ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូរពុទ្ធោ… កាន់តែបារម្ភ ព្រោះទឹកហូរចូល​រូងភ្នំច្រើន​ឡើងៗ

5 ឆ្នាំ មុន

តាម​ប្រភព​ពី​ Bangkok Post បាន​ឱ្យ​​ដឹង​ថា ក្រុម​អ្នក​ស្ម័គ្រចិត្ត​ជួយ​សង្គ្រោះ​មួយ​ក្រុម ដែល​មិន​បាន​ចុះ​ឈ្មោះ​​ត្រឹមត្រូវ បាន​បូមទឹក​ចេញពី​រូងភ្នំ​ខុស​បច្ចេកទេស ដែល​ធ្វើ​ឱ្យ​ទឹក​ហូរ​ត្រឡប់​ចូល​ទៅ​ក្នុង​រូងភ្នំថាំហ្លួង​ Tham Luang…

តាម​ប្រភព​ពី​ Bangkok Post បាន​ឱ្យ​​ដឹង​ថា ក្រុម​អ្នក​ស្ម័គ្រចិត្ត​ជួយ​សង្គ្រោះ​មួយ​ក្រុម ដែល​មិន​បាន​ចុះ​ឈ្មោះ​​ត្រឹមត្រូវ បាន​បូមទឹក​ចេញពី​រូងភ្នំ​ខុស​បច្ចេកទេស ដែល​ធ្វើ​ឱ្យ​ទឹក​ហូរ​ត្រឡប់​ចូល​ទៅ​ក្នុង​រូងភ្នំថាំហ្លួង​ Tham Luang វិញ​ ។

មេបញ្ជាការ​ក្រុម​ជួយ​សង្គ្រោះ លោក Narongsak Osotthanakorn និយាយ​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ថា ក្រុម​អ្នក​ជួយ​សង្គ្រោះ​ខ្លះ ដែល​មិន​បាន​មក​ចុះ​ឈ្មោះ​ត្រឹមត្រូវ ក៏​បាន​មក​ចូលរួម​បូមទឹក​ចេញពី​រូងភ្នំ​ដែរ​ ។ ពួក​គេ​មិន​បានដឹង​ពី​របៀប​​ច្បាស់ ហើយ​ក៏​បណ្តាល​ឱ្យ​​ទឹក​ដែល​បូម​ចេញ​នោះ ហូរ​ត្រឡប់​ទៅ​កាន់​រូងភ្នំ​វិញ​ដដែល​ ។

លោក​​បាន​មាន​ប្រសាសន៍​ថា​  «​ពួក​គេ​ជឿជាក់​​ថា វិធី​ដែល​គេ​ប្រើ​មាន​ប្រសិទ្ធភាព​ខ្ពស់​ ។ តែ​ពួក​គេ​មិន​បាន​មក​​ពិគ្រោះ​យោបល់​ជាមួយនឹង​ពួក​យើង​សិន​ទេ​» ។ លោក​​បន្ត​ថា​ «​ពួក​យើង​បារម្ភ​រឿង​ភ្លៀង​ជាង​គេ​ ។ ពួក​យើង​កំពុង​តែ​ប្រឹង​ប្រជែង​នឹង​ភ្លៀងហើយ​ ។ ទឹកបាន​កំពុង​តែ​ហូរ​ចូល​ក្នុង​រូងភ្នំ​ កាន់តែ​ច្រើន​ឡើង​ៗ បើ​ទោះ​បីជា​យើង​ខំប្រឹង​បិទផ្លូវ​យ៉ាងណា​ក៏​ដោយ​» ។

គួរ​​បញ្ជាក់​​​ថា ដោយសារ​តែ​ការ​ព្រួយបារម្ភ​ពី​បញ្ហា​ភ្លៀង ក្រុម​អ្នក​ជួយ​សង្គ្រោះ​កំពុង​តែ​រក​វិធី​ថ្មី​ត្រៀម​ទុក​ពេល​មានការ​ប្រែប្រួល​ ។ ពួក​គេ​កំពុង​តែ​រក​ផ្លូវ​ចោះ​ពីលើ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ចាក​ចេញពី​រូងភ្នំ​របស់​ក្មេង​ៗ កុំ​ឱ្យ​​ពិបាក​មុជទឹក​ចេញ​មក​ក្រៅ ​៕

អត្ថបទសរសេរ ដោយ