ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ​ធ្លាក់​ពី World Cup តែ​អ្នកគាំទ្រ​និង​ស្ថាប័ន​ផ្សេង​ៗ​ធ្វើ​រឿង​មួយ​លើ​ក្រុម​ជប៉ុន​គួរ​ឱ្យ​កោតសរសើរ

5 ឆ្នាំ មុន

គួរអោយរីករាយ និងសរសើរដល់ក្រុមជំរើសជាតិជប៉ុនខ្លាំងណាស់ ត្រូវបានមិត្តរួមជាតិ ព្រមទាំងស្ថានប័នផ្សេងៗរបស់ប្រទេសផ្តល់នូវការស្វាគមន៍ពេលពួកគេត្រឡប់មកដល់ព្រលានយន្ត​ហោះ​ណា​រីតា ហើយថែមទាំងបានផ្តល់វីរភាពជាវរៈបុរសរបស់ប្រទេសទៀត ។ អ្នកដឹកនាំក្រុម Akira Nishino បាននិយាយទៅកាន់បងប្អូនរួមជាតិដែលមកទទួលការត្រឡប់…

គួរអោយរីករាយ និងសរសើរដល់ក្រុមជំរើសជាតិជប៉ុនខ្លាំងណាស់ ត្រូវបានមិត្តរួមជាតិ ព្រមទាំងស្ថានប័នផ្សេងៗរបស់ប្រទេសផ្តល់នូវការស្វាគមន៍ពេលពួកគេត្រឡប់មកដល់ព្រលានយន្ត​ហោះ​ណា​រីតា ហើយថែមទាំងបានផ្តល់វីរភាពជាវរៈបុរសរបស់ប្រទេសទៀត ។

អ្នកដឹកនាំក្រុម Akira Nishino បាននិយាយទៅកាន់បងប្អូនរួមជាតិដែលមកទទួលការត្រឡប់ មក ស្រុកកំណើតវិញ និងកំពុងស្រែកហ៊ោកញ្ចៀវនៅតាមរបងអមដំណើរថា «ខ្ញុំ និងកីឡាករទាំងអស់ រំភើបរីករាយណាស់ដែលអ្នកគ្រប់គ្នា នៅតែស្រឡាញ់ និងគាំទ្រយើង ហើយខ្ញុំក៏សុំទោស ដែលមិនអាចបំពេញតាមការរំពឹងទុករបស់អ្នកគ្រប់គ្នា» ។

ចំណែក Makoto Hasebe កីឡាករខ្សែបំរើជំរើសជាតិជប៉ុនបាននិយាយថា លោកសោកស្តាយខ្លាំងណាស់ដែលមិនអាចធ្វើការបិទកីឡាករក្រុមជម្រើសជាតិបែលហ្ស៊ិកបានល្អ បណ្តោយអោយក្រុម​បែល​ហ្ស៊ិក​តាមយកឈ្នះ ៣-២ បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ