ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​យុទ្ធ​ជន និង​គ្រួសារ​យុទ្ធ​ជន​ពលី​មរណៈ​៤០​គ្រួសារ ទទួល​បាន​ដី និង​លំនៅ​ឋាន

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ អភិបាលខេត្ត​ក្រចេះ និង​ប្រធាន​កិត្ត​យស​សមាគម​អតីត​យ​ទ្ធ​ជន​កម្ពុជា ខេត្តក្រចេះ លោក វ៉ា ថន បាន​ជួប​សំណេះសំណាល​ជាមួយ​បង​ប្អួ​ន​គ្រួសារ​អ​តី​យុទ្ធ​ជន និង…

ខេត្តក្រចេះ ៖ អភិបាលខេត្ត​ក្រចេះ និង​ប្រធាន​កិត្ត​យស​សមាគម​អតីត​យ​ទ្ធ​ជន​កម្ពុជា ខេត្តក្រចេះ លោក វ៉ា ថន បាន​ជួប​សំណេះសំណាល​ជាមួយ​បង​ប្អួ​ន​គ្រួសារ​អ​តី​យុទ្ធ​ជន និង គ្រួសារ​ពលី​មរណៈ​ក្នុង​ពិធី ផ្តល់​ដី​សម្បទាន​សង្គមកិច្ច និង​លំនៅ​ឋាន​ផ្ទះ​ឈើ​ចំនួន​៤០​ខ្នង​ផ្ទះ ដែល​ជា​អំណោយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ជូន​ដល់​ពួក​គាត់​សម្រាប់​រស់នៅ​។

ប្រធាន​គណៈកម្មាធិការ​សមាគម អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្តក្រចេះ លោក​ឧត្តមសេនីយ៍ទោ លន់ សុ​ផាត បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង ពិធី​សំណេះសំណាល​កាលពី​ល្ងាច​ថ្ងៃ​ទី​៥ កក្កដា ថា គ្រួសារ​និវត្តជន និង​គ្រួសារ​អ​តី​យុទ្ធ​ជន​ពលី មរណៈ​ចំនួន​៤០​គ្រួសារ​សុទ្ធសឹងតែ​រស់នៅ​ខេត្តក្រចេះ​គឺ​ត្រូវ​ទទួល​បានការ​ចែក​ជូន​ដី​សម្បទាន សង្គមកិច្ច​នៅ​ចំនុច​ភូមិ​សំបួរ​សែន​ជ័យ ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល ហើយ​ការ​បែងចែក​នេះ គឺ​នឹង​ត្រូវ​ផ្តល់​ជា​អាទិភាព​មុន​ដល់​គ្រួសារ​អតីត​យុទ្ធ​ជន​ដែល​ទីទ័ល​ក្រ​។ ក្នុង​នោះ​មួយ​គ្រួសារ ទទួល​បាន​ដី​ទំហំ​៣០​គុណ​នឹង​៤០​ម៉ែត្រ និង​សាងសង់​លំនៅ​ឋាន​ផ្ទះ​ឈើ​ចំនួន​៤០​ខ្នង ផ្ទះ​ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​សម្រាប់​ជូន​ពួក​គាត់​រស់នៅ​។

បើ​តាម​លោក​ឧត្តមសេនីយ៍ទោ លន់ សុ​ផាត បាន​ឲ្យ​ដឹង​ទៀត​ថា សមាគម​កំពុង​តែ​រៀបចំ គម្រោង​បែងចែក​ដី​កសិកម្ម​សម្រាប់​ផ្តល់​ជូន​ពួក​គាត់​ដើម្បី​ទុក​បង្កបង្កើន​ផល​ថែម​ទៀត​។ ប្រធានកិត្តិយស សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា និង​ជា​អភិបាលខេត្ត​ក្រចេះ លោក វ៉ា ថន បាន​មាន​ប្រសាសន៍​សម្តែង​នូវ​ការ លើកទឹកចិត្ត​ពី​គុណ​បំណាច់​ស្នេហា​ជាតិ​របស់​បងប្អូន​អតីត​យុទ្ធ​ជន​កន្លង​មក​ថា មាន​ស្នាដៃ​យ៉ាង​ធំធេង មិន​អាច​កាត់ថ្លៃ​បាន​។ លោក​ថា រាជរដ្ឋាភិបាល​កម្ពុជា មាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​សមាគម ក៏​ដូច​ជា​លោកនាយ​ឧត្តមសេនីយ៍​បណ្ឌិត គន់ គី​ម ជា​អគ្គលេខាធិការដ្ឋាន សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ បង្កើន​ការ​យកចិត្តទុកដាក់ លើ​សុខទុក្ខ​ការ​រស់នៅ​របស់​បងប្អូន​អតីត​យុទ្ធ​ជន ដោយ​មិន​ទុក​ឲ្យ​បងប្អូន​រស់នៅ​ដោយ​ឯកោ មិន​មានការ​ដឹង​ឮ​ពី​អាជ្ញាធរ​នោះ​ទេ​។

អតីត​ជា​នគរបាល​ជាតិ​កម្ពុជា​ដែល​បម្រើ​ការងារ​នៅ​ខេត្តក្រចេះ និង​បាន​ចូល​និវត្ត​មាន រយៈពេល​ជិត​១០​ឆ្នាំទៅ​ហើយ​នោះ លោក ធី​វ ធេ​ន អាយុ​៦៣​ឆ្នាំ ជា​និវត្តន៍​ជន​ទី​ទ័លក្រ ហើយ​ក៏​ទទួល​បាន​ដី​សម្បទាន​សង្គមកិច្ច​សម្រាប់​រស់នៅ​ផង​ដែរ​នោះ បាន​សម្តែង​ការ​អរគុណ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ សែន ដែល​ជា​និច្ចកាល​សម្តេច​លោក​តែងតែ​គិតគូរ​ពី​សុខទុក្ខ​កា​រស់នៅ​របស់​បងប្អូន​គ្រួសារ​អ​តី​យុទ្ធ​ជន​។ លើក​ឡើង​ឲ្យ​ដឹង​ស្រ​ដៀង​គ្នា អតីត​យុទ្ធ​ជន​កម្ពុជា​ដែល​បាន​ចូល​និវត្តន៍​ពី​នគរ​បា​ជាតិ មាន​រយៈពេល​ជិត​១០​ឆ្នាំ​ដែរ​នោះ លោក យឹ​ម យឿ​ន អាយុ​៦២​ឆ្នាំ ជា​អតីត​យុទ្ធ​ជន​ទី​ទ័លក្រ និង​សព្វថ្ងៃ​រស់នៅ​ជាមួយ និង​កូនក្មួយ​នៅ​ខាងក្រោយ​ស្រុក​ឆ្លូង បាន​រៀបរាប់​ទឹក​ទឹកភ្នែក ដោយ បាន​សម្តែង​ក្តី​រំភើប ក្រោយ​ពី​រូប​លោក​ត្រូវ​បាន​មានឈ្មោះ​ទទួល​បាន​ដី​សម្បទាន និង​ផ្ទះ​ឈើ ដែល​សម្តេច​តេ​ជោ ហ៊ុន សែន បាន​សាងសង់​ប្រគល់​ជូន​លោក​សម្រាប់​រស់នៅ បាន​សមរម្យ​នឹង​គេ​តាម​រយៈ​ក្រុមការងារ​សមាគម​អតីត​យុទ្ធ​កម្ពុជា​ខេត្តក្រចេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ