសង្ស័យ​ រឿង​តារា​ឆ្នើម Ronaldo ផ្ទេរ​ទៅ​ក្លិប​យក្ស​សេះបង្កង់ Juventus

5 ឆ្នាំ មុន

ទីបំផុត​ពាក្យ​ចចាមអារ៉ាម​ជុំវិញ​តារា​ល្បី Ronaldo ផ្ទេរ​ទៅ​ទ្រនំ​ថ្មី Juventus បាន​ក្លាយជា​ការ​ពិត​ហើយ ខណៈ​តម្លៃ​ខ្លួន និង​ការ​ពិនិត្យ​សុខភាព​ត្រូវ​បាន​លាតត្រដាង ធ្វើ​ឱ្យ​រឿង​នេះ​កាន់តែ​ក្លាយជា​ប្រធានបទ​ក្តៅ​សម្រាប់​អ្នក​សារព័ត៌មាន ។​ ​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​ពី​គេហទំព័រ​កីឡា​ពីរ…

ទីបំផុត​ពាក្យ​ចចាមអារ៉ាម​ជុំវិញ​តារា​ល្បី Ronaldo ផ្ទេរ​ទៅ​ទ្រនំ​ថ្មី Juventus បាន​ក្លាយជា​ការ​ពិត​ហើយ ខណៈ​តម្លៃ​ខ្លួន និង​ការ​ពិនិត្យ​សុខភាព​ត្រូវ​បាន​លាតត្រដាង ធ្វើ​ឱ្យ​រឿង​នេះ​កាន់តែ​ក្លាយជា​ប្រធានបទ​ក្តៅ​សម្រាប់​អ្នក​សារព័ត៌មាន ។​

​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​ពី​គេហទំព័រ​កីឡា​ពីរ Goal និង Marca ហ៊ាន​អះអាង​ថា Ronaldo បាន​ពិនិត្យ​សុខភាព និង​ចុះ​កុងត្រា​លើ​កិច្ចសន្យា​ដែល​មាន​សុពលភាព​ជាង​៤​ឆ្នាំ​ក្នុង​តម្លៃ​៣០​លាន​អឺ​រ៉ូ ស្មើនឹង​៣៥​លាន​ដុល្លារ​ក្នុង​១​រដូវ​កាល​នៅ​ក្លិប Juventus ។ ក្លិប​ជើងឯក​អុី​តា​លី​៧​ជំនាន់​រហស្សនាម​«​សេះបង្កង់​»​នៅ​តែ​ចរចា​ជាមួយ​ក្លិប​ស្តេច​ស Real Madrid ទិញ​ផ្តាច់​កុងត្រា​ក្នុង​តម្លៃ​ប៉ាន់ស្មាន​ប្រមាណ​ពី​១០០​ទៅ​១៤០,៥ លាន​ដុល្លារ ។​

​អ្នកគាំទ្រ​ជុំវិញ​ពិភពលោក​កំពុង​ងឿងឆ្ងល់​ថា ហេតុ​អ្វី​តារា​រក​គ្រាប់​បាល់​ច្រើន​ជាងគេ​ឱ្យ Real Madrid និង​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់វ័យ ៣៣​ឆ្នាំ​រូប​នេះ​ដាច់​ចិត្ត​ចោល​ទ្រនំ​ចាស់​នៅ​អេ​ស្ប៉ា​ញ​ហើយ​ផ្លាស់​ទៅ​ទ្រនំ​ថ្មី​លើ​ទឹកដី​អុី​តា​លី​ទៅ​វិញ? ក្រុមការងារ​កីឡា​នៃ​សារព័ត៌មាន​កោះសន្តិភាព​នឹង​បញ្ចប់​ច​ម្ង​ល់​ទាំងនេះ​តាម​រយៈ​ព័ត៌មាន​ពិស្តារ​ដូច​ខាងក្រោម​៖

១-Juventus ជា​ក្លិប​ដែល Ronaldo ស្រឡាញ់​តាំងពី​តូច
​សាមីខ្លួន Ronaldo បាន​រៀបរាប់​នៅ​មុខ​អ្នក​សារព័ត៌មាន​ដូច្នេះ​ថា «​ខ្ញុំ​ស្រឡាញ់​ក្លិប Juventus តាំងពី​ខ្ញុំ​នៅ​ជា​កុមារ​តូច ។ ដូច្នេះ​រឿង​ផ្ទេរ​ពី​ក្លិប Real Madrid ទៅ​ក្លិប​អុី​តា​លី​លែង​ជា​រឿង​ចចាមអារ៉ាម​ទៀត​ហើយ​» ។​

២-​ទ្រនំ Real Madrid ខ្វះ​ភាព​កក់ក្តៅ​
​ប្រធាន​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់​រូប​នេះ​មាន​អារម្មណ៍​ថា​ខ្វះ​ភាព​កក់ក្តៅ​នៅ​ទ្រនំ Real Madrid ពោល Ronaldo ត្រូវ​ក្រុម​អាជ្ញាធរ​ពន្ធដារ​អេ​ស្ប៉ា​ញ​តាម​យាយី​ម្តង​ហើយ​ម្តងទៀត​ពាក់ព័ន្ធ​សំណុំរឿង​គេចវេះ​មិន​បង់ពន្ធ​តម្លៃ ២២​លាន​ដុល្លារ​របស់​គេ​ដែល​គ្មាន​ការ​លូកដៃ​ដោះស្រាយ​ពី​សំណាក់​ក្លិប​ឡើយ ។​

៣-​មុខមាត់​សំខាន់​ជាង​ទឹក​លុយ​
១០០​លាន​អឺ​រ៉ូ​សម្រាប់ Ronaldo មិនជា​ច្រើន​ណាស់ណា​ទេ តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​ការ​សាង​កិត្តិយស​ក្នុង​សករាជ​បាល់ទាត់ ខណៈ​តារា​ល្បី​រូប​នេះ​មាន​លុយ​ចាយ​លែង​អស់​ទៅ​ហើយ ។ រូបគេ​សម្លឹង​ឃើញ​ក្លិប Juventus អាច​សាង​ស្នាដៃ​យក​ពានរង្វាន់​អឺរ៉ុប​បាន ។​

​សូម​បញ្ជាក់​ថា Ronaldo បាន​រួមរស់​ជាមួយ Real Madird អស់​រយៈពេល​៩​ឆ្នាំ​មក​ហើយ ក្នុង​នោះ​រូបគេ​បាន​សាង​កេរ្តិ៍ឈ្មោះ​ជាប់​ក្នុង​កំណត់​ត្រា​ប្រវត្តិសាស្ត្រ​ជា​ច្រើន​ដូច​ជា ឈ្នះ​ពាន​បាល់​មាស Ballon dÓr ៥​ជំនាន់ ជា​កីឡាករ​ដែល​រក​គ្រាប់​បាល់​បាន​ច្រើន​ជាងគេ​ប្រចាំ​ក្លិប​សរុប​មាន​ចំនួន​៤៥១​គ្រាប់​រាប់​ទាំង​នៅ​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​អឺរ៉ុប UEFA Champions League (UCL) ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ