ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ជំនិត​លោក កិ​ម សុខា ច្រានចោល​លិខិត​ថ្វាយ​ព្រះមហាក្សត្រ​សុំ​ព្រះរាជអន្តរាគមន៍​សំណុំរឿង​រំលាយ​បក្ស

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មនុស្ស​ជំនិត​លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក មុត ច​ន្ថា បាន​សម្តែង​ប្រតិកម្ម​ច្រានចោល​ចំពោះ​លិខិត​របស់​ក្រុម​សមាជិក…

រាជធានី​ភ្នំពេញ ៖ មនុស្ស​ជំនិត​លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក មុត ច​ន្ថា បាន​សម្តែង​ប្រតិកម្ម​ច្រានចោល​ចំពោះ​លិខិត​របស់​ក្រុម​សមាជិក អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ក្រុម​ដែល​សរសេ​លិខិត​ថ្វាយ​ព្រះ​មហា​ក្ស​ក្រ​ដើម្បី​ស្នើ​សុំ​ព្រះរាជ​អន្តរាគមន៍​តុលាការ​កំពូល​បើក​ជំនុំជម្រះ​ឡើង​វិញ ក្នុង​សំណុំរឿង​រំលាយ​គណបក្ស​ដែល​ហាមឃាត់​មនុស្ស​១១៨​នាក់​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ ។

ការ​សម្តែង​ប្រ​តិ​ប​តិ្ត​ក​នេះ​បន្ទាប់​ពី​ក្រុម​អតីត​សមាជិក​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​មាន​លោកស្រី ជូ​ឡុ​ង ស៊ី​ម៉ូ​រ៉ា​, លោក ជុំ ស៊ី​រ៉ាត​, លោក ម៉ែ​ន សុ​ថា​វរិ​ន្ទ​, លោក អ៊ុ​ច សេរី​យុទ្ធ​, លោក អ៊ុ​ង សុ​វ​ណ្ណា​, លោក​ឡុ​ង ប៊ុ​ត្ថា និង​លោក ហ៊ីង សុ​ក្ខុំ​ម កាលពី​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០១៨ បាន​ចុះ​ហត្ថ​លេខាធិការ​ក្នុង​លិខិត​មួយ​ច្បាប់​ថ្វាយ​ទៅ​ព្រះមហាក្សត្រ​សម្តេច​ព្រះបាទ បរមនាថ សីហ​មុនី ដើម្បី​ស្នើ​សុំ​ព្រះរាជ​អន្តរាគមន៍​ឲ្យ​តុលាការ​កំពូល​បើក​សវនាការ​លើ​សំណុំរឿង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ឡើង​វិញ ។

ក្នុង​ខ្លឹមសារ​លិខិត​លោក​ត្រូវ​បាន​លោក មុត ច​ន្ថា អ្នក​ជំនិត​លោក កឹ​ម សុខា និង​ជា​ជំនួយការ​លោក​បាន​លើក​ឡើង​ដោយ​បញ្ជាក់​ថា «​ជំរាប​ម្ចាស់​ហត្ថលេខា​លិខិត​នេះ​ថា អស់លោក លោកស្រី មិន​អាច​តាំងខ្លួន​ជា​តំណាង​របស់ខ្ញុំ​ឡើយ​ដោយហេតុ​ថា ៖ ទី​១-​អស់លោក លោកស្រី មិន​បាន​ពិគ្រោះ​យោបល់ ឬ​សុំ​ការ​យល់ព្រម​ពី​ខ្ញុំ​ជា​មុន​ឡើយ ។ ទី​២-​ខ្ញុំ​មិន​ត្រូវការ​សុំ​ឲ្យ​ជំនុំជម្រះ​ឡើង​វិញ​អំពី​បំរាម​ធ្វើ​នយោបាយ​ដែរ ពីព្រោះ​បើ​ទោះ​លើក​បំរាម​នៅ​ពេល​នេះ​ក៏​ខ្ញុំ​ពុំ​អាច​ចូលរួម​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ដែល​នៅ​សល់​ពេល​មិន​ដល់​មួយ​ខែ​នោះ​ដែរ ។ ទី​៣-​បើ​គង់តែ​មិន​អាច​ចូលរួម​បោះ​ឆ្នោត​នៅ​ពេល​នេះ​ដដែល​ដូច្នេះ​ការ​រង់ចាំ​ដល់​ឆ្នាំ​២០២២ ក៏​មិន​អី​ដែរ ។ ទី​៤-​ទោះបី​បំរាម​ត្រូវ​បាន​លើក​ក៏​ដោយ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ មិន​រស់​ឡើង​វិញ​ក៏​វា​គ្មាន​ន័យ​អ្វី​នោះ​ដែរ​» ។

លោក មុត ច​ន្ថា គូសបញ្ជាក់​ទៀត​ថា អស់លោក លោកស្រី មាន​សិទ្ធិ ប៉ុន្តែ​ក៏​ត្រូវ​តែ​គោរព​សិទ្ធិ​របស់​អ្នក​ដទៃ​ផង​ដែរ ។ អស់លោក លោកស្រី គ្មាន​សិទ្ធិ​មក​សម្រេច​ជំនួស​ខ្ញុំ​ឡើយ ។ តើ​គណៈកម្មការ​ចំពោះ​កិច្ច​របស់​បក្ស​មានបាន​សម្រេច​ដែរ​ទេ? កុំ​តាំងខ្លួន​ជា​អធិរាជ​តែ​ម្នាក់ឯង ពីព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ មិនមែន​របស់​បុគ្គល​ម្នាក់ ឬ​មួយ​ក្រុម​ណា​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ