ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ CPP ហៅ​លោក សម រ​ង្ស៊ី ជា​មនុស្ស​ក្រឡេចក្រឡុច

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​ហៅ​លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ជា​មនុស្ស​ក្រឡិចក្រឡុច​ដែល​មិន​អាច​យកជាគ្នា​បាន​នោះ​ទេ ។…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​ហៅ​លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ជា​មនុស្ស​ក្រឡិចក្រឡុច​ដែល​មិន​អាច​យកជាគ្នា​បាន​នោះ​ទេ ។

ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​នេះ​បន្ទាប់​ពី​លោក សម រ​ង្ស៊ី បាន​ចេញ​លិខិត​ជា​បន្តបន្ទាប់​ក្នុង​ការ​ធ្វើ​អន្តរាគមន៍​ទៅ​កាន់​ព្រះ​មហា​ក្ស​ក្រ​ទោះបីជា​ខ្លួន​បាន​ប្រកាស​លា​ឈប់​ពី​ប្រធាន​គណបក្ស​ក៏​ដោយ តែ សម រ​ង្ស៊ី នៅ​តែ​មក​កាន់កាប់ និង​គ្រប់គ្រង និង​បញ្ជា​មន្ត្រី​ក្រោម​ឱវាទ​ដដែល ។

លោក សុខ ឥ​សាន បាន​ឲ្យ​ដឹង​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​នៅ​ថ្ងៃ​ទី​៦ កក្កដា នេះ​ថា​សកម្មភាព​ក្រឡិចក្រឡុច​របស់​ទណ្ឌិត សម រ​ង្ស៊ី គឺ​ទណ្ឌិត សម រ​ង្ស៊ី បាន​ចេញ​លិខិត​ផ្ទាល់ខ្លួន​លាលែង​ពី​ប្រធាន​គណបក្ស និង​ពី​សមាជិក​គណបក្ស​រួច​ហើយ ដោយ​សំអាង​មូលហេតុ​ផ្ទាល់ខ្លួន ។ ដូច្នេះ​ចាប់តាំងពី​ពេល​លាលែង​មក​ទណ្ឌិត សម រ​ង្ស៊ី មិន​មាន​ទាក់ទង​ស្អី​ទៀត​ជាមួយ​អតីត​បក្ស​ប្រឆាំង​ទេ ។ តែ​ហេតុ​អី​ទណ្ឌិត សម រ​ង្ស៊ី នៅ​តែ​ដើរតួ​ជា​ប្រធាន​បក្ស​ដដែល​ចេះ​ចាត់ចែង​កិច្ចការ​ផ្សេង​ៗ​ជំនួស​ឲ្យ​អតីត​បក្ស​ប្រឆាំង​ទៅ​វិញ ។

លោក​បន្ត​ថា នេះ​មិនមែន​ជា​នយោបាយ​បោកប្រាស់​របស់​ជន​ក្បត់ជាតិ​នេះ​ទេ​ឬ? ម្យ៉ាងទៀត​ទណ្ឌិត សម រ​ង្ស៊ី និយាយ​ថា​គោរព​ព្រះមហាក្សត្រ តែ​ទ​ណ្ឌិ សម រ​ង្ស៊ី រំខាន​ព្រះមហាក្សត្រ​ជា​បន្តបន្ទាប់​ដោយ​ធ្វើ​ជា​មិន​យល់​ដឹង​ពី​ព្រះរាជ​តួនាទី​របស់​ព្រះ​អង្គ ។

លោក​បញ្ជាក់​ថា​«​ឥឡូវនេះ​ទណ្ឌិត សម រ​ង្ស៊ី មក​រំខាន​ព្រះមហាក្សត្រ​ជា​ថ្មី​ទៀត​សុំ​ឲ្យ​ព្រះ​អង្គ​ទ្រង់​អន្តរា​គម​ន៏​ឲ្យ​ជន​១១៨​រូប​បាន​ធ្វើ​នយោបាយ​វិញ​ផ្ទុយ​ពី​សាលដីការ​ស្ថាពរ និង​បិទផ្លូវ​តវ៉ា​របស់​តុលាការ​កំពូល នៃ​ព្រះរាជាណាចក្រ​កម្ពុជា​» ។

លោក​បន្ថែម​ថា ទណ្ឌិត សម រ​ង្ស៊ី ចង់អូ​សទាញ​ព្រះមហាក្សត្រ​ឲ្យ​ទ្រង់​រំលោភច្បាប់ និង​បំពាន​ស្ថាប័ន​តុលាការ ។ ទន្ទឹម​នឹង​នេះ​តើ​ទណ្ឌិត សម រ​ង្ស៊ី មាន​ឋានៈ​អ្វី​ក្នុង​ការ​ឈឺឆ្អាល​ចំពោះ​អ្នកនយោបាយ​អតីត​បក្ស​ប្រឆាំង​ទាំង​១១៨​រូប ដែល​ត្រូវ​បាន​ផ្អាក​សកម្មភាព​នយោបាយ​រយៈពេល​៥​ឆ្នាំ​នោះ ? សរុប​មក​លិ់ខិត​ទូល​ថ្វាយ​ព្រះមហាក្សត្រ​របស់​ទណ្ឌិត សម រ​ង្ស៊ី គឺ​គ្មាន​ន័យ និង​គ្មាន​បានការ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ