អ្នកចាំទី Stoke ចូល Manu ប្រកាសប្រជែងតំណែងអ្នកចាំទីដៃស្អិត David De Gea
តាមប្រភពព័ត៌មាន Sky Sports បានឲ្យដឹងថា ក្លិបបិសាចក្រហមបានចុះកុងត្រាជាមួយនឹងអ្នកចាំទី Lee Grant មកពីក្លិបអង់គ្លេស Stoke ក្នុងកិច្ចសន្យា២ឆ្នាំ…
តាមប្រភពព័ត៌មាន Sky Sports បានឲ្យដឹងថា ក្លិបបិសាចក្រហមបានចុះកុងត្រាជាមួយនឹងអ្នកចាំទី Lee Grant មកពីក្លិបអង់គ្លេស Stoke ក្នុងកិច្ចសន្យា២ឆ្នាំ…
តាមប្រភពព័ត៌មាន Sky Sports បានឲ្យដឹងថា ក្លិបបិសាចក្រហមបានចុះកុងត្រាជាមួយនឹងអ្នកចាំទី Lee Grant មកពីក្លិបអង់គ្លេស Stoke ក្នុងកិច្ចសន្យា២ឆ្នាំ ។ កាលពីថ្ងៃអង្គារកីឡាករអាយុ៣៥ឆ្នាំនេះបានទៅពិនិត្យសុខភាពសម្រាប់ត្រៀមចូលមកលេងឲ្យក្លិបរបស់លោក Jose Mourinho នៅសប្តាហ៍នេះ ។
Grant បានប្រាប់វេបសាយផ្លូវការរបស់ក្លិបបិសាចក្រហមថា «ការទៅលេងឲ្យ Manchester United គឺជាក្តីសុបិនរបស់ខ្ញុំតាំងពីយូរណាស់មកហើយ ។ វាជាឱកាសមួយដែលខ្ញុំមិនអាចធ្វើឲ្យកន្លងហួស ។ ខ្ញុំពិតជាសប្បាយចិត្តណាស់ ដែលអាចជាផ្នែកមួយនៃក្លិបនេះ ។ ខ្ញុំកន្លងមករីករាយនឹងអាជីពរបស់ខ្ញុំណាស់ ។ ពេលនេះខ្ញុំត្រៀមខ្លួនរួចជាស្រេចក្នុងការទៅប្រលូកជាមួយនឹងកីឡាករខ្លាំងៗផ្សេងទៀត ។ នៅពេលនេះ ខ្ញុំនឹងយកអ្វីដែលខ្ញុំចេះ យកទៅជួយក្រុមនៅពេលណាដែលអាចជួយបាន» ។
គួររំលឹកផងដែរថា Stoke បានទិញយកអ្នកចាំទី Grant ពីក្លិប Derby កាលពីខែមករា ឆ្នាំ២០១៧ គេបានលេងទីនោះបាន៣០ដងនៅរដូវកាលមុន ៕
ចែករំលែកព័តមាននេះ