ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​ទាំង​២​នាក់គួរ​ឱ្យរន្ធត់​

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ យុវជន​២​នាក់​ត្រូវ​បាន​រថយន្ត​កិន​ស្លាប់​មួយ​រំពេច បន្ទាប់​ពី​អ្នក​ទាំង​២​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​យ៉ាង​លឿន​ហើយ​រអិល​ដួល​ចូល​ក្រោម​រថយន្ត ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​គួរ​ឱ្យ​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​២០​នាទី​យប់​ថ្ងៃ​ទី​៥ កក្កដា ឆ្នាំ​២០១៨ ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​៥២-៥៣…

ខេត្តកំពង់ស្ពឺ ៖ យុវជន​២​នាក់​ត្រូវ​បាន​រថយន្ត​កិន​ស្លាប់​មួយ​រំពេច បន្ទាប់​ពី​អ្នក​ទាំង​២​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​យ៉ាង​លឿន​ហើយ​រអិល​ដួល​ចូល​ក្រោម​រថយន្ត ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​គួរ​ឱ្យ​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​២០​នាទី​យប់​ថ្ងៃ​ទី​៥ កក្កដា ឆ្នាំ​២០១៨ ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​៥២-៥៣ ត្រង់​ចំណុច​ភូមិ​បុស្ស​តា​នៃ ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។ជន​រង​គ្រោះទាំង​២​នាក់​​ដែល​ស្លាប់​រួម​មាន ឈ្មោះ ប៊ុ​ន សុខុម ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជា​អ្នកបើកបរ និង​ឈ្មោះ អ៊ុ​ន សីហា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​អ្នក​រួម​ដំណើរ ។ ទាំង​ពីរ​នាក់​រស់នៅ​ភូមិ​សំរិត ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។ ចំណែក​ម៉ូតូ​មួយ​គ្រឿង​របស់​ជន​រង​គ្រោះ​ម៉ាក EXCITER ព​ណ៍​ខ្មៅ គ្មាន​ផ្លា​ក​លេខ ។ រីឯ​ភាគី​ខាង​រថយន្ត​ម៉ាក FUSO ពណ៌​ខៀវ ពាក់​ផ្លា​ក​លេខ​តាកែវ ៣A-១៧៧២ មាន​សណ្ដោង​រ៉ឺ​ម៉ក ។ អ្នកបើកបរ​រថយន្ត​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ហើយ​បាន​រត់គេច​ខ្លួន​បាត់ ។ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា យោង​តាម​ការ​សាកសួរ​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​EXCITER ព​ណ៍​ខ្មៅ គ្មាន​ស្លក​លេខ បើក​ចេញពី​រោងចក្រ​មួយ​កន្លែង​ដែល​នៅ​ខាងត្បូង​ផ្លូវ​សំដៅ​ឡើង​ទៅ​ផ្លូវជាតិ​លេខ​៤ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ពេល​នោះ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក FUSO មាន​សណ្តោង​​រ៉ឺ​ម៉ក បើកបរ​មក​ពី​ទិស​ខាង
លិច (​អែប​ស្តាំ​ដៃ​) ហើយ​អ្នក​បើក​ម៉ូតូ​នោះ​ក៏​បាន​ជាន់​ហ្វ្រាំង​រួច​ហើយ​ក៏​រអិល​ដួល​ចូល​ក្រោម​រថយន្ដ​ត្រូវ​រថយន្ត​កិន​ស្លាប់​ទាំង​២​នាក់​តែ​ម្តង ចំណែក​អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់ ។

ក្រោយ​កើតហេតុ អ្នក​ឃើញ​ហេតុការណ៍​បាន​រាយការណ៍​មក​សមត្ថកិច្ច​ដើម្បី​ចុះ​ទៅ​ធ្វើ​កំណត់ហេតុ​វាស់វែង និង​បាន​នាំ​យក​រថយន្ត និង​ម៉ូតូ​មក​រក្សា​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍ ដើម្បី​ចាត់ការ​តាម​នីតិវិធី ។ រីឯ​សព​ជន​រង​គ្រោះ​ទាំង​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​អោយ​សាច់ញាតិ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ