ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​ប្រឆាំង​តាម​លាប​ពណ៌​ញុះញង់ ដោយ​មាន​បរទេស​នៅ​ពីក្រោយ​ខ្នង

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ វេលា​រសៀល​ថ្ងៃ​ទី​០៦ ខែកក្កដា ឆ្នាំ​២០១៨​នេះ នៅ​ក្នុង​បរិវេណ​វត្ត​បាឡាត់ ឃុំ​ន​រា ស្រុក​សង្កែ បាន​ប្រារព្ធ​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​២១៤៤​នាក់ មក​ពី​៤​ភូមិ…

ខេត្តបាត់ដំបង ៖ វេលា​រសៀល​ថ្ងៃ​ទី​០៦ ខែកក្កដា ឆ្នាំ​២០១៨​នេះ នៅ​ក្នុង​បរិវេណ​វត្ត​បាឡាត់ ឃុំ​ន​រា ស្រុក​សង្កែ បាន​ប្រារព្ធ​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​២១៤៤​នាក់ មក​ពី​៤​ភូមិ ក្នុង​ឃុំ​ន​រា ស្រុក​សង្កែ ខេត្តបាត់ដំបង ក្រោម​អធិបតីភាព​លោក ឡោក ហ៊ួ​រ សមាជិក​គណៈ​កម្ម​ធិ​ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា អ្នកតំណាង​រាស្ត្រ​មណ្ឌល​បាត់ដំបង និង​ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្តាល​ចុះ​ជួយ​ស្រុក​សង្កែ ដោយ​មានការ​ចូលរួម​ពី​សមាជិក​ក្នុង​ខេត្ត​-​ស្រុក បាន​ចូលរួម​ផង​ដែរ​។

ថ្លែង​ក្នុង​ឱកាស​នោះ លោក​ឡោក ហ៊ួ​រ បាន​បញ្ជាក់​ថា ប្រទេស​កម្ពុជា​យើង អភ័ព្វ​ណាស់​ក្នុង​ប្រវត្តិសាស្ត្រ​នេះ ដែល​បាន​បន្សល់​ភាព​រ៉ាំរ៉ៃ​នៃ​សង្គ្រាម ដណ្តើម​អំណាច​សូ​ម្បី​តែ​ព្រះ មហា​វិ​រក្ស​ត្រ​សម្តេចឪ (​សម្តេចព្រះ​នរោត្តម​សីហ​នុ​) កំពុង​កសាង​ប្រទេស​នៅ​សម័យ​ឆ្នាំ​១៩៦០ ក៏​នៅ​មាន​ពួក​ប្រឆាំង​តាម​លាប​ពណ៌ ញុះញង់ ដោយ​មាន​បរទេស​នៅ​ពីក្រោយ​ខ្នង ដើម្បី​បង្កបង្កើត​ជា​សង្គ្រាម​ឡើង ហើយ​បក្ស​ប្រឆាំង​មួយ​ចំនួន​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​សម្តេចឪ នៅ​ឆ្នាំ​១៩៧០ ហើយ​ឡើង​កាន់​អំណាច​ដោយ​លោក លន់ ន​ល់ ដែល​មាន​អា​មេ​រិ​ក​នៅ​ពីក្រោយ​ខ្នង បាន​ដឹកនាំ​បង្ក​សង្គ្រាម​រហូត​ឲ្យ​មាន​ជំពាក់​ជឿ​គ្រឿង​សព្វាវុធ ប្រមាណ​៧​លាន​តោន មក​បង្ក​សង្គ្រាម ទម្លាក់​គ្រាប់បែក​នៅ​ស្រុក​ខ្មែរ ហើយ​បន្ត​មក​ទៀត​នៅ​ឆ្នាំ​១៩៧៥ របប​ខ្មែរក្រហម​ដែល​ដឹកនាំ​ដោយ ប៉ុ​ល ពត បាន​លាប​ពណ៌​ចោទ​ពី​របប​សក្តិភូមិ លក់​ទឹកដី​ឲ្យ​ប្រទេស​ជិតខាង រំដោះ​តស៊ូ​វណ្ណៈ គ្មាន​អ្នកមាន គ្មាន​អ្នកក្រ រត់​តស៊ូ​ក្នុង​ព្រៃ​រហូត​រំដោះ​បាន​នៅ​ឆ្នាំ​១៩៧៥ ហើយ​ដឹកនាំ​តាម​យុទ្ធសាស្ត្រ ដោយ​ជន្លៀស ប្រជាជន​ចេញពី​ទីក្រុង ឲ្យ​ទៅ​រស់នៅ​ធ្វើស្រែ​ដោយ​មាន​វណ្ណៈ​តែ​មួយ ហើយ​បំបាក់ស្មារតី​ដោយ មិន​ឲ្យ​ប្រជាជន​មាន​សិទ្ធ​តវ៉ា ដើរហើរ​ទៅ​ណា​បាន​ដោយ​សេរី​ឡើយ​។

បើ​នៅ​តែ​ហ៊ាន​ត្រូវ​តែ​សម្លាប់​ចោល​ទាំងអស់ និង​បង្អត់អាហារ​មិន​ឲ្យ​មានការ​ហូប​ចុក​គ្រប់គ្រាន់​ឡើយ ទោះបី​មាន​ស្រូវ​អង្ករ​ហូរហៀរ​យ៉ាងណា​ក៏​ដោយ នេះ​ហើយ​ជា​លទ្ធផល​ដែល​ក្រុមប្រឆាំង​ម្ខាង​ៗ តែងតែ​លាប​ពណ៌ ចោទ​ថា​ក្បត់ជាតិ​ដោយសារ​អ្នកមាន​ចំណេះដឹង​ត្រូវ​កម្ទេច​ចោល​ទាំងអស់​។ ជា​ចុង​ក្រោយ​នេះ​កុំ​តែ​បាន​គុណ​គណបក្ស​ប្រជាជន​បាន បង្កើត​រណៈ​សិ​រ្យ​សង្គ្រោះ​ជាតិ​កម្ពុជា ២​ធ្នូ ដែល​មាន​ឥស្សរជន​កំពូល​ដឹកនាំ​កម្លាំង បាន​តស៊ូ​រំដោះជាតិ និង​ប្រជាពលរដ្ឋ​ទាំងស្រុង​នា​ថ្ងៃ​៧ មក​រា ១៩៧៩ រួច​ផុត​ពី​របប​កាប់សម្លាប់ ប៉ុ​ល ពត ទេ​នោះ តើ​លោកតា លោកយាយ បងប្អូន បាន​រស់រាន មានជីវិត បន្ត​កូនចៅ​ឲ្យ​បាន​រៀនសូត្រ បង្កើត​កសាង​គ្រប់​ហេដ្ឋារចនាសម្ព័ន្ធ រីក​ចម្រើន​លើ​គ្រប់​វិស័យ ដល់​សព្វថ្ងៃ​ទេ​។ ដូច្នេះ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​មិន​ត្រូវ​ភ្លេច​ថ្ងៃ​៧ មក​រា ១៩៧៩ ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ខ្មែរ ដែល​កូន​ខ្មែរ​ត្រូវ​ចង​ចាំ​ជា​និច្ច មិន​ដូច​ជន​អគតិ​ក្រុមប្រឆាំង​នាំ​គ្នា​បំភ្លេច​ថ្ងៃ​ប្រវត្តិសាស្ត្រ​នេះ ខណៈ​ដែល​ខ្លួនឯង​ធ្លាប់​រស់នៅ​ក្នុង​របប​នេះ​ផង​ដែរ​។

ក្នុង​ឱកាស​នោះ លោក​តំណាងរាស្ត្រ បាន​ជម្រាប​ជូន​ប្រជាពលរដ្ឋ​ថា នៅ​សល់​តែ​រយៈពេល​២៣​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ដល់​ថ្ងៃ​បោះ​ឆ្នោត ហើយ​សូម​ប្រជាពលរដ្ឋ​ត្រៀម​ឯកសារ​ឲ្យ​គ្រប់គ្រាន់ ដើម្បី​ទៅ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា​ខាង​មុខ​នេះ គឺ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​០៦ ពិសេស​បោះ​ឆ្នោត​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​លេខ​រៀង​ទី​២០ នៅ​ក្រោម​គេ ដែល​ងាយ​ចាំ ងាយ​គិត ងាយ​គូស និង​មាន​រូប​សញ្ញា ទេវតា​បាចផ្កា ជា​សម្គាល់ ដើម្បី​ទទួល​បាន​ជ័យជម្នះ​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន បន្ត​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​នីតិកាល​ទី​៦​នេះ ដឹកនាំ​ប្រទេស​ជាតិ​បម្រើប្រជាជន ការពារ​សន្តិភាព ជូន​ប្រទេស​ជាតិ​បាន​រស់នៅ​សុខសាន្ត​ក្នុង​ប្រទេស​ដែល​មាន​សុខ​សន្តិភាព​ពិតប្រាកដ និង​ការ​អភិវឌ្ឍ​ជា​បន្ត​ទៅ​ទៀត​។ ដូច្នោះ​ការ​បោះ​ឆ្នោត​លើក​នេះ​ដែល​គាំទ្រ​សម្តេច​តេ​ជោ​ដឹកនាំ​បន្ត​ទៀត គឺជា​ការ​បោះ​ឆ្នោត​ដោយ​ខ្លួនឯង​ដើម្បី​សេចក្តីសុខ​សម្រាប់​យើង​ទាំងអស់​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ