ស្ត្រី​ឆ្លងទន្លេ​បានកូន​ភ្លោះ​បី​នាក់ ទទួល​អំណោយ​សម្តេច​តេ​ជោ


ខេត្តព្រះវិហារ ៖ នៅ​ថ្ងៃ​ទី​០៦ ខែកក្កដា ឆ្នាំ​២០១៨​នេះ ឯកឧត្តម សេង ទៀង ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន និង​ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាល​ខេត្តព្រះវិហារ បាន​ប្រគល់​អំណោយ​ដ៏​ថ្លៃថ្លា របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រួម​មាន​អង្ក​២០០​គីឡូក្រាម ទឹកដោះគោ​២​កេះ សារុង ក្រមា និង​ថវិកា​៥​លាន​រៀល ជូន​ដល់​ស្ត្រី​ឆ្លងទន្លេ​បានកូន​ភ្លោះ​ចំនួន​៣​នាក់ កន្លង​ទៅ​នៅ​មន្ទីរពេទ្យ​បង្អែក​១៦​មក​រា ខេត្តព្រះវិហារ​។

សូម​បញ្ជាក់​ថា ស្ត្រី​ជា​ម្តាយកូន​ភ្លោះ​មានឈ្មោះ វៀន ធី​ទៀង អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ស្រឯម ឃុំ​ស្រឯម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ មាន​ប្តី​ឈ្មោះ វៀង ទុន​ហាន់ រស់នៅ​ភូមិ​ឃុំ​ជាមួយ​ប្រពន្ធ បាន​ចូល​មក​សម្រាលកូន នៅ​មន្ទីរពេទ្យ​បង្អែក ១៦​មក​រា តែ​ដោយសារ​ស្ថានភាព​របស់​ស្ត្រី​មិន​អាច​ធ្វើការ​សម្រាល​ដោយ​ធម្មជាតិ​បាន ក្រុម​គ្រូពេទ្យ​បាន សម្រេច​ធ្វើការ​វះកាត់ ដោយ​សុវត្ថិភាព​ទទួល​បានកូន​ភ្លោះ​ចំនួន​៣​នាក់ ក្នុង​នោះ​ប្រុស​ទាំង​បី​នាក់ កាលពី​វេលា​ម៉ោង​៤ និង​២០​នាទី ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ​។

តាម​ការ​លើក​ឡើង​របស់ ក្រុម​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​បង្អែក​១៦​មក​រា ក្រុង​ព្រះ​វិហារ ថា នេះ​ជា​ការ​សម្រាល​លើក​ទី​៣​ហើយ សម្រាប់​ស្ត្រី​ខាងលើ​នេះ ដោយ​លើក​ទី​១ និង​ទី​២ បានកូន​២​នាក់ ដោយឡែក​លើក​ទី​៣​នេះ បាន​ភ្លោះ​បី តែ​ម្តង មក​ដល់​ពេល​នេះ កូនភ្លោះ​ទាំង​បី និង​ម្តាយ​កំពុង​មាន​សុខភាព​ល្អ​ធម្មតា​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សប្បុរសធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ