ប្រកាស​ចុះ​បញ្ជីបេតិកភណ្ឌ​​ថ្មី​ប្រចាំ​ឆ្នាំ​នេះ​ដឹង​ថា​ ​ប្រទេស​ណាខ្លះទេ


បើ​តាម BBC ​កាលពី​ពេល​ថ្មី​ៗ​​កន្លង​មក​នេះ​បាន​​ផ្សាយឱ្យ​ដឹង​​ថា គណៈកម្មការ​បេតិក​ភណ្ឌ​ពិភពលោក​នៃ​អង្គការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ និ​វប្បធម៌​នៃ​អង្គការសហប្រជាជាតិ​(UNESCO)​ បាន​ចូលរួម​ប្រជុំ​លើក​ទី​៤២ នៅ​ក្រុង​ម៉ា​ណា​ម៉ា ប្រទេស​បា​រ៉ែ​ន​ ពី​ថ្ងៃ​ទី​២៤ មិថុនា​ ដល់​ថ្ងៃ​ទី​៤ កក្កដា ហើយ​បាន​ប្រកាស​ចុះបញ្ជី​បេតិកភណ្ឌ​ថ្មី​ចំនួន​៧​នៅ​ទូ​ទាំង​ពិភពលោក ប្រចាំឆ្នាំ​២០១៨  ៖

១-​កំផែង​ថ្ម​តម្រៀប​គ្នា​នៅ​ទីតាំង​បុរាណ​ «Thimlich Ohinga Archaeological» ប្រទេស​កេ​ន​យ៉ា  ៖ ស្ថិត​នៅ​ភាគ​ខាងលិច​ឆៀង​ខាងជើង​ក្រុង​មី​កូ​រ៉ា ជា​កំផែង​ថ្ម​តម្រៀប​គ្នា​យ៉ាង​ធំ និង​មាន​សភាព​ល្អ​ឥត​ខ្ចោះ ប្រហែលជា​សាងសង់​នៅ​សតវត្ស​ទី​១៦ ។

២-​ក្រុង​កំពង់​ផែ​បុរាណកាល​ហាត​«Ancient City of Qalhat» ប្រទេស​អូ​ម៉​ង់ ៖ នៅ​ភាគ​ខាង​កើត​ប្រទេស​អូ​ម៉​ង់​បាន​សាងសង់​ជា​ក្រុង​កំពង់​ផែ​ដ៏​សំខាន់​នៅ​ឈូង​សមុទ្រ​អា​រ៉ាប់ ក្នុង​​សតវត្ស​ទី​១១-១៥ ។ បច្ចុប្បន្ន​ក្រុង​នេះ តាម​ការ​គូសបញ្ជាក់​ផ្នែក​បុរាណវិទ្យា គឺជា​ចំណុច​​ត​ភ្ជាប់​រវាង​ដែនដី​ភាគ​ខាងកើត​ឈូង​សមុទ្រ​អា​រ៉ាប់ អាហ្វ្រិក​ខាងកើត ឥណ្ឌា​ចិន និង​​អាស៊ាន​ក្នុង​ទ្វីប​អា​ស៊ី ។

៣-​ទីតាំង​បុរាណ «​អាល់ អាសា អូ​អា​ស៊ី​ស​»(Al-Ahsa Oasis)​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត ៖ «Al-Ahsa Oasis» រួម​មាន​សួន​ដូងប្រេង ស្ទឹង អណ្ដូងទឹក និង​សំណង់​អគារ ផ្ទះសម្បែង​នៅ​ក្នុង​យុគសម័យ​«Neolithic» រហូត​ដល់​បច្ចុប្បន្ន ។

៤-​វត្ត​៧​នៅ​លើ​ភ្នំ​សាន​សា កូរ៉េ​ខាងត្បូង ៖ វត្ត​ទាំង​៧​នៅ​លើ​ភ្នំ​សាន​សា​(Sansa) ភាគ​ខាង​ត្បូង​កូរ៉េ​ខាងត្បូង ជា​មជ្ឈមណ្ឌល​ប្រមូលផ្ដុំ​សទ្ធា​ជ្រះថ្លា​របស់​សាសនិកជន​តាំងពី​សត​វត្ស​​ទី​៧ ខណៈ​ពេល​«UNESCO» បាន​បញ្ជាក់​ថា​ វត្ត​ទាំងនេះ​ជាទី​តាំង​ដ៏​សក្ដិ​សិទ្ធិ​មក​ដល់​សព្វថ្ងៃ និង​ជា​មជ្ឈមណ្ឌល​នៃ​ជំនឿ ។

៥-​វិហារ​ដែល​លាក់​ទុក​នៅ​ណា​ហ្គា​សា​គី​ប្រទេស​ជប៉ុន ឬ​វិហារ​«Nokubi Church» ៖ កោះ​ «Kyushu» ភាគ​ខាងលិច​ឆៀង​ខាងត្បូង ប្រទេស​ជប៉ុន​ជាទី​តាំង​ភូមិ​ចំនួន​១០​កន្លែង មាន​​ប្រាសាទ និង​វិហារ​គ្រឹ​ស្ដ​សាងសង់​ក្នុង​យុគសម័យ​សតវត្ស​ទី​១៨-១៩ ដែល​សាសនា​​​គ្រឹ​ស្ដ​ត្រូវ​ហាមឃាត់ ឬ​លាក់បាំង​នៅ​ប្រទេស​ជប៉ុន ។

៦-​ស្ថាបត្យកម្ម​ «Gothic»​ និង​«Art Deco»​ នៅ​មុម​បៃ ប្រទេស​ឥណ្ឌា  ៖ អគារ​ស្ថាបត្យកម្ម​វិក​​តូ​រី​យ៉ា​ គឺជា​សំណង់​មួយ​សាងសង់​ឡើង​ប្រកបដោយ​ភាព ​«​ក្លា​ស៊ីក​» ​នៅ​ត្រង់​របៀង ហើយ​​អគារ​ប្រភេ ​«Art Deco» នេះ ​បាន​ក្លាយជា​រោង​ភាពយន្ត ផ្ទះ និង​មន្ទីរពេទ្យ​មាន​លក្ខណៈ​ចម្រុះ​ពណ៌​ក្នុង​ពេល​បច្ចុប្បន្ន ។

៧-​ទីតាំង​បុរាណវិទ្យា​ក្នុង​ចក្រភព​«Sassanid»​នៅ​ខេត្ត​ហ្វា​ស់​ប្រទេស​អ៊ីរ៉​ង់  ៖ ប្រភព​បុរាណវិ​ទ្យា​ចំនួន​៨​នៅ​ក្នុង​ខេត្ត​«​ហ្វា​ស់​» (Fars) គឺជា​អគារ​ប៉ម​ការពារ វាំង កំផែង​ទីក្រុង នៅ​ក្នុង​យុគសម័យ​ចក្រភព​«Sassanid» នៃ​សតវត្ស​ទី​៣-៥ ។

អង្គការ​​ UNESCO ក៏​បាន​បញ្ជាក់​ថា​ ទីកន្លែង​នេះ​មិន​ត្រឹមតែ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ការ​ប្រើ​ប្រាស់​ជា​ប្រយោជន៍​លើ​គ្រោង​សំណង់​ទេ ថែម​ទាំង​បង្ហាញ​ពី​ឥទ្ធិពល​នៃ​សិល្បៈ ​«​រ៉ូ​ម៉ាំង​» វប្បធម៌​នៃ​ចក្រភព ​«Achaemenid» ​និង ​«Parthian» ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ទេសចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ