ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រស់​ទឹកធ្លាក់​ដ៏​ប្រណីត​កណ្តាល​ព្រៃ​ភ្នំ នរណា​ៗបាន​ឃើញក៏​ចង់ទៅ (មាន​វីដេអូ)

5 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ រមណីយដ្ឋាន​ទឹកធ្លាក់​ដ៏​ប្រណីត​មួយ​នៅ​កណ្តាល​ព្រៃ​ភ្នំ​ក្រំ​ថ្ម នោះ​គឺ​ទឹក​ធ្លាក់​ឆាយ​ខ្ពស់ ស្ថិត​នៅ​ភូមិ ឃុំ​ជី​ផាត ស្រុក​ថ្ម​បាំង ខេត្តកោះកុង ។ នៅ​ទីនោះ​មិន​មាន​មនុស្ស​រស់នៅ​ច្រើន​ទេ​…

ខេត្តកោះកុង ៖ រមណីយដ្ឋាន​ទឹកធ្លាក់​ដ៏​ប្រណីត​មួយ​នៅ​កណ្តាល​ព្រៃ​ភ្នំ​ក្រំ​ថ្ម នោះ​គឺ​ទឹក​ធ្លាក់​ឆាយ​ខ្ពស់ ស្ថិត​នៅ​ភូមិ ឃុំ​ជី​ផាត ស្រុក​ថ្ម​បាំង ខេត្តកោះកុង ។

នៅ​ទីនោះ​មិន​មាន​មនុស្ស​រស់នៅ​ច្រើន​ទេ​ មាន​តែ​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​ប៉ុណ្ណោះ តស៊ូ​​រស់នៅ​យ៉ាង​ស្ងប់ស្ងាត់​ដាច់​ឆ្ងាយ​ពី​អ្នក​ភូមិ ។ ពួក​គេ​រស់នៅ​ថែទាំ បោសសម្អាត​ទីធ្លា​មាត់​ជ្រោះ និង​លក់ដូរ​គ្រឿង​ឧបភោគបរិភោគ​ខ្លះ ​ដើម្បី​រក​កម្រៃ​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ។ ក្រៅពី​នោះ​ពួក​គេ​ដាំ​ដំណាំ​រួម​ផ្សំ​ជា​ច្រើន​មុខ​ទៀត ហើយ​ក៏​មាន​បន្ទប់​ជួល​ស្នាក់​អាស្រ័យ តូច​ៗ​ធ្វើ​ពី​ឈើ​ប្រក់​ស្លឹក ជញ្ជាំង​ក្តារ ។

ទីតាំង​ទឹកធ្លាក់​ឆាយ​ខ្ពស់​ស្ថិត​នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ​៤៥-៤៦ នៃ​កំណាត់​ផ្លូវជាតិ​លេខ​​៤៨ ក្នុងភូមិ​ព្រ​លាន ឃុំ​អណ្តូងទឹក ស្រុក​បទុម​សាគរ រួច​បត់​ស្តាំ​(​បើ​ទៅ​ពី​ភ្នំពេញ​)​ចូល​តាម​ផ្លូវ​ក្រាល​ក្រួស​ក្រហម ចម្ងាយ​១៨​គីឡូម៉ែត្រ នឹង​ទៅ​ដល់​ទឹកធ្លាក់​ឆាយ​ខ្ពស់​ហើយ ។

បុរស​វ័យ​ចំណាស់​ឈ្មោះ​ឈួ​ន មិន អាយុ​៦៤​ឆ្នាំ ជា​អតីត​មេឃុំ​នៅ​អំឡុង​ឆ្នាំ​១៩៩០ រស់​នៅ​ភូមិ​ជាំ​ស្លា កាលពី​ពេល ថ្មី​ៗ​កន្លង​មក​រៀបរាប់​ឲ្យ​ដឹង​ថា «​ទឹកធ្លាក់​ឆាយ​ខ្ពស់​» មាន​ប្រភព​​ចេញពី​ជួរ​ភ្នំក្រវាញ​ភាគ​ខាងត្បូង​ដោយ​ហូរ​កាត់​ព្រៃ​ភ្នំ​ក្រំ​ថ្ម​រាប់រយ​គីឡូម៉ែត្រ​ទើប​ទៅ​ដល់ទី​នោះ​រួច​ហូរ​ធ្លាក់​ទៅ​ដៃសមុទ្រ គឺ​ព្រែក​ជី​ផាត ។ ថ្វីបើ​ទឹកធ្លាក់​ឆាយ​ខ្ពស់​មាន​សម្រស់​ស្រស់​ត្រកាល​ប៉ុន្តែ​មាន​អ្នកទេសចរ​ច្រើន​ទៅ​កម្សាន្ត​តែ​ក្នុង​រដូវ​បុណ្យ​ទាន​ប៉ុណ្ណោះ និង​ភាគច្រើន​អ្នកទេសចរ​នៅ​ក្នុង​ខេត្ត ។

លោក​ឈួ​ន មិន ឲ្យ​ដឹង​ថា ឃុំ​ជី​ផាត​មាន​ប្រជាពលរដ្ឋ​រស់នៅ​៦៤០​គ្រួសារ ប្រកប​របរ​ធ្វើ​ចម្ការ និង​រក​អនុ​ផល​ព្រៃឈើ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ