ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តូរផែនការ… អាចលែងចាំក្មេងៗមានកម្លាំង​ និងចេះមុជទឹកហើយ​

5 ឆ្នាំ មុន

តាម​ប្រភព​ Bangkok Post ឱ្យ​​ដឹង​ថា ភ្លៀង​ធ្លាក់​ក្លាយទៅជា​ការ​គំរាម​កំហែង​មួយ​ ដល់​ក្រុម​អ្នក​ជួយ​សង្គ្រោះ ដែល​ត្រូវ​ផ្លាស់​ប្តូរ​គម្រោង​យក​ក្មេង​ៗ​​ចេញពី​រូងភ្នំ​ ។ នៅ​តំ​ណាក់កាល​នេះ ការ​យក​ក្មេង​ៗ​កីឡាករ​ក្រុម…

តាម​ប្រភព​ Bangkok Post ឱ្យ​​ដឹង​ថា ភ្លៀង​ធ្លាក់​ក្លាយទៅជា​ការ​គំរាម​កំហែង​មួយ​ ដល់​ក្រុម​អ្នក​ជួយ​សង្គ្រោះ ដែល​ត្រូវ​ផ្លាស់​ប្តូរ​គម្រោង​យក​ក្មេង​ៗ​​ចេញពី​រូងភ្នំ​ ។

នៅ​តំ​ណាក់កាល​នេះ ការ​យក​ក្មេង​ៗ​កីឡាករ​ក្រុម «Wild Boar» ចេញ គឺជា​វិធី​យ៉ាង​លំបាក​បំផុត ។ ដំបូង​ឡើយគេ​គិត​ថា នឹង​ទុក​ឱ្យ​ក្មេង​ៗ​មាន​កម្លាំងកំហែង​សិន និងចេះ​មុជទឹក​ជ្រៅ​សិន ចាំ​នាំ​ចេញ​មក​។ តែ​ពេល​នេះ ដោយសារ​តែ​ការ​ព្យាករណ៍​អាកាសធាតុ​បាន​បង្ហាញ​ថា ​នឹង​មាន​ភ្លៀង​ធ្លាក់​ច្រើន គម្រោង​នេះ​អាច​នឹង​មានការ​ប្រែប្រួល​។

តាម​ប្រសាសន៍​របស់​មេបញ្ជាការ​ក្រុម​ជួយ​សង្គ្រោះ លោក Narongsak Osotthanakorn កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍បាន​ឲ្យ​ដឹង​ថា ដោយសារ​តែ​អាកាសធាតុ​អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ច្រើន​នៅ​ស​ប្តា​ហ៍​ក្រោយ ក្រុម​អ្នក​ជួយ​សង្គ្រោះ​មានការ​ព្រួយបារម្ភ​ថា ទឹក​លិច​នៅ​ក្នុង​រូងភ្នំ​នឹង​កើនឡើង​កាន់តែ​ខ្ពស់ បើ​ទោះបីជា​មានការ​បូម​ចេញ​យ៉ាងណា​ក៏​ដោយ​។

លោក​បាន​មាន​ប្រសាសន៍​បន្ត​ថា​ «ពួក​យើង​ត្រូវការ​មាន​គម្រោង​មួយទៀត ប្រសិនបើ​យើង​ចង់​យក​ពួក​គេ​ចេញពី​រូងភ្នំ មុន​ពេល​ពួក​គេ​មាន​កម្លាំងកំហែង​ឡើង​វិញ ​។ ប្រសិនបើ​គម្រោង​នេះ ​អាច​សម្រេច​ទៅ​បាន យើង​នឹង​ធ្វើ​វា​ភ្លាម​ ។ ក្រុម​គ្រូពេទ្យ​និង​ក្រុម​មុជទឹកកំពុង​តែ​គិតគូរ​រឿង​នេះ​» ។

គួរ​បញ្ជាក់​​​ថា ជាមួយ​បញ្ហា​ភ័យ​ព្រួយ​រឿង​ភ្លៀង​ធ្លាក់ ក៏​មាន​ដំណឹង​គួរឱ្យ​​សោក​ស​ង្រែ​ង​មួយទៀត​ដែរ ដែល​មាន​សមាជិក​ក្រុម​សង្គ្រោះ​ម្នាក់​ឈ្មោះ Samarn Kunan អាយុ​៣៨​ឆ្នាំ ដែល​ទទួលខុសត្រូវ​ដឹក​ជ​ញ្ចូ​ន​ធុង​អុក​ស៊ី​សែន​ចម្ងាយ១៧០០​ម៉ែត្រ​ទៅ​ក្នុង​រូងភ្នំ បាន​ស្លាប់​នៅ​យប់មិញ​ ។ ព្រះមហាក្សត្រ​ថៃ បាន​ព្រះរាជ​្យ​បញ្ជា​ឱ្យ​​ដឹកសាក​​សព​​ទៅ​ធ្វើបុណ្យឱ្យ​ស័ក្តិសមនឹង​ការ​ពលី​របស់​លោក ​៕

អត្ថបទសរសេរ ដោយ