ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ម៉ោង០៦ ១៥នាទីព្រឹក ពិតជាខុសពីម៉ោង០៦ ១៥យប់… ប្រពន្ធទទួលយកមិនបានទេ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​០៦ កក្កដា ស្ថិត​ត្រង់​ចំណុច​ភូមិ​អង្គរ​ជ័យ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល មាន​ករណី​បុរស​ម្នាក់​ចង​.​ក​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​ដោយ​មិន​ទាន់​ដឹង​មូលហេតុ…

ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​០៦ កក្កដា ស្ថិត​ត្រង់​ចំណុច​ភូមិ​អង្គរ​ជ័យ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល មាន​ករណី​បុរស​ម្នាក់​ចង​.​ក​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​ដោយ​មិន​ទាន់​ដឹង​មូលហេតុ ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ ឈ្មោះ​លុក គី​ម​មឿ​ន អាយុ​៣០​ឆ្នាំ ជា​បុគ្គលិក​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ មានស្រុក​កំណើត​នៅ​ភូមិ​បិ​ល ឃុំ​ស្គុះ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

តាម​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ​អ៊ុ​ក ទិ​ត្យ​ធា​រី បាន​រៀបរាប់​ថា មុន​កើតហេតុ នៅ​វេលា​ម៉ោង​៦ និង​១៥ នាទី​ព្រឹក ប្តី (​ជន​រង​គ្រោះ​)​បាន​ជូន​គាត់​ទៅ​ធ្វើការ​រោងចក្រ​នៅ​ឃុំ​ដីឥដ្ឋ ស្រុក​គៀនស្វាយ ខេត្តកណ្តាល ដូច​សព្វដង ។លុះដល់​វេលា​ម៉ោង​៦ និង​១៥​នាទី​ល្ងាច គាត់​ជា​ប្រពន្ធ​បាន​ទៅ​ដល់​ផ្ទះ ក៏​បានឃើញ​ផ្ទះ​បិទទ្វារ ពេល​នោះ​គាត់​ក៏​ឡើង​ទៅ​លើ​ផ្ទះ​បើកទ្វារ ។ ស្រាប់តែ​ឃើញ​ប្តី​ចង​.​ក​ជាប់​ពិ​ដាន​កណ្តាល​ផ្ទះ​ស្លាប់​បាត់​ទៅ​ហើយ ។

គាត់​បន្ត​ថា ការ​ចងក​.​សម្លាប់​ខ្លួន​របស់​ប្តី​នេះ គាត់​មិនដឹង​ពី​មូលហេតុ​អី្វ​ទាល់តែ​សសោះ ព្រោះ​ប្តី​មិន​ដែល​និយាយ​រឿង​ប្រាប់​នោះ​ទេ ។ ក្រោយ​ពេល​ដឹង​ថា ប្តី​ចងក​សម្លាប់​ខ្លួន​ហើយ​នោះ គាត់​បានរ​ត់ទៅ​ផ្តល់​ព័ត៌មាន​ទៅ​សមត្ថកិច្ច​ឃុំ​បន្ទាយដែក​តែ​ម្តង ។

អត្ថបទសរសេរ ដោយ