ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្រស់ HUMMER ពន្លះ​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ទាំង​យប់

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថយន្ត​បុក​ជាមួយ​ម៉ូតូ ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា បណ្តាល​ឱ្យ​រង​របួសធ្ងន់​ម្នាក់​  កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៥ កក្កដា ឆ្នាំ​២០១៨ ​នៅ​ចំណុច​ផ្លូវលំ ស្ថិត​ក្នុងភូមិ​កា​កាប ​ឃុំក្សេមក្សាន្ត​…

ខេត្តកំពង់ស្ពឺ ៖គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថយន្ត​បុក​ជាមួយ​ម៉ូតូ ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា បណ្តាល​ឱ្យ​រង​របួសធ្ងន់​ម្នាក់​  កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៥ កក្កដា ឆ្នាំ​២០១៨ ​នៅ​ចំណុច​ផ្លូវលំ ស្ថិត​ក្នុងភូមិ​កា​កាប ​ឃុំក្សេមក្សាន្ត​ ស្រុក​ឧដុង្គ ។​ជន​រង​គ្រោះ​ឈ្មោះ​ណ​ន អុល ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ថ្ម ឃុំ​ក្សេមក្សាន្ត ស្រុក​ឧដុង្គ ចំណែក​ម៉ូតូ​មួយ​គ្រឿង​របស់​ជន​រង​គ្រោះ​ម៉ាក​គប់​មូល ធុន C90 ពណ៌​ស្លែ គ្មាន​ស្លាក​លេខ ។ រីឯ​ភាគី​ខាង​រថយន្ត​ម៉ាក HUMMER ពណ៌​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ ២AH-៥៥១៨​ បើកបរ​ដោយ​ឈ្មោះ​រិ​ត លី​ន ភេទ​ស្រី អាយុ​២៣​ឆ្នាំ នៅ​ភូមិ​ចាន់​សែន ឃុំ​ចាន់​សែន ស្រុក​ឧដុង្គ និង​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ​វ៉ាង ហ្សៅ ​ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជា​ជនជាតិ​ចិន ស្នាក់​នៅ​ការដ្ឋាន​ខ្សាច់ ស្ថិត​នៅ​ភូមិ​ចាន់​សែន​ ឃុំ​ចាន់​សែន ស្រុក​ឧដុង្គ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា រថយន្ត​មួយ​គ្រឿង​ម៉ាក HUM​MER ដែល​មាន​បុរស​ម្នាក់​ជា​អ្នក​រួម​ដំណើរ ចំណែក​ស្ត្រី​ម្នាក់​ជា​អ្នកបើកបរ បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ​លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​បាន​បុក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​គុប​មូល ធុន C90 ដែល​បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច បណ្ដាល​អោយ​អ្នកបើកបរ​ម៉ូតូ​រង​របួសធ្ងន់​។

សមត្ថកិច្ច​បានអោយ​ដឹង​ថា ក្រោយ​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ​។ ចំណែក​ភាគី​ខាង​រថយន្ត​មិន​បានរ​ត់ទៅ​ណា​នោះ​ទេ​គឺ​នៅ​ទទួលស្គាល់​កំហុស​របស់​ខ្លួន​នៅ​កន្លែង​កើត​ហេតុតែ​ម្តង​។ បន្ទាប់​ពី​ធ្វើ​កំណត់ហេតុ​រួច សមត្ថ​កិ​ច​្ច​បាន​នាំ​យក​ទាំង​ម៉ូតូ និង​រថយន្ត​មក​រក្សា​ទុក​នៅ​អធិ
ការដ្ឋាន​នគរបាល​ស្រុក​ឧដុង្គ ដើម្បី​រង់ចាំ​អោយ​ភាគី​ទាំង​២​ធ្វើការ​សម្របសម្រួល​គ្នា​នៅ​ពេល​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ