ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហា​សោកនាដ​កម្ម​ ស្លា.ប់​យ៉ាង​តិច​២៤​នាក់ ​ក្នុង​ឃ្លាំង​កាំជ្រួច​ភ្លើង​

5 ឆ្នាំ មុន

ប្រទេស​ម៉ិ​ក​ស៊ិ​ក ​៖ ​មនុស្ស​យ៉ាងតិច​២៤​នាក់​ស្លាប់​ និង​៤៩​នាក់​រង​របួស​ ក្នុង​នោះ​​ទាំង​បណ្ដា​​អ្នក​ពន្លត់ភ្លើង​ និង​ប៉ូលិស ដោយសារ​ការ​ផ្ទុះ​ជា​ច្រើន​កាលពី​ថ្ងៃ​ទី​៥ ​កក្កដា ២០១៨ ស្ថិត​ក្នុង​ឃ្លាំង​​ផ្ទុក​កាំជ្រួច​ភ្លើង​នានា…

ប្រទេស​ម៉ិ​ក​ស៊ិ​ក ​៖ ​មនុស្ស​យ៉ាងតិច​២៤​នាក់​ស្លាប់​ និង​៤៩​នាក់​រង​របួស​ ក្នុង​នោះ​​ទាំង​បណ្ដា​​អ្នក​ពន្លត់ភ្លើង​ និង​ប៉ូលិស ដោយសារ​ការ​ផ្ទុះ​ជា​ច្រើន​កាលពី​ថ្ងៃ​ទី​៥ ​កក្កដា ២០១៨ ស្ថិត​ក្នុង​ឃ្លាំង​​ផ្ទុក​កាំជ្រួច​ភ្លើង​នានា នៅ​ទីក្រុង​TULTEPER​ជាទី​ក្រុង​មួយ​នៅ​ភាគ​ខាង​ជើង​​ក្រុង​ម៉ិ​កស៊ីកូ​ ហើយ​ជិត​ពាក់កណ្ដាល​នៃ​ជន​រង​គ្រោះជា​អ្នក​ជួយ​សង្គ្រោះ​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​របស់​​អយ្យការ​មូលដ្ឋាន បាន​​គូសបញ្ជាក់​ថា យើង​រាប់​ឃើញ​អ្នក​ស្លាប់​​២៤​នាក់ គឺ​១៧​នាក់​ស្លាប់​នៅ​នឹង​កន្លែង​ ហើយ​៧​នាក់​ទៀត​ស្លាប់​នៅ​មន្ទីរពេទ្យ​។ ក្រៅពី​អ្នក​ស្លាប់​អ្នក​របួស​៤៩​នាក់​ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ផ្សេង​ៗ​។

ចំណែក​រដ្ឋមន្ត្រី​សន្តិសុខ​សាធារណៈ​នៃ​រដ្ឋ​ម៉ិកស៊ី​កូ​លោក MARIBEL CERVANTES និយាយ​​ថា ក្នុង​ចំណោម​អ្នក​ស្លាប់មាន​អ្នក​ពន្លត់ភ្លើង​៤​នាក់ ប៉ូលិស​ក្រុង​៤​នាក់​ និង​ប៉ូលិស​​រដ្ឋ​ម្នាក់​។ ​ហើយ​ទីក្រុង​TULTEPER​ ជាទី​ក្រុង​ល្បី​មាន​ផ្សារ​កាំជ្រួច​ភ្លើង​ធំ​ៗ​របស់​ប្រទេស ហើយ​តែង​ជួប​ប្រទះ​រឿង​ប្រហែល​គ្នា​នោះ​ជា​ច្រើន រួច​គ្រោះថ្នាក់​មាន​មនុស្ស​ស្លាប់​​ជា​ច្រើន​កើត​មាន​កាលពី​ឆ្នាំ​២០១៦​ បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ដល់​៤២​នាក់​។

កាកបាទក្រហម​រដ្ឋ​ម៉ិ​កស៊ី​កូ ​ដែល​មាន​ក្រុង​TULTEPER​ និយាយ​ថា យើង​មានការ​ស្រងាក​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការ​ស្លាប់​មនុស្ស​ច្រើន​នាក់​នា​ព្រឹក​នេះ​នៅ​ទីក្រុង TULTEPER ក្នុង​នោះ​មាន​បណ្ដា​អ្នក​ពន្លត់ភ្លើង​ និង​ប៉ូលិស​របស់​យើង​ពេល​ជួយ​សង្គ្រោះ​អ្នក​ដទៃ​។

ការ​ផ្ទុះ​លើក​ដំបូង​កើត​មាន​នា​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ហើយ​ខណៈ​ពួក​អ្នក​ពន្លត់​ភ្លើង ​និង​ប៉ូលិស​លើកគ្នា​ទៅ​ដល់​ ហើយ​ចាប់ផ្ដើម​ជួយ​បណ្ដាជន​រង​គ្រោះ ភ្លើង​ក៏​ឆេះ​រាល​ដាល​​ដល់​ឃ្លាំង​ឯទៀត​ៗ បណ្ដាល​ឲ្យ​មានការ​ផ្ទុះ​ថ្មី​ៗ​។ ប៉ុន្មាន​ម៉ោង​ក្រោយ​សោកនាដ​កម្ម​​នេះ កង​ទាហាន ប៉ូលិស​ និង​ពួក​អ្នក​ពន្លត់ភ្លើង​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ជុំវិញ​អគារ​ទាំងឡាយ​ដែល​មាន​ភ្លើង​ឆេះ​នៅឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ