ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ធ្លាក់​យ៉ាង​គំហុក​​​ស្លា.ប់​២​នាក់ ​បាត់​ខ្លួនជា​ច្រើន​នាក់

5 ឆ្នាំ មុន

ប្រទេស​ជប៉ុន​ ៖​ មនុស្ស​២​នាក់​​បាន​ស្លាប់​នា​ថ្ងៃ​ទី​៦ ​ខែកក្កដា ឆ្នាំ២០១៨ ក្រោយ​អ្នក​ស្លាប់​ដំបូង​​ម្នាក់ ​កាលពី​ថ្ងៃ​ទី​៥ ​កក្កដា ហើយ​មនុស្ស​ជា​ច្រើន​នាក់​ទៀត​​បាន​បាត់​ខ្លួន ដែល​បណ្តាល​​មក​ពី​ភ្លៀង​ធ្លាក់​យ៉ាង​គំហុ​ក​បំផុត​នៅ​ភាគ​ខាងលិច​​ប្រទេស​ជប៉ុន…

ប្រទេស​ជប៉ុន​ ៖​ មនុស្ស​២​នាក់​​បាន​ស្លាប់​នា​ថ្ងៃ​ទី​៦ ​ខែកក្កដា ឆ្នាំ២០១៨ ក្រោយ​អ្នក​ស្លាប់​ដំបូង​​ម្នាក់ ​កាលពី​ថ្ងៃ​ទី​៥ ​កក្កដា ហើយ​មនុស្ស​ជា​ច្រើន​នាក់​ទៀត​​បាន​បាត់​ខ្លួន ដែល​បណ្តាល​​មក​ពី​ភ្លៀង​ធ្លាក់​យ៉ាង​គំហុ​ក​បំផុត​នៅ​ភាគ​ខាងលិច​​ប្រទេស​ជប៉ុន ហើយ​​នៅ​ទីនោះ​មាន​សេចក្ដីរាយការណ៍​ពី​ការ​ខូចខាត​យ៉ាងច្រើន​។

ទីភ្នាក់ងារ​ឧតុនិយម​ជាតិ​ជប៉ុន​ប្រកាស​ថា ខ្លួន​អាច​បង្កើន​កម្រិត​ប្រកាស​អាសន្ន​ខ្ពស់ សម្រាប់​តំបន់​ជា​ច្រើន ដែល​មានទឹក​ជន់​លិច ​និង​ការ​បាក់​ដី​។​ យោង​តាម​ទីភ្នាក់ងារ​នោះ​ថា ​ភ្លៀង​បាន​ធ្លាក់​ខ្លាំង​បំផុត​រយៈពេល​៧២​ម៉ោង​ចុង​ក្រោយ​នេះ ក្នុង​ផ្នែក​មួយ​នៃ​តំបន់​កូជី​​ភាគ​និរតី​ប្រទេស​ ហើយ​ការ​ខូចខាត​ពិតជា​មាន​ខ្ពស់​បំផុត ខណៈ​នេះ​ភ្លៀង​កំពុង​ធ្លាក់​ខ្លាំង ​និង​បន្ត​ធ្លាក់​នា​ពេល​ខាង​មុខ ក្នុង​ផ្នែក​យ៉ាង​ធំ​របស់​ប្រទេស ពី​ភាគ​ខាងលិច​ដល់​ភាគ​ខាងកើត​។

ផ្ទះសម្បែង​ទាំងឡាយ​បានរ​លំបាក់​នៅ​កន្លែង​ខ្លះ មក​ពី​ការ​បាក់​ដី​ រួច​ផ្លូវថ្នល់​ទាំងឡាយ​ត្រូវ​ទឹក​ជន់​លិច​ក្នុង​តំបន់​គី​តាក់​យូ​ស៊ូ​។ ចំណែក​បណ្ដា​សារព័ត៌មាន​បង្ហាញ​រូបភាព​នៃ​ទឹក​លាយ​​ភក់​ហូរ​យ៉ាង​ខ្លាំង​ក្នុង​មូលដ្ឋាន​ផ្សេង​ៗ​ និង​មាន​​បទ​បញ្ជា​ជម្លៀស​មនុស្ស​ចេញ​ត្រូវ​បាន​​ប្រកាស​សម្រាប់​ថ្ងៃ​ទី​៦ ​និង​ទី​៧ ​កក្កដា ​ដើម្បី​នាំ​មនុស្ស​១៧០០០០​នាក់ ​ចាក​ចេញពី​តំបន់​ក្រុង​កូ​បេ ហ្វូ​កូ​អូ​កា អូ​សា​កា ណា​ហ្គា​ណូ ​និង​ក្យូ​តូ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ