ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់​ៗ Real Madrid ឆក់​យក​កីឡាករ​សញ្ជាតិអេ​ស្ប៉ា​ញម្នាក់​ពី​ក្លិប Real Sociedad

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Skysports បាន​ឲ្យ​ដឹង​ថា ក្លិប​អធិរាជ​ស Real Madrid បាន​ចុះ​កុងត្រា​រួចរាល់​យក​កីឡាករសញ្ជាតិអេ​ស្ប៉ា​ញ​អាយុ​២២​ឆ្នាំ Alvaro Odriozola ពី​ក្លិប…

តាម​ប្រភព​ព័ត៌មាន Skysports បាន​ឲ្យ​ដឹង​ថា ក្លិប​អធិរាជ​ស Real Madrid បាន​ចុះ​កុងត្រា​រួចរាល់​យក​កីឡាករសញ្ជាតិអេ​ស្ប៉ា​ញ​អាយុ​២២​ឆ្នាំ Alvaro Odriozola ពី​ក្លិប Real Sociedad ។

ក្លិប​អធិរាជ​សបាន​សរសេរ​ថា «Real Madrid និង Real Sociedad បាន​សម្រេចការ​ផ្ទេរ​កីឡាករ Alvaro Odriozola ដោយនៅ​ចាំតែ​ធ្វើតេស្ត​ពិនិត្យ​សុខភាព និង គ្រោង​នៅ​ក្លិប​ថ្មី​នេះ​រដូវ​កាល​ខាង​មុខ​» ។

សម្រាប់​ក្លិប Real Sociedad វិញ​បាន​ចេញ​សារ​មក​ថា «Real Sociedad បាន​សម្រេចការ​ផ្ទេរ​កីឡាករ Alvaro Odriozola ទៅ​ឲ្យ​ក្លិប Real Madrid​។ ពួក​យើង​សូម​អរគុណ​ដល់ Alvaro Odriozola សម្រាប់​ការ​បំពេញការងារ និង​មាន​ឆន្ទៈ​ខ្ពស់​ចំពោះ​ក្លិប​។ ជាមួយ​គ្នា​នេះ​ដែរ ក៏​ឆ្លៀត​ជូនពរ​រូបគេ​ឲ្យ​ជោគជ័យ​ក្នុង​ការងារ និង​ជីវិត​ឯកជន​នៅ​ពេល​អនាគត​» ។

Odriozola នឹង​ចូល​ទៅ​លេង​ឲ្យ​ក្លិប​អធិរាជ​ស​ជាមួយនឹង​កីឡាករ Dani Carvajal និង Achraf Hakimi ។ សម្រាប់​តម្លៃ​ខ្លួន មិន​ត្រូវ​បាន​បង្ហើប​ប្រាប់​ដោយ​ក្លិប​ទាំង​ពីរ​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ