ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម្បីបង្កើន​ភាព​ជិតស្និទ្ធ និង​សម្រួល​ការលំបាក​ពលរដ្ឋ​

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្ត​បាត់ដំបង ៖ ​ពិធីចែក​សៀវភៅ​គ្រួសារ​បក្ស​​របស់​សមាជិក​គណបក្ស​​ប្រជាជន​កម្ពុជា​​​ លោក​ញ៉ែម សុខុម ប្រធានក្រុមការ​ងារ​ចុះជួយ​ភូមិសុភី​​ទី​១ សង្កាត់រតនៈ ក្រុងបាត់​ដំបង បានធ្វើឡើងកាលពី​ព្រឹកថ្ងៃទី​​៦ កក្កដា…

ខេត្ត​បាត់ដំបង ៖ ​ពិធីចែក​សៀវភៅ​គ្រួសារ​បក្ស​​របស់​សមាជិក​គណបក្ស​​ប្រជាជន​កម្ពុជា​​​ លោក​ញ៉ែម សុខុម ប្រធានក្រុមការ​ងារ​ចុះជួយ​ភូមិសុភី​​ទី​១ សង្កាត់រតនៈ ក្រុងបាត់​ដំបង បានធ្វើឡើងកាលពី​ព្រឹកថ្ងៃទី​​៦ កក្កដា ឆ្នាំ​​​២០១៨ ។ លោកយឿម យេង គណៈ​ចាត់តាំងកម្មវិធីបានមានមតិស្វាគមន៍ និងរាយការណ៍ថា នេះជាជំហ៊ានទី២ដែលមានតំណាងសមាជិកគណបក្សទាំងអស់​ចំនួន​២០០នាក់ បានស្ម័គ្រចិត្តជាយូរណាស់មកហើយនោះ ព្រោះ
តែមានការជឿជាក់ ដើម្បីរួមគ្នាថែររក្សាសន្តិសុខឲ្យប្រជាជននៅក្នុងភូមិទទួលបាន​សេច​ក្តីសុខមិនឲ្យមានជួបការភ័យខ្លាចអ្វីឡើយ។គោលបំណងការចែកសៀវភៅគ្រួសារសមាជិកបក្សបន្ថែមទៀតនេះគឺ​បន្ថែមពីលើការងារចាស់កាលពីឆ្នាំ២០១៧ ឲ្យមានភាពជិតស្និទ្ធបន្ថែមទៀត ដោយឃើញមានប្រជាពលរដ្ឋខ្លះនៅជួបការលំបាកខ្វះខាតនៅឡើយ ហើយកន្លងមកយើងបានចុះធ្វើជាសៀវភៅគ្រួសារបក្សប្រជាជនជំហ៊ានទី​១រួចហើយ មានចំនួន៣៤០នាក់ ពេលនេះជាជំហ៊ានទី​២ ដែលត្រូវចំណាយថវិកាអស់៤លាន៤សែន២ម៉ឺនរៀល ដែលមានការទុកចិត្ត និងសង្កេតពីអតីតកាល​មកបច្ចុប្បន្នកាលដែលគណបក្សប្រជាជនកម្ពុជាបានរំដោះរួចចាកផុតពីបនប្រល័យពូជសាសន៍ និងការចាកចេញវិលត្រឡប់ពីគណបក្សប្រឆាំងមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាវិញ។ ព័ត៌មានលម្អិត​នឹងមានផ្សាយ​​នៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ